ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី២៩)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន​២៨ នៃ​ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ​មុនៗ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ច​បន្ដ សូមបន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី២៩​ជាបន្ដ​ទៅទៀត។

ចលនាទី​២៩ ៖ លើក​ចំហៀង​ខ្លួន បន្ដឹង​ដៃជើង​ចំហៀង​ម្ខាងទៀត

ជំហរ​ហាត់ ៖ មាន​ជំហរហាត់​ដូច​ចលនា​ទី២៧​ដែរ តែ​ខុសត្រង់​ថាក្បាល​ជង្គង់​បត់អង្កុញ​បន្ដិច។

របៀប​ហាត់ ៖ សូម​ធ្វើ​ចលនា​បង្ហើប​អាងត្រគាក​ពីកម្រាល ដោយ​ពឹងលើ​ក្បាល​ជង្គង់ និង​ដោយ​ច្រត់លើ​កែងដៃ​ខាងស្ដាំ។ ពេល​បង្ហើប​អាងត្រគាក សូម​បង្ហើប​លើកជើង​ម្ខាង​ខាងលើ​ធាក់បន្ដឹង​ត្រង់​ទៅក្រោយ។ ពេល​ដំណាល​គ្នា សូម​លើកដៃ​ដែលដាក់​លើស្មា ត្រង់​ទៅលើ​ក្បាល។ ដៃ និងជើង​ដែលលើក​ឡើងលើ​នោះ ត្រូវទាញ​សន្ធឹងលើ​អ័ក្ស​តែមួយ។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនានេះ​ជាមួយ​ចំហៀង​ខ្លួន​ខាងស្ដាំ​ឱ្យបាន​១០ដង និង​ជាមួយ​ចំហៀងខ្លួន​ខាងឆ្វេង​ឱ្យបាន​១០ដង។

សូម​ប្រុង​ប្រយ័ត្ន ៖ សូមគិត​ទៅដល់​ឆ្អឹងកងក​ដោយ​បន្ធូរ​រាល់ពេល​ចុងបញ្ចប់​នៃ​ចលនា។

ដំណក​ដង្ហើម ៖ សូម​ដកដង្ហើម​ចេញ ពេល​ទាញ​សន្ធឹង​បន្ដឹងអស់​ទាំងខ្លួន។

គោល​បំណង ៖ ចលនានេះ​ពង្រឹង​សាច់ដុំ​ចំហៀង​ខ្លួនដែល​នៅខាង​កម្រាល ពេលទាញ​បន្ដឹង​តម្រង់​ចំហៀង​ខ្លួនម្ខាង។

បើចង់​ដឹង​ព័ត៌មាន​បន្ថែម សូមស្វែង​រកអាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”

(សូមបន្ដ​អាន​ចលនា​បន្ទាប់)

ដកស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធ​ដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៩ ខែធ្នូ ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *