វិធី​ជ្រើសរើស​ម៉ាស្ការ៉ា

សុភាពនារី​មួយចំនួន​ធំអាច​ជ្រើសរើស​ម៉ាស្ការ៉ា​ដោយ​ខ្លួនឯង ហើយ​ក៏នៅមាន​មួយចំនួន​តូច​ដែរ​មិនទាន់​ចេះ​ជ្រើសរើស​ម៉ាស្ការ៉ា​ឱ្យបាន​ត្រឹមត្រូវ។ ការ​ស្វែងយល់​ពីវិធី​ជ្រើសរើស​និងអាច​ជួយ​សម្រួល​ពេលវេលា​សម្រាប់​សុភាពនារី​ក្នុងការ​ចេញ​ទៅរក​អ្នកជំនាញ​ដើម្បី​តុបតែង​មុខ។ ជាងនេះ​ទៅទៀត បើសិន​ជាសុភាពនារី​ស្ទាត់​ជំនាញ​នៅក្នុងការ​ជ្រើសរើស​ទៀត កាន់តែ​ប្រសើរ។

ដើម្បី​បង្ហាញ​ជូនមិត្ដ​នារី​ដែល​មិនទាន់​យល់ច្បាស់ អំពី​របៀប​ជ្រើស​រើសម៉ាស្ការ៉ា ទស្សនាវដ្ដី សុខភាព​យើង បានជួប​ធ្វើជាកិច្ចសម្ភាស​ជាមួយ​អ្នកនាង សន សុម៉ាលីនដា ម្ចាស់​ហាងកែ​សម្ផស្ស មីគីសាឡន។

របៀប​ជ្រើសរើស​ម៉ាស្ការ៉ា

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​តុបតែង​ភ្នែក​ជាផ្នែក​សំខាន់​មួយដែល​ជួយលើក​សម្រស់​នារី​ក្នុងកម្មវិធី​ពិសេស​ណាមួយ។ ភាព​ស្រស់ស្អាត និង​ភាពសិចស៊ីរបស់​ស្ដ្រី​ក៏កើត​ចេញពីការ​តុបតែង​ភ្នែកនេះ​ផងដែរ។ ទន្ទឹម​នឹងភ្នែក​ដែលមាន​ភាព​ទាក់ទាញ​ហើយ​នោះ រោមភ្នែក​កាន់តែសំខាន់​ក្នុងការ​បន្ថែម​សម្រស់​ដល់​លោកស្រី​អ្នកនាង​កញ្ញា។
ម៉ាស្ការ៉ា​មានច្រើន មាន​ប្រភេទ​ជាផលិតផល​ដែល​ល្អ និង​ប្រភេទ​ផលិតផល​ដែល​មិនល្អ។ តែបើ​លោកស្រី​អ្នកនាង​កញ្ញា ជ្រើសរើស​ម៉ាស្ការ៉ា​ដែល​ត្រឹមត្រូវ​គឺជំនួយ​រោមភ្នែក​របស់​អ្នកនាង​កញ្ញា ដូចជា​បណ្ដុះ​រោមភ្នែក​ឱ្យក្រាស់ និង​ឆាប់​លូតលាស់​បានល្អ តែបើ​អ្នកនាង​កញ្ញា​ជ្រើសរើស​មិនបាន​ត្រឹមត្រូវ ធ្វើឱ្យ​រោមភ្នែក​របស់​លោកស្រី​អ្នកនាង​កញ្ញា​ឆាប់ជ្រុះ។

វិធី​ប្រើម៉ាស្ការ៉ា​ឱ្យបាន​ត្រឹមត្រូវ

មុននឹង​អ្នកនាង​កញ្ញា​លាប​ម៉ាស្ការ៉ា មុនដំបូង​ត្រូវពត់​រោមភ្នែក​ឱ្យងជាង​មុនសិន ទើប​ចាប់ផ្ដើម​លាប​ម៉ាស្ការ៉ា ធ្វើ​របៀប​នេះមើល​ទៅឃើញ​រោមភ្នែក​ក្រាស់ស្អាត។ វិធីនេះ​ជាកិច្ចការ​ងាយស្រួល​មួយ​សម្រាប់​ឱ្យសុភាពនារី​តុបតែង​ដោយ​ខ្លួនឯង ប៉ុន្ដែ​បើសិនជាយល់​ថាមានការ​ពិបាក​នោះ គឺអាច​ស្វែងរក​អ្នក​ជំនួយ​ជួយបាន។

បណ្ដាំ​ផ្ញើ

បើសិនជា​លោកស្រី​អ្នកនាង​កញ្ញា​ប្រើម៉ាស្ការ៉ា​មិនបាន​ត្រឹមត្រូវ ក៏អាច​ធ្វើឱ្យ​ចូលទៅក្នុង​ភ្នែក​បណ្ដាល​ឱ្យភ្នែក​របស់​លោកស្រី អ្នកនាង​កញ្ញា​ឡើង​ក្រហម ឬ​ហើម។ មុននឹង​ជ្រើសរើស​ត្រូវរើស​ម៉ាស្ការ៉ា​ដែលមាន​ម៉ាក​ត្រឹមត្រូវ នៅពេល​ដែល​លោកស្រី​អ្នកនាង កញ្ញា​ប្រើ​ទៅមាន​ផល​ប្រយោជន៍​ច្រើន តែបើ​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​ផលិតផល​មិនបានត្រឹ​មត្រូវ ធ្វើឱ្យ​រោមភ្នែក​លូតលាស់ មិនបាន​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *