លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន១៩ នៃក្បួនហាត់ប្រាណពង្រាបក្បាលពោះនៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខមុនៗនេះ។
ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី២០ជាបន្ដទៅទៀត។
ចលនាទី២០ ៖ ធ្វើចលនាកន្ដ្រៃកាត់ឡើងលើ
ជំហរហាត់ ៖ សូមដេកផ្ងារ ប្រអប់ដៃទាំងពីរកើយក្បាល។ ជើងទាំងពីរលើកឡើងលើត្រង់បង្កើតជាមុំកែងជាមួយដងខ្លួន។
របៀបហាត់ ៖ សូមចាប់ផ្ដើមទាញជើងម្ខាងមករកដើមទ្រូង(ដូចក្នុងចលនាទី១៩) រីឯជើងម្ខាងទៀតទម្លាក់ស្រាលៗទៅរកកម្រាល(ដូចក្នុងចលនាទី៩)។ រួចមកសូមទាញជើងទាំងពីរទៅរកទីតាំងដើម និងសូមប្ដូរចលនាជាមួយជើងម្ខាងទៀតទៅតាមលំដាប់លំដោយ។
ចំនួនហាត់ ៖ សូមធ្វើចលនាស្ដាំឆ្វេងឱ្យបាន២០ដង ចំនួន២លើក។
ដំណកដង្ហើម ៖ សូមបំផតក្បាលពោះ និងដកដង្ហើមចេញ ពេលជើងទម្លាក់ចុះ។
សូមប្រុងប្រយ័ត្ន ៖ ការធ្វើចលនាកន្ដ្រៃកាត់លើកឡើងលើ តម្រូវឱ្យមានជំហរហាត់ត្រឹមត្រូវ។ ពីព្រោះទម្ងន់ជើងទាំងពីរ មាននិន្នាការបង្ករាងកោងនៃឆ្អឹងកងខ្នង។ សូមគិតទៅដល់ចលនាហាត់ត្រឹមត្រូវ។
បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
(សូមបន្ដអានចលនាបន្ទាប់)
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply