នាងខ្ញុំអាយុ២២ឆ្នាំ ហេតុអ្វីបានពេលមករដូវចេះតែមានការឈឺចុកចាប់? ជួនកាលពិបាកទ្រាំខ្លាំងណាស់។
កញ្ញា ឈ. ណ. រ អាយុ២២ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជារឿយស្ដ្រីឈឺចាប់ពេលមករដូវអាចជារឿងធម្មតា។ ព្រោះថាការឈឺចាប់ពេលមករដូវ គឺបណ្ដាលមកពីការរីកប៉ោងនៃតួស្បូន ដែលមានសម្ពាធខ្ពស់រវាងឈាមដែលហូរចេញទៅក្នុងស្បូន និងប៉ះជាមួយជញ្ជាំងស្បូន ធាក់ខ្ទប់គ្នាទៅវិញទៅមក។ ជញ្ជាំងស្បូនខ្លួនឯងក៏ត្រូវដាច់ចេញផងដែរ។ ការដាច់ចេញនៃជញ្ជាំងស្បូននេះ បង្កបង្កើតជាការកន្ដ្រាក់ស្បូនស្រាលៗ។ បែបនេះហើយដែលធ្វើឱ្យមានជាឈាមរដូវហូរធ្លាក់ចេញមក។ ការឈឺចាប់ពេលមករដូវរបស់ស្ដ្រីអាចតិចឬខ្លាំងខុសៗគ្នា ពីមនុស្សស្រីម្នាក់ទៅមនុស្សស្រីម្នាក់ទៀត។ មិនចំពោះតែការឈឺចាប់នោះទេ សូម្បីតែរោគសញ្ញាពេលមករដូវផ្សេងទៀត ក៏អាចខុសគ្នាផងដែរ។ ហេតុនេះការឈឺចាប់ពេលមករដូវអាចជារឿងធម្មតាទេ សម្រាប់ស្ដ្រីភាគច្រើន ប៉ុន្ដែករណីឈឺចុកចាប់ខ្លាំងពិបាកទ្រាំ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្ដ្រី។
Leave a Reply