បរិមាណមនុស្សទទួលទាន ៖ ២នាក់
រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១៥នាទី
រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
ខ្ទឹមក្រហម ២កំពឹស
ខ្ទឹមបារាំង មួយចំហៀង
ម្រះព្រៅដាក់តាមការចូលចិត្ដ
ស្ករស ១ស្លាបព្រាកាហ្វេ
អំបិល ១ស្លាបព្រាកាហ្វេ
ប៊ីចេង ១ស្លាបព្រាកាហ្វេ
ផ្លែសណ្ដាន់ ដាក់តាមការចូលចិត្ដ
សាច់ អាចដាក់សាច់ត្រី សាច់មាន់ សាច់ជ្រូក ឬត្រីឆ្អើរក៏បាន ២០០ក្រាម
ប្រហុក ២កន្ទុយតូច
ម្ទេស ២គ្រាប់
គល់ស្លឹកគ្រៃ ១គល់
ស្លឹកក្រូចសើច ២សន្លឹក
រំដេង ១ចំណិត
ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ។
របៀបរៀបចំគ្រឿងផ្សំ
ខ្ទឹមក្រហម ត្រូវលាងឱ្យស្អាត រួចហាន់ជាបន្ទះស្ដើងៗ
ខ្ទឹមបារាំង ត្រូវលាងឱ្យស្អាត រួចហាន់ជាបន្ទះស្ដើងៗ
ម្ទេសត្រូវលាងឱ្យស្អាត រួចហាន់បញ្ឆិតស្ដើងៗ
ខ្ទឹមបារាំងត្រូវលាងឱ្យស្អាត រួចហាន់ស្ដើង
ម្រះព្រៅ ផ្លែសណ្ដាន់ ត្រូវលាងឱ្យស្អាត
ប្រហុកត្រូវលាងឱ្យស្អាត
ត្រីត្រូវលាងឱ្យស្អាត ហាន់ជាបីកង់
គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ត្រូវលាងឱ្យស្អាត។
របៀបធ្វើ
ដំបូងត្រូវដាក់ដាំទឹក ដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងរំដេង នៅពេលដែលទឹកពុះត្រូវដាក់ប្រហុកដែលជ្រំរួចយក តែទឹកប្រហុក បន្ទាប់មកដាក់សាច់ត្រីទុកឱ្យពុះ ហើយត្រូវដាក់ប៊ីចេង ស្ករស អំបិល ផ្លែសណ្ដាន់ ម្សៅស៊ុប លៃឱ្យសមល្មម បន្ទាប់មកត្រូវដាក់ម្ទេស រួចលើកចុះ ហើយដាក់ម្រះព្រៅ រួចដួសដាក់ចានជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០
Leave a Reply