ប្រកាស​ឲ្យ​បិទ​សាលាទាំ​​ង​រដ្ឋ​ និង​ឯក​ជន​ដោយ​សារ​ការ​រីក​រាល​ដាល​ខ្លាំង​នៃ​ជម្ងឺ​អ៊ី​វី៧១​

ការ​ប្រកាស​សេចក្តី​ជូន​ដំណឺង​ឲ្យ​មាន​ការ​បិទ​ទ្វារ​សាលា គឺ​ចៀស​មិន​ផុត​ឡើយ​សម្រាប់​ប្រទេស​កម្ពុជា​ ខណៈ​ពេល​ដែល​ជម្ងឺ​អ៊ីវី​៧១ បាន​នឹង​កំពុង​រាត​ត្បាត​ដល់​ពល​រដ្ឋ​កម្ពុជា ​ជា​ពិសេស​ទៅ​លើកុ​មារ។ ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​អ៊ី​វី​៧១​នេះ ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​នៃ​ក្រសួង​សុខា​ភិបាល​កម្ពុជា ព្រម​ទាំង​អង្គការ​សុខ​ភាព​ពិភព​លោក​ បាន​រក​ឃើញ​នូវ​វីរុ​ស​អ៊ីវី​៧១​ដែល​បាន​សម្លាប់​កុមារ​កម្ពុជា​អស់​ជាច្រើ​ន​នាក់​រួច​មក​ហើយ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

នៅ​​ថ្ងៃ​​ពុធ ទី​១៨ ខែក​ក្កដា ឆ្នាំ​២០១២​នេះ មន្រ្តី​មន្ទីរ​អប់​រំ​យុវ​ជន និង​កីឡា​រាជ​ធានី​ភ្នំពេញ​មួយ​រូប បាន​ឲ្យ​ដឹង​ថា មន្ទីរ​អប់​រំ​ បាន​សម្រេច​ប្រកាស​ឲ្យ​បិទ​សាលា​មត្តេយ្យ​ និង​សាលា​បឋម​សិក្សា​ទាំង​សាលារ​ដ្ឋ​ ​និង​សាលា​ឯក​ជន​មួយ​រយៈ​ តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់​រំ ​យុវ​ជន​និង​កីឡា​ ដែល​បាន​ប្រកាស​ឲ្យ​សាលា​មតេ្តយ្យ​ និង​សាលា​បឋម​សិក្សា​បិ​ទ​ទ្វារ។​

លោក​ ជា​ ជាតិ ប្រធាន​មន្ទីរ​អប់​រំ យុវជន​និង​កីឡា​រាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា​ ឆ្នាំ​២០១២​ថា ដោយ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់​រំ បាន​ប្រកាស​ឲ្យ​មាន​ការ​បិទ​សាលា​បឋម​សិក្សា និង​សាលា​មតេ្តយ្យ​នេះ ​នៅ​ខណៈ​ពេល​ដែល​មាន​ការ​លើក​ឡើង​ពី​បញ្ហា​ជម្ងឺ​ប្រភេទ​ថ្មី ។​ តែ​ទោះ​បី​ជា​យ៉ាង​ណាសិ​ស្សា​នុសិស្ស​តូចៗ​នៅ​រាជ​ធានី​ភ្នំពេញ​មិន​ទាន់​បាន​ឆ្លង​ជម្ងឺ​នេះទេ​ ព្រោះ​មន្ទីរ​អប់​រំ​ណែនាំ​ដល់​គ្រូៗ​ឲ្យ​សិស្ស​មាន​អនាម័យ​ល្អ​រៀង​រាល់​ថ្ងៃ ដោយ​ការ​លាង​ដៃ​នឹង​សាប៊ូ​ជា​ដើម។​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​សារ​ព័ត៌​មាន​កោះស​ន្តិភាព។​

លោក​ប្រធាន​មន្ទីរ​អប់រំ​រាជ​ធានី​ភ្នំពេញ​ បាន​បន្ត​ថា នៅរា​ជ​ធានី​ភ្នំពេញ​មាន​សាលា​បឋម​សិក្សា​ប្រមាណ​១៦៤​ ក្នុង​នោះ​មា​​នមតេ្តយ្យ​សាលា​មត្តេយ្យ​ចំនួន​២៣។ សិស្សា​នុសិស្ស​សរុ​បទាំ​ង​សាលា​មតេ្តយ្យ ​និង​បឋម​សិក្សា​មាន​ចំនួន​ប្រមាណ​១៣៧,៨៦០​នាក់ ក្នុង​នោះ​ជា​សិស្ស​អាយុ​ពី​៣​ឆ្នាំ​ដល់​៥​ឆ្នាំ។ ការ​បិទ​ទ្វារ​សាលា​​សិស្ស​​តូចៗ​​នេះ​ ធ្វើ​ឡើង​ទាំង​សាលារ​ដ្ឋ​និង​សាលា​ឯក​ជន​នៅទូ​ទាំង​រាជ​ធានី ហើយ​ការ​បិទ​នេះ​បាន​ធ្វើ​ឡើង​ប្រមាណ​១០​ថ្ងៃ​ មុន​ពេល​វិស្សម​កាល​របស់​សិស្ស​ក្នុង​ឆ្នាំ​នេះ​។​​

លោក​ប្រធាន​មន្ទីរ​អប់​រំ​រាជ​ធានីប​ន្ត​ថា នៅ​រាជ​ធានី​ភ្នំពេញ​មិន​មាន​សិស្សា​នុសិស្ស​ណា​ម្នាក់​បាន​ឆ្លង​ជម្ងឺ​ប្រភេទ​ថ្មី​នេះ​ទេ​ ដោយ​សារ​នៅ​តាម​សាលារៀន​មាន​ការ​ពង្រឹង​អនាម័យ​រាល់​ថ្ងៃ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​ដូរ​ចំណី​អាហារ​មិន​ស្អាត​នៅក្នុ​ង​បរិវេណ​ សាលា​រៀន​នោះ​ទេ។​
បើ​យោង​ទៅ​តាម​សេច​ក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា គឺ​សាលា​មត្តេយ្យ សា​លា​​បឋម​សិក្សា​រដ្ឋ និង​ឯក​ជន​ទាំង​អស់​ ត្រូវ​បាន​ផ្អាក​សកម្ម​ភាព​សិក្សា​មួយ​រយៈ​ពេល​ដោយ​មិន​កំណត់ ។ បើតា​ម​ព័ត៌​មាន​ពីខេ​ត្ត​កំពង់​ចាម​បាន​ឱ្យ​​ដឹង​ថា ជម្ងឺ​ចម្លែក​នេះ​ បាន​យាយី​សិស្ស​សាលា​១៥​នាក់ ត្រូវ​នាំ​ចូល​មន្ទីរ​ពេទ្យ ក្នុង​នោះ​២​នាក់​ត្រូវ​ស្លាប់។ រី​ឯ​ប្រជាពល​រដ្ឋ​នៅ​ឯ​ខេត្ត​​ស្ទឹង​ត្រែង​ឯ​ណោះវិ​ញ​ ក៏​កំពុង​កើត​ក្តី​បារម្ភ​ចំពោះ​សុវត្ថិ​ភាព​កូន​តូចៗ​របស់​ពួក​គាត់​ផង​ដែរ ដែល​កុមារ​ និង​កូន​តូចៗ​​មាន​អាយុក្រោ​ម​១០​ឆ្នាំ​ជា​ច្រើន​នាក់​កំពុង​ត្រូវ​បាន​ខាង​មន្ទីរ​ពេទ្យ​បង្អែក​នៅខេត្ត​ស្ទឹង​ត្រែង តាម​ដាន​ និង​ពិនិត្យ​ជា​បន្ត​បន្ទាប់​ផង​ដែរ។​

គេហ​ទំព័រ​ សុខ​ភាព​កម្ពុជា នឹង​បន្ត​ផ្សាយ​នូវ​ព័ត៌​មាន​ក្តៅ​កគុក​ទាំង​នេះ នៅ​ពេល​បន្ត​បន្ទាប់​ទៀត។​ ចង់​ស្វែង​យល់​លម្អិត​អំពី​ជម្ងឺ​អ៊ី​វី​៧១​នេះ សូម​អាន​បទ​សម្ភាសន៍​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត លី​ ចេង​ហ៊ុយ «ជម្ងឺ​ចម្លែក​ ឬ​ជម្ងឺ​អ៊ីវី​៧១​: បទ​សម្ភាសន៍​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ»​។

អត្ថប​ទដោ​យ ៖ សៀង​ វិរៈ​
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *