ក្មេងស្រីនៅពេលឈានដល់វ័យគ្រប់ការគឺអាចបញ្ជាក់បានតាមរយៈការមានរដូវប្រចាំខែ។ ដោយឡែកក្មេងប្រុសមានអ្វីមកបញ្ជាក់បានបើគេគ្មានរដូវដូចក្មេងស្រី? តាមពិតទៅមិនមានអ្វីខុសគ្នានោះទេទៅលើលក្ខណៈវេជ្ជសាស្ត្រ ព្រោះបុរសក៏ត្រូវឆ្លងកាត់ការធ្លាក់រដូវដែរ គ្រាន់តែមិនមានជារៀងរាល់ខែដូចស្ត្រីទេ មានតែម្តងប៉ុណ្ណោះ ហើយដែលអាចបញ្ជាក់បានថាគេចាប់ផ្តើមពេញកំលោះហើយអាចរួមភេទបាន។
សូមស្វែងយល់អំពីបម្រែបម្រួលផ្សេងនៅលើរាងកាយបុរសនៅពេលដែលគេឈានដល់វ័យពេញកំលោះជាមួយទស្សនាវដ្ដីសុខភាពយើង ដូចតទៅ ៖
ការវិវឌ្ឍន៍របស់រាងកាយក្មេងប្រុស
ក្មេងប្រុសមានលិង្គ(វាមានលក្ខណៈជាបំពង់ ឬសាច់ក្រក) និងពងស្វាសពីរ(មូល)ដែលប្រហែលជាមិនមានទំហំស្មើគ្នានោះទេ។ ពងលិង្គមួយអាចស្ថិតនៅទាបបន្ដិចជាងពងស្វាសមួយទៀត។ លិង្គអាចត្រូវបាំងដោយផ្នែកខាងឆ្វេង ឬខាងស្ដាំនៃរាងកាយ។ ជាធម្មតាវាមានរាងកោងបន្ដិចនៅផ្នែកខាងចុង។ ចុងលិង្គមានរន្ធតូចមួយសម្រាប់បញ្ចេញទឹកនោម និងទឹករំអិលផ្លូវភេទ (ហៅថាទឹកកាម)ចេញមកខាងក្រៅ។ ស្រទាប់ផ្នែកខាងក្រៅគ្របលើលិង្គ គឺជាស្បែកស្រោមលិង្គ។ ស្បែកនេះអាចបំលាស់ទីចុះ ក្រោមបន្ដិចដើម្បីបង្ហាញចុងឬក្បាលលិង្គ(ដែលមានពណ៌ស៊ីជម្ពូ)។ ស្បែកនេះផ្លាស់ទីចុះក្រោមបន្ដិចផង ជាពិសេសនៅពេលដែលក្មេង ប្រុសមានអារម្មណ៍ផ្លូវភេទ(នៅពេលដែលលិង្គឡើងរឹង) ធ្វើដូចនេះលោកអ្នកអាចសម្អាតកំអែលដែលប្រមូលផ្ដុំនៅក្រោមស្បែកចេញបានដោយងាយ។ ប្រសិនបើមិនអាចសម្អាតដូច្នេះទេ លោកអ្នកអាចមានអារម្មណ៍ថារមាស់ និងមិនមានផាសុកភាព។ នៅពេលរីកលូតលាស់ រាងកាយរបស់លោកអ្នកចាប់ផ្ដើមផ្លាស់ប្ដូរ ទាំងទំហំ និងទ្រង់ទ្រាយផងដែរ។ ការចាប់ផ្ដើមនេះនៅក្នុងអំលុងអាយុ១០ឆ្នាំ។ ការផ្លាស់ប្ដូរនេះអាចកើតមានលឿន ឬយឺតជាងនេះ។ លោកអ្នកអាចដឹងភ្លាមៗថាស្បែកជើង និងសម្លៀកបំពាក់មិនត្រូវនឹងខ្លួនទៀតទេ។ រោមចាប់ផ្ដើមដុះនៅត្រង់ក្លៀករបស់លោកអ្នក ត្រង់ជើង និងប្រដាប់ភេទ។
យប់ម៉ិញភ្លៀងធំនៅពេលក្មេងប្រុសមានការរីកលូតលាស់ រាងកាយរបស់ពួកគេប្រែក្លាយទៅជាមានសាច់ដុំ។ សម្លេងរបស់ពួកគេអាចគ្រលរ។ ពេលខ្លះសម្លេងអាចមានលក្ខណៈធំវែង ពេលខ្លះមានលក្ខណៈស្រួយខ្លី។ រោមចាប់ផ្ដើមដុះនៅលើមុខ ជាពិសេសនៅលើបបូរមាត់។ រាងកាយចាប់ផ្ដើមផលិតនូវទឹកកាម ដោយសារតែក្មេងប្រុសចាប់ផ្ដើមពេញវ័យ។ ទឹកកាមគឺជាធាតុស្អិតពណ៌សថ្លាម្យ៉ាង ដែលចេញមកតាមរយៈលិង្គ។ ទឹកកាមត្រូវបានបង្កើតឡើងនៅក្នុងពងស្វាសជាបន្ដបន្ទាប់ ហើយមានផ្ទុកនូវមេជីវិតឈ្មោល។ ចលនាធ្លាក់ចេញនៃទឹកកាមនៅកំពុងពេលរួមភេទ ហៅថាការចេញទឹកកាម។
បរិមាណនៃទឹកកាមដែលចេញមកខាងក្រៅអាចមានចំនួនខុសៗគ្នាទៅតាមពេលផ្សេងៗ។ វាជារឿងមួយធម្មតាទេ ដែលបរិមាណទឹកកាមចេញមកក្រៅមានបរិមាណខុសៗគ្នា ពីពេលមួយទៅពេលមួយទៀតនោះ។ ពេលខ្លះទឹកកាមចេញមកក្រៅរាងកាយនៅពេលយប់ក្នុងកំលុងពេលកំពុងគេងលក់។ នេះហៅថា“សុបិនសើម ឬចរាចរពេលរាត្រី”។ សុបិនសើមមិនមែនជានិច្ចកាលកើតមានឡើងដោយសារតែអារម្មណ៍ផ្លូវភេទ ឬសុបិនពីការរួមភេទនោះទេ។ ក្មេងប្រុសចាប់ផ្ដើមសុបិនសើមនេះប្រហែលជាក្នុងកំលុងពេលពេញវ័យកំលោះ(នៅក្នុងរយៈពេលអាយុ១០ឆ្នាំឡើង) ហើយក្មេងប្រុសខ្លះទទួលអារម្មណ៍ខ្វល់ខ្វាយដោយស្ងៀមស្ងាត់ និងព្រួយបារម្ភពីរឿងនេះ។ សុបិនសើមជារឿងធម្មជាតិ ហើយការសុបិនសើមនេះគឺមិននាំឱ្យក្មេងប្រុសមានសុខភាពចុះខ្សោយនោះទេ។ នៅពេលបត់ជើងតូច ក្មេងប្រុសប្រហែលជាអាចឃើញ២-៣តំណក់នៃទឹករំអិលថ្លាៗចេញមកក្រៅនៅមុនពេលទឹកនោមចេញតែបន្ដិចតែប៉ុណ្ណោះ។ ទាំងទឹកកាម និងទឹកនោមគឺចេញមកក្រៅតាមរយៈបំពង់ និងរន្ធតែមួយ។ ដូច្នេះហើយនៅពេលទឹកកាមមានវត្ដមាននៅក្នុងបំពង់នោះ វាមានលក្ខណៈធម្មជាតិដោយស្វ័យប្រវត្ដ គឺថាទឹកកាមនឹងចេញមកមុនទឹកនោម។ ការឡើងរឹងអាចចាប់ផ្ដើមមានជាញឹកញាប់ផងដែរ ជាពិសេសនៅពេលបុរសមានអារម្មណ៍រំភើប។ ប្រសិនបើលោកអ្នកដឹងថាលោកអ្នកមានការឡើងរឹងនៅក្នុងពេលមួយគួរឱ្យអៀនខ្មាស(ឧទាហរណ៍ ៖ នៅក្នុងថ្នាក់រៀន ឬកន្លែងលេងកីឡា) ចូរលោកអ្នកសម្រួលឥរិយាបថខ្លួនអ្នក ហើយការឡើងរឹងនោះនឹងស្រក់ទៅវិញដោយខ្លួនឯង។ នៅពេលដែលក្មេងប្រុសមានការរំភើបផ្លូវភេទ លិង្គរបស់គេចាប់ផ្ដើមរឹងហើយងើបឡើង។ នេះត្រូវបានស្គាល់ថាជាការឡើងរឹង ហើយកើតមានឡើងដោយសារតែការកើនឡើងនៃចរន្ដឈាមហូរចូលទៅក្នុងលិង្គ។ ពេលខ្លះការឡើងរឹងកើតឡើងដោយឯងៗ មិនចាំបាច់មានអារម្មណ៍ផ្លូវភេទនោះទេ។ ក្មេងប្រុសជាច្រើនមានការឡើងរឹងនៅពេលព្រឹក និងក្នុងអំឡុងពេលគេងផងដែរ។ នេះគឺជាលក្ខណៈធម្មជាតិដ៏អស្ចារ្យ និងជារឿងធម្មតាទេ។ ការឡើងរឹងបែបនេះមិនមែនមានន័យថា ពួកគេ“ត្រូវតែស្វែងរកការរួមភេទនោះទេ”។
អនាម័យប្រដាប់ភេទរបស់ក្មេងប្រុស
បើទោះបីជាប្រដាប់ភេទរបស់បុរសមិនមានលក្ខណៈស្មុគស្មាញច្រើនដូចប្រដាប់ភេទរបស់ស្ត្រីក៏ដោយ ក៏ត្រូវតែមានអនាម័យឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យបញ្អាសុខភាពកើតឡើង។ ការធ្វើអនាម័យគឺសំដៅទៅលើចំណុចមួយចំនួនដូចជា ”
- លាងលិង្គថ្នមៗជារៀងរាល់ថ្ងៃជាមួយទឹក មិនប្រើសាប៊ូ។ ថ្នាំសម្លាប់មេរោគ ឬថ្នាំបំបាត់ក្លិនជាដើម អាចត្រូវការនៅពេលខ្លះ។
- ធូលីអាចប្រមូលផ្តុំជាសារធាតុស្អិតហៅថាកែ្អល នៅក្រោមស្បែកលិង្គ។ ទាញស្បែកក្រោមលិង្គចុះក្រោមដោយថ្នមៗហើយលាងសម្អាតចុង ឬក្បាលលិង្គ។ មានលក្ខណៈងាយស្រួលនៅក្នុងការសម្អាតបែបនេះនៅពេលដែលមិនមានការឡើងរឹង។
- នៅពេលលាងសម្អាតក្រោយពេលបត់ជើងធំរួច ត្រូវលាងវាតាមទម្រង់ប្រអប់ដៃ គឺចេញពីលិង្គទៅផ្នែកខាងក្រោយ ធ្វើដូច្នេះដើម្បីការពារទប់ស្កាត់ការឆ្លងមេរោគ។
- ផ្លាស់ប្ដូរខោទ្រនាប់ឱ្យបានទៀងទាត់(យ៉ាងហោចណាស់មួយដងមួយថ្ងៃ) ហើយចៀសវាងទុកខោទ្រនាប់ឱ្យស្ងួតដោយ ឯងៗ។
- សម្អាតខោទ្រនាប់យ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថាលោកអ្នកសម្អាតសាប៊ូចេញអស់។
- ហាលខោទ្រនាប់នៅក្រាមពន្លឺព្រះអាទិត្យ។ កម្ដៅថ្ងៃអាចសម្លាប់មេរោគ។
បណ្ដាំផ្ញើ
ដោយសាររយៈពេលនេះ លោកអ្នកកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស ដូច្នេះតម្រូវការម្ហូបអាហារអាចកើនឡើងដែរ។ ការហូបចុកឱ្យបានសមស្រប ដោយមានផ្លែឈើ បន្លែ ទឹកដោះគោ នោះនឹងជួយឱ្យលោកអ្នកមានស្មារតីវាងវៃ និងមិនឡើងទម្ងន់។ គួរតែចៀសវាងអាហារចៀន ឬបំពង ដូចជាដំឡូងកំប៉ុង អាហារមានខ្លាញ់ ឬប្រេងច្រើន ហើយធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីការពារសុខភាពឱ្យបានមាំមួន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply