ក្បាច់​ហាត់​ប្រាណ​ពង្រាប​ក្បាល​ពោះ (ចលនា​ទី៣)

លោក​អ្នក​បាន​យល់​ដឹង​ហើយ​អំពី​ចលនា​ទី១និង​ចលនា​ទី២​នៃក្បួន​ហាត់​ប្រាណ​ពង្រាប​ក្បាល​ពោះនៅ​ក្នុង​ទស្សនា​វដ្ដីសុខ​ភាព​យើង​លេខ​មុន​នេះ។

រូបភាពទស្សនាវដ្ដីសុខភាព

ជា​កិច្ច​បន្ដសូម​បន្ដ​ស្វែង​យល់និង​ហាត់​ចលនា​ទី៣​ជា​បន្ដ​ទៅ​ទៀត។

  • ចលនា​ទី៣៖ ងើប​ក្បាល​ទៅ​ចំហៀង
  • ជំហរ​ហាត់ សូម​ដេក​ផ្ងារ​ដូច​ចលនា​ទី២ អង្កុញ​ក្បាល​ជង្គង់​ទាំង​ពីរ​មក​លើ​ដើម​ទ្រូង។ ហើយ​សូម​ដាក់​ប្រអប់​ដៃ​ទាំង​ពីរ​ទ្រ ក្បាល។
  • របៀប​ហាត់ ជា​ចលនា​តពី​ចលនា​មុន(​ចលនា​ទី២) ប៉ុន្ដែ​ពេល​នេះ​សូម​ងើប​ក្បាល​និង​ស្មា​ខាង​ឆ្វេង​ទៅ​ចំហៀង​ខាង​ស្ដាំ ក្បាល​ជង្គង់។ បន្ទាប់​មក​សូម​ងើប​ទៅ​ខាង​ឆ្វេង​ក្បាល​ជង្គង់​វិញ​ម្ដង។
  • ចំនួន​ហាត់ សូម​ធ្វើ​ចលនា​នេះ​ចំនួន​៤លើក ដែល​ក្នុង​១លើក សូម​ធ្វើ​ចលនា​នេះ​ឱ្យ​បាន​១០​ដង។ សូម​សម្រាក​រាល់​ពេល​ធ្វើ ចលនា​នេះ​បាន​១០​ដង​ម្ដង។
  • សូម​ប្រុង​ប្រយ័ត្ន ងើប​ក្បាល​និង​ស្មាទៅ​ចំហៀង បង្ក​ចលនា​សាច់​ដុំខ្នង​ត្រា​ប៉ែស។ សូម​គិត​ទៅ​ដល់​ការ​បន្ធូរ​កញ្ចឹង​ក​នៅ រាល់​ចុង​នៃ​ចលនា​នីមួយៗ។
  • គោល​បំណង ចលនា​ខ្សែ​ស្រឡាយ​មួយ​នេះ ជួយ​បន្ដ​ចលនា​ដល់​សាច់​ដុំ​ពោះ​ញ្ឆិត។

បើចង់​ដឹង​ព័ត៌​មាន​បន្ថែម សូម​ស្វែង​រក​អាន​សៀវ​ភៅ “ក្បួន​ហាត់​ប្រាណ​ពង្រាប​ក្បាល​ពោះ”

សូម​បន្ដ​អាន​ចលនា​បន្ទាប់

ដោយ ៖ វេជ្ជ. លី ចេង​ហ៊ុយ

ដក​ស្រង់ សៀវ​ភៅ “ក្បួន​ហាត់​ប្រាណ​ពង្រាប​ក្បាល​ពោះ” និពន្ធ​ដោយ​វេជ្ជ​បណ្ឌិត លី ចេង​ហ៊ុយ​បោះ​ពុម្ព​នៅខែ​កុម្ភៈ​ឆ្នាំ​២០០៨ ដោយ​ទស្សនា​វដ្ដី សុខ​ភាព​យើង និង​ក្រុម​កាឡាក់​ស៊ី

Categories:

Leave a Reply

Your email address will not be published. Required fields are marked *