- បរិមាណមនុស្សទទួលទាន ១នាក់
- រយៈពេលចម្អិន ១៥នាទី
- រយៈពេលរៀបចំគ្រឿងផ្សំ ១០នាទី
គ្រឿងផ្សំ
- មឹក ១ក្បាលធំល្មម
- បង្គា ៣ក្បាល
- ពងទា ១គ្រាប់
- ខ្ជាយ ១មើមតូច
- ស្លឹកក្រូចសើច ២សន្លឹក
- គ្រឿងការី ១ស្លាបព្រាបាយ
- ស្លឹកងប់ ទៅតាមការចូលចិត្ដ
- ដូង ១ចំហៀង
- អំបិល ១ចឹប
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាកាហ្វេ
របៀបរៀបចំគ្រឿងផ្សំ
- ចិតសម្បកខ្ជាយ និងលាងទឹកឱ្យស្អាតយកមកដំ និងហាន់ឱ្យល្អិតៗ
- មឹកលាងទឹកឱ្យស្អាត កាត់តូចៗកុំឱ្យល្អិតពេក
- បង្គាត្រូវបកសម្បក និងវះពោះចេញ រួចលាងទឹកឱ្យស្អាត
- ដូងយកតែខ្ទិះដើមសុទ្ធ
- ស្លឹកក្រូចសើច លាងទឹកឱ្យស្អាតហាន់ឱ្យម៉ដ្ឋ
- ស្លឹកងប់បេះយកតែស្លឹកខ្ចីៗរួចលាងទឹកឱ្យស្អាត។
របៀបធ្វើ
ដំបូងដាក់ឆ្នាំងឱ្យក្ដៅ ហើយដាក់ខ្ទិះដូងចូលកូរបន្ដិចរួចដាក់មឹក និងបង្គាចូលទុកមួយនាទី ទើបដាក់គ្រឿងការី ស្លឹកក្រូច សើច ខ្ជាយកូរឱ្យសព្វ រួចដាក់ប៊ីចេង ទឹកត្រីស្ករស និងអំបិលរម្ងាស់ឱ្យផុយល្មម ទើបដាក់ពងទាចូលទុកឱ្យរឹងទឹកអស់។ ហើយដាក់ ស្លឹកងប់ចូល លើកចុះដួសដាក់ចានជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply