ត្រី​ចំហុយ​មីសួរ

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស ៣នាក់
  • រយៈពេល​ចម្អិន ៥នាទី
  • រយៈពេល​រៀបចំ​គ្រឿង​ផ្សំ ១០នាទី

គ្រឿង​ផ្សំ

  • ត្រីដំរី ៦ខាំ
  • ផ្កាស្ពៃ ១ខាំ
  • ដើម​ខ្ទឹម ៣ដើម
  • សៀង ១​ស្លាបព្រា​បាយ
  • ទឹក​ស៊ីអ៊ីវ ២​ស្លាបព្រា​កាហ្វេ
  • ម្រេច​ម៉ត់ មួយ​ចិប
  • ប៊ីចេង កន្លះ​ស្លាបព្រា​កាហ្វេ
  • មើម​ការ៉ុត ១ខាំ
  • មីសួរ កន្លះ​ខាំ
  • ស្លឹក​ត្រចៀក​កណ្ដុរ កន្លះ​ខាំ
  • ស្ករស ១​ស្លាបព្រា​កាហ្វេ
  • ផ្សិត កន្លះខាំ
  • ខ្ញី កន្លះខាំ
រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​រៀបចំ​គ្រឿង​ផ្សំ

  • ត្រី​ត្រូវធ្វើ​ឱ្យស្អាត និង​វះពោះ​លាងឱ្យ​ស្អាត
  • ការ៉ុត​ចិត​សម្បក​ចេញលាង​ឱ្យស្អាត រួចកាត់​ជាកង់ៗ​ហើយ​ពុះ​ជាបួន
  • ផ្កាស្ពៃ​ត្រូវលាង​ឱ្យស្អាត រួចចិត​ដូចជា​បន្លែ​សម្រាប់ឆា
  • មើមខ្ទឹម​លាងឱ្យ​ស្អាត ហើយ​កាត់​ជាកង់ៗ
  • ស្លឹក​ត្រចៀក​កណ្ដុរ​លាង​ទឹកឱ្យ​ស្អាត ហើយ​ហាន់​ស្ដើងៗ
  • ផ្សិត​លាងទឹក​ឱ្យស្អាត ហើយ​ពុះជាពីរ
  • ខ្ញីចិត​សម្បក​ចេញ​លាងទឹក​ឱ្យស្អាត ហើយ​ហាន់​ឱ្យល្អិត​វែងៗ​ល្មម
  • មីសួរ​កាត់ជា​កង់ៗ​ល្មម។

របៀប​ធ្វើ

ដំបូង​ដាក់ដាំ​ទឹក​ប្រហែល​ជាមួយ​វែកសម្ល។ នៅពេល​ដែល​ទឹកពុះ ត្រូវ​ដាក់​បន្លែ​ចូល ដូចជា​ផ្កាស្ពៃ មើម​ការ៉ុត ស្លឹក​ត្រចៀក កណ្ដុរ ផ្សិត និងខ្ញី។ នៅពេល​ដែល​ទឹកពុះ ត្រូវដាក់​ត្រីចូល ត្រូវដាក់​មីសួរ ដាក់​សៀង ហើយ​និងដាក់​ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង ម្រេច​ចូលទុក​មួយ​សន្ទុះ។ បន្ទាប់មក​ដួសដាក់​ចាន ដាក់​ស្ទឹកខ្ទឹម​រោយ​ពីលើ​ជាការ​ស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស​ឬធ្វើជា​គ្រឿងក្លែម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *