មាន់​ចំហុយ​គៀមបួយ

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួល​ទាន ៖ ១នាក់
  • រយៈពេល​រៀបចំ​គ្រឿង​ផ្សំ ៖ ១០នាទី
  • រយៈពេល​ចម្អិន ៖ ១៥នាទី

គ្រឿង​ផ្សំ

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • សាច់​មាន់ មួយ​ភ្លៅ
  • គៀម​បួយ
  • ខ្ទឹម​សដំ ៣​កំពឹស
  • ខ្ទឹម​ក្រហម​ដំ ៣​កំពឹស
  • ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ
  • អំបិល​ម៉ដ្ឋ មួយ​ភាគបួន​នៃស្លាបព្រា​កាហ្វេ
  • ស្ករស ២​ស្លាបព្រា​កាហ្វេ
  • ប្រេង​ខ្យង ១​ស្លាបព្រា​បាយ
  • ម្ទេស​តាម​ចំណូល​ចិត្ដ
  • ជី​វ៉ាន់ស៊ុយ​តាម​ចំណូល​ចិត្ដ

របៀប​ធ្វើ

មុន​ដំបូង ចូរ​យក​សាច់មាន់​ដែល​ត្រៀម​ចម្អិន​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​ឱ្យស្អាត។ បន្ទាប់​មក​លាង​ជាមួយ​ទឹកអំបិល​ម្ដងទៀត ដើម្បី​បំបាត់​ក្លិន​របស់​សាច់មាន់។ ទុក​សាច់មាន់​ឱ្យស្ងួត​ទឹក រួចកាប់​សាច់មាន់​ជាដុំ​តូច​ល្មម​បរិភោគ។ បន្ទាប់​មកយក​សាច់​មាន់ ទាំងនោះ​ទៅដាក់​ចំហុយ​នៅក្នុង​ខ្ទះ ឬឆ្នាំង​ចំហុយ​ទុក​រយៈពេល​ប្រមាណ​ជា១០​នាទី។ ហើយ​សូមយក​គៀម​បួយ​ញេច​បំបែក​លាយ ជាមួយ​អំបិល បន្ទាប់មក​យក​សាច់មាន់​ដែលបាន​ចម្អិន​នោះទៅ​ច្របល់​បញ្ចូល​គ្នា​ជាមួយ​គ្រឿងផ្សំ​មួយ​ចំនួន​ដែលបាន​ត្រៀមទុក ហើយ ចំហុយ​ម្ដងទៀត ប្រមាណ​ជា៥​នាទី។ ចុង​បញ្ចប់​គ្រាន់តែ​ដួស​ដាក់ចាន ហើយ​បន្ថែម​ម្ទេស និង​ជីវ៉ាន់ស៊ុយ​ពីលើ​ជាការ​ស្រេច សម្រាប់ ទទួល​ទាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Categories: , , ,