យើងគ្រប់គ្នាសុទ្ធតែបានជ្រាបហើយថា ការរាយប៉ាយនៃសំណល់អាចធ្វើឱ្យមានការប៉ះពាល់ជាច្រើនមកលើជីវភាពរស់នៅប្រចាំថ្ងៃដូចជាធ្វើឱ្យបាត់បង់នូវសោភ័ណភាពទីក្រុង បង្កភាពអាប់អួដល់បរិយាកាសជុំវិញផ្ដល់នូវក្លិនអាក្រក់ ជាពិសេសអាចធ្វើឱ្យមានបញ្ហាដល់សុខភាពថែមទៀត។ អាស្រ័យហេតុនេះ ទើបមាននូវយុទ្ធនាការអប់រំ និងច្បាប់ស្ដីពីការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស និងប្រកបទៅដោយសុវត្ថិភាព។ ខាងក្រោមនេះ គឺជាខ្លឹមសារលម្អិតទាំងស្រុងដែលទស្សនាវដ្ដី សុខភាពយើងសូមលើកយកមកធ្វើការចុះផ្សាយ ដើម្បីជាប្រយោជន៍ និងជាចំណេះដឹងខ្លះៗនៅការរស់នៅប្រចាំថ្ងៃ។ជាទូទៅចំពោះសំណល់ត្រូវបានគេធ្វើការបែងចែកយ៉ាងច្បាស់ដាច់ដោយឡែកពីគ្នារវាងសំណល់រឹង និងសំណល់រាវ។ មុននឹងធ្វើការយល់ដឹងពីបច្ចេកទេសនៃការគ្រប់គ្រងសំណល់ឱ្យបានល្អស្របទៅតាមបច្ចេកទេស លោកអ្នកគួរគប្បីស្វែងយល់ពីប្រភេទសំណល់រឹង និងសំណល់រាវឱ្យបានច្បាស់ជាមុនសិន។
និយមន័យសំណល់រឹង
សំណល់រឹង គឺសំដៅទៅលើវត្ថុរឹង សារធាតុរឹង ផលិតផល ឬរបស់របរកម្ទេចកម្ទី ដែលអស់តម្លៃលែងត្រូវការប្រើប្រាស់ ហើយដែលត្រូវបានគេបោះបង់ចោល មានបំណងបោះបង់ចោល ឬតម្រូវឱ្យបោះបង់ចោល។
មូលហេតុនៃការកកើតសំណល់រឹង
ការរីកដុះដាលនៃនគររូបនីយកម្មព្រមទាំងកំណើនប្រជាជនដ៏ឆាប់រហ័ស បានបណ្ដាលឱ្យមានការកើនឡើងនូវបរិមាណសំណល់រឹងគួរឱ្យកត់សម្គាល់។ ភាពសម្បូរបែប និងកម្រិតជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង គឺតម្រូវឱ្យមានការផលិតនូវសម្ភារទាន់សម័យនិងមានលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ រួមផ្សំនឹងការរីកចម្រើនខាងវិស័យឧស្សាហកម្ម បាននាំឱ្យសមាសធាតុបង្កនៃសំណល់រឹងមានភាពសាំញ៉ាំ និងស្មុគស្មាញយ៉ាងខ្លាំងដែលទាមទារឱ្យមានការគ្រប់គ្រងត្រឹមត្រូវតាមលក្ខណៈបច្ចេកវិទ្យាត្រឹមត្រូវដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងគុណភាពបរិស្ថាន។ បរិមាណ និងសមាសធាតុនៃសំណល់រឹងមានការប្រែប្រួលពីរដូវមួយទៅរដូវមួយទៀត និងពីតំបន់មួយទៅតំបន់មួយទៀតទៅតាមល័ក្ខខ័ណ្ឌធម្មជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៅក្នុងតំបន់នោះ។ បញ្ហានៃការគ្រប់គ្រងសំណល់រឹងតែងកើតមាននូវភាពស្មុគស្មាញជាច្រើននៅគ្រប់ប្រទេស ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលបច្ចេកវិទ្យាក្នុងការទុកដាក់សំណល់រឹងនៅមានកម្រិត។
ប្រភពបញ្ចេញសំណល់រឹង
បើតាមធ្វើការពិនិត្យជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ ប្រភេទសំណល់រឹងត្រូវបានបង្កឡើងដោយប្រភពជាច្រើនដែលមានដូចនៅខាងក្រោមនេះ ៖
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply