របៀបជួយសង្គ្រោះនៅពេលរលាក​ស្បែក

រលាក​គឺជា​ការ​ប៉ះ​ពាល់​ស្បែក​ដោយ​សារ​កម្ដៅ (ភ្លើង ពន្លឺព្រះអាទិត្យ ផលិតផលគីមី…)។ គេ​ចែក​រលាក​ជា​២ គឺ​រលាក​ស្រាល និង​រលាក​ធ្ងន់។ ការ​រលាក​អាច​ធ្វើឱ្យ​លោកអ្នក​មាន​គ្រោះ​ថ្នាក់ ប្រសិន​បើ​មិន​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។ សូម​ស្វែង យល់​ពី​ការ​ជួយ​សង្គ្រោះ​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លក្ខណៈ​នៃការ​រលាក

គេ​ចែក​រលាក​ជា​ពីរ គឺ​រលាកស្រាល ដែល​មាន​ទំហំ​តូច ពណ៌​ក្រហម អាច​មាន ឬគ្មាន​ទឹករងៃ។ ចំណែក​រលាក​ធ្ងន់ មាន​ទំហំ​ធំ មាន​ពង​ទឹក​ច្រើន​នៅ​លើ​សន្លាក់ នៅ​លើ​មុខ​នៅ​ជិត​រន្ធ​ធម្មជាតិ មាន​ពណ៌​ខ្មៅ​ដូច​ធ្យូងជា​ដើម។ ការ​រលាក​ធ្ងន់ធ្ងរ​មួយ អាច​នាំឱ្យ​មាន​ផលវិបាក​ច្រើន ដូច​ជា​ការឆ្លង​រោគ ឬ​ក៏មាន​សម្លាក ដែល​នាំ​រំខាន​ដល់​ការ​ធ្វើ​ចលនា។

ការ​ជួយស​ង្គ្រោះ
​​​
នៅ​គ្រប់​ករណី​ទាំង​អស់​នៃ​ការ​រលាក លោកអ្នក​ត្រូវ​ប្រតិ​បត្ដិ​ជាដំបូង​ដោយ ៖

  • ត្រូវ​ស្រោប​ទឹកស្អាត​ត្រជាក់ (មិនមែន​ទឹកកក) ដើម្បី​បន្ថយ​ការ​ឈឺចាប់​រយៈ​ពេល​១៥នាទី
  • ដោះ​នាឡិកា ចិញ្ចៀន ខ្សែដៃ ឬគ្រឿង​អលង្ការ មុន​កន្លែង​រលាក​នោះ​ហើម។
  • 1. បើសិន​រលាក​ធ្ងន់ នោះ​លោកអ្នក​ត្រូវតែ

  • ក្រោយពី​ស្រោចទឹក​ដាក់​ជន​រងគ្រោះ​ដែល​រលាក​ឱ្យដេក​ផ្ងារ ឬផ្អៀង បើ​រលាក​ខ្នង
  • គ្រប​ស្បៃ​ស្អាត​ដែល​ផ្សើមទឹក រួច​ដាក់​លើក​ន្លែង​រលាក
  • រុំ​កន្លែង​រលាក និង​ក្រណាត់​ស្អាត ដោយ​រឹត​មិន​ឱ្យ​តឹង
  • បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ជាបន្ទាន់ ដោយ​តាមដាន​សញ្ញា​ស្ហុក (សន្លប់)
  • ក្នុង​​ករណី​មាន​សភាព​ស្ហុក ត្រូវ​កល់​ជើង​ឱ្យ​ខ្ពស់​ជាង​ក្បាល និង​ឱ្យទឹក​ផឹក​ម្ដង​បន្ដិចៗ​ឱ្យបាន​ច្រើន​ដង។
  • 2. បើសិន​រលាក​មិនធ្ងន់ លោក​អ្នក​ត្រូវ​តែ

  • ក្រោយ​ពី​ស្រោច​ទឹក បើ​សិន​គ្មាន​ឡើង​ពង​ទឹក ទុក​កន្លែង​រលាក​ឱ្យ​នៅចំហ
  • បើ​មាន​ពង​ទឹក ធ្វើការ​រុំថ្នមៗ ដើម្បី​ការពារ​កន្លែង​ពងទឹក
  • ត្រួត​ពិនិត្យ​សញ្ញា​ឆ្លង​រោគ
  • សួរ​ជនរង​គ្រោះ​ពីការ​ចាក់ថ្នាំ​បង្ការ​តេ​តាណូស
  • ក្រៅពីនេះលោកអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរដោយ ៖

  • ហាម​បំបែក​ពងទឹក
  • ហាម​លាប​ថ្នាំ​ក្រមួន ឬវត្ថុ​អ្វី​ដែល​មិន​មែន​ជា​ឱសថ​វេជ្ជសាស្ដ្រ ដូច​ជាអំបិល ថ្នាំ​ដុសធ្មេញ អាចម៍គោ ទឹកត្រី ទឹកឃ្មុំ ជាដើម។
  • បណ្ដាំផ្ញើ

    ជា​ការពិត​ពេលខ្លះ​រលាក​ជា​លក្ខណៈ​សាមញ្ញ​មួយ​ដែល​លោកអ្នក​តែងតែ​ជួប​ប្រទះ។ ផ្ទុយ​ទៅវិញ​ប្រសិនបើ​មាន​ការរ​លាក​នោះ លោកអ្នក​ត្រូវតែ​ចេះ​បែងចែក​អំពី​លក្ខណៈ​នៃ​ការ​រលាក ដើម្បី​ជា​ការ​ងាយស្រួល​ដល់​ការ​ជួយ​សង្គ្រោះ។ ក្នុង​ករណី​ដែល​លោក អ្នក​ពុំមាន​ភាព​ជឿជាក់​គ្រប់​គ្រាន់ សូម​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ជូន​ជន​រងគ្រោះ​មកកាន់​មន្ទីរ​ពេទ្យ។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

    Categories: , ,

    Leave a Reply

    Your email address will not be published. Required fields are marked *