ការលេងកីឡាបានត្រឹមត្រូវ និងតាមក្បួនខ្នាតមានប្រយោជន៍ណាស់ចំពោះសុខភាពរាងកាយ។ ផ្ទុយទៅវិញបើលោកអ្នក មិនយល់ពីការហាត់ប្រាណឱ្យមានលក្ខណៈប្រសើរនោះទេ វាក៏អាចធ្វើឱ្យលោកអ្នកមានជម្ងឺបានដោយមិនដឹងខ្លួនផងដែរ។ ការហាត់ ប្រាណក៏ដូចជាការលេងកីឡានានាដែរ គឺសុទ្ធតែធ្វើឱ្យលោកអ្នកបញ្ចេញនូវសារជាតិពុលផ្សេងៗមកខាងក្រៅតាមរយៈញើសនេះឯង។

ប្រយោជន៍នៃការហាត់ប្រាណ
បច្ចុប្បន្ននេះប្រជាពលរដ្ឋជាច្រើនបានយល់ដឹងអំពីការធ្វើលំហាត់ប្រាណស្ទើរតែគ្រប់គ្នាទៅហើយ ព្រមទាំងនាំគ្នាអនុវត្ដច្រើនគួរសមដែរ។ ការហាត់ប្រាណមានសារៈប្រយោជន៍ណាស់សម្រាប់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ដ ជាពិសេសវាធ្វើឱ្យលោកអ្នកអាចកាត់បន្ថយអាការជម្ងឺបានមួយកម្រិតផងដែរ។ ការហាត់ប្រាណតាមក្បួនខ្នាតត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព មិនត្រឹមតែជួយកាត់បន្ថយជម្ងឺតែប៉ុណ្ណោះទេ ថែមទាំងជួយធ្វើឱ្យរាងកាយរបស់លោកអ្នកស្អាតទៅតាមចិត្ដចង់បានទៀតផង។ លំហាត់ប្រាណអាចធ្វើឱ្យលោកអ្នកមានអារម្មណ៍សប្បាយរីករាយ មានសុខភាពល្អ។
កត្ដាដែលនាំឱ្យហាត់ប្រាណមានសុខភាពល្អ
មានកត្ដាហាត់ប្រាណមួយចំនួនដែលធ្វើឱ្យលោកអ្នកមានសុខភាពល្អបាន ៖
លោកអ្នកត្រូវហាត់ដោយផ្លាស់ប្ដូរគ្នា ដោយចល័តមិនត្រូវហាត់តែកីឡាដដែលៗនោះទេ។ ឧទាហរណ៍ ថ្ងៃនេះលោកអ្នក ហាត់កីឡាមួយដែលធ្វើឱ្យលោកអ្នកមានចលនាបេះដូងដើរបានល្អ ដោយរត់ ឬជិះកង់ជាដើម។ ចំណែកថ្ងៃស្អែកវិញ លោកអ្នកគួរតែ ចាប់ផ្ដើមហាត់កីឡាមួយប្រភេទទៀត ដូចជាកីឡាដើម្បីកម្ចាត់ខ្លាញ់នៅក្នុងសរសៃឈាម ខ្លាញ់រុំបេះដូង ឬបេះដូងដើរមិនស្រួល ជាដើម។ កុំគិតតែហាត់តែរាងកាយខាងក្រៅ ចង់បានសាច់ដុំធំ តែរាងកាយខាងក្នុងមិនរវីរវល់នោះទេ កត្ដានេះក៏មិនអាចឱ្យ លោកអ្នកទទួលបានសុខភាពល្អបានដែរ។
ការគិតគូរអំពីរបបអាហាររឹតតែប្រសើរចំពោះសុខភាព ព្រោះអាហារដែលយើងបរិភាគចូលក្នុងរាងកាយរាល់ថ្ងៃ អាហារមួយចំនួនគឺមានជាតិកាឡូរីខ្ពស់ណាស់។ ដូចនេះលោកអ្នកត្រូវញ៉ាំអាហារទៅតាមសុខភាពរបស់ខ្លួន ដូចជាចង់សម្រកទម្ងន់ ត្រូវញ៉ាំអាហារប្រភេទណា ហើយចង់ឡើងទម្ងន់ ត្រូវញ៉ាំអាហារប្រភេទណាជាដើម។ ប៉ុន្ដែមនុស្សភាគច្រើនតែងតែគិតពីការឡើងទម្ងន់ខ្ពស់ ឬលឿន។ ដូចនេះបើលោកអ្នកចង់សម្រកទម្ងន់អ្នកត្រូវគិតទៅលើកត្ដា៣យ៉ាងគឺ ៖
ប្រការគួរប្រតិបត្ដិពេលហាត់ប្រាណ
ការហាត់ប្រាណក៏ត្រូវតែមានគោលការណ៍ច្បាស់លាស់មួយផងដែរ ដោយធ្វើការកំណត់អំពីការហាត់ឱ្យបានត្រឹមត្រូវ។ អ្នកដែលលើកសាច់ដុំ ដើម្បីឱ្យសាច់ដុំធំបាន តើគេត្រូវធ្វើយ៉ាងណា ដំបូងគេហាត់អ្វីមុន? ពេលចាប់ផ្ដើមហាត់ដំបូងនោះគេត្រូវហាត់ដោយយឺតៗ បន្ដិចម្ដងៗ មិនបង្ខំហួសហេតុពេក។ មិនមែនមកដល់ភ្លាមចាប់ផ្ដើមហាត់ដូចគេដែលហាត់យូរនោះទេ វាអាចបង្កគ្រោះថ្នាក់ដល់អ្នកហាត់បាន ដោយមិនដឹងខ្លួន។ ដូច្នេះគេចែកការហាត់ក្នុងមួយថ្ងៃចាប់ពី១ម៉ោងទៅ១:៣០នាទី ជាការល្អដើម្បីសុខភាព។ បើយើងហាត់ចាប់ពី២ម៉ោងទៅ៣ម៉ោង នោះវាធ្វើឱ្យកម្លាំងក្នុងខ្លួនយើងចុះអន់ថយ ខ្សោយកម្លាំងបាន ការហាត់បែបនេះគ្មាន ប្រយោជន៍អ្វីដែរ។ បើហាត់ជាប្រចាំទៅ គេហាត់តែ៥ថ្ងៃក្នុងមួយសប្ដាហ៍តែប៉ុណ្ណោះ ដោយសម្រាកចំនួន២ថ្ងៃ ដើម្បីឱ្យសាច់ដុំ មានការសម្រាក និងធ្វើការលូតលាស់។
ដំបូន្មានអ្នកជំនាញ
លោកអ្នកគួរតែឆ្លៀតពេលវេលាទៅធ្វើការហាត់ប្រាណដើម្បីសុខភាព។ ព្រោះថាការហាត់ប្រាណអាចធ្វើឱ្យលោកអ្នក មានអាយុកាន់តែវែងបាន ចៀសផុតពីជម្ងឺផ្សេងៗទៀតផង។ លោកអ្នកគួរតែធ្វើតារាងមួយសម្រាប់ការហាត់ដើម្បីងាយស្រួលក្នុងការសម្រក ឬតម្លើងនៃរាងកាយទទួលបានលទ្ធផលល្អទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply