បរិមាណមនុស្សទទួលទាន ៖ ១នាក់
រយៈពេលរៀបចំគ្រឿងផ្សំ ៖ ២៥នាទី
រយៈពេលចម្អិន ៖ ១២នាទី
គ្រឿងផ្សំ
ទំញំង ៥០ក្រាម
ម្ទេសប្លោកខៀវ ១៥ក្រាម
ម្ទេសប្លោកក្រហម ១៨ក្រាម
កូនពោត ឬស្នៀតពោត ២០ក្រាម
អង្ករម្លិះ ១០ក្រាម
ត្រីឆ្អើរ ១០ក្រាម
ប្រហុក ២ក្រាម
អំបិល ២ក្រាម
ស្ករស ២ក្រាម
ទឹកត្រី ១០មីលីលីត្រ
ស្លឹកបាស ២៥ក្រាម
ស្អំ ២០ក្រាម
ននោង ៣០ក្រាម
របៀបរៀបចំគ្រឿងផ្សំ
ទំញំងត្រូវហាន់ស្ដើងៗ ហើយលាងជាមួយទឹកឱ្យស្អាត
ត្រីឆ្អើរត្រូវបេះយកតែសាច់សុទ្ធ ហើយលាងទឹកឱ្យស្អាត
ស្នៀតពោត ឬកូនពោតត្រូវចិតជាបីជ្រុងស្ដើងល្មម ហើយលាងទឹកឱ្យស្អាត
ប្រហុកត្រូវលាងទឹកឱ្យស្អាត ពី២ទៅ៣ដង
ននោង ម្ទេសប្លោកខៀវ និងម្ទេសប្លោកក្រហម ត្រូវហាន់ជាចំណិតៗល្មម ហើយលាងឱ្យស្អាត
ស្អំត្រូវបេះយកតែត្រួយខ្ចី លាងឱ្យស្អាតជាមួយទឹក
អង្ករម្លិះត្រូវដាំជាបាយ។
របៀបធ្វើ
ដំបូងត្រូវដាំទឹកឱ្យពុះសិន ទើបដាក់ទំពាំងដែលហាន់ស្តើងៗ ទំពាំងត្រូវទុករយៈពេលមួយសន្ទុះធំ ក្រោយមកទើបយកកូនពោត និងត្រីឆ្អើរដែលលាងហើយដាក់ចូលជាមួយទំពាំង។ បន្ទាប់មកដាក់ប្រហុកចូល ឫប្រហុកត្រូវចម្រាញ់យកតែទឹកឬ ហើយនៅ ពេលជិតឆ្អិនត្រូវបង់អង្ករផ្កាម្លិះចូល ដើម្បីឱ្យទំពាំងទន់ល្អ។ បន្ទាប់មកត្រូវបង់ននោង រួមទាំងម្ទេសប្លោកខៀវ និងម្ទេសប្លោកក្រហមចូល ហើយដាក់ទឹកត្រី សបារស និងអំបិល ហើយត្រូវភ្លកមើលឱ្យល្មម ចុងក្រោយត្រូវដាក់ស្លឹកបាស និងស្អំចូលជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអ្នកអាចទទួលទានបានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩
Leave a Reply