ធ្យូងអនាម័យ​​​​ផលិតផល​​​កែច្នៃ

សុខភាព​​​គឺជារឿងមួយ​​​ដ៏សំខាន់​​​​សម្រាប់​​​មនុស្សម្នាក់ៗ។ សម្រាប់​​​លោកអ្នក​​​ដែលឧស្សាហ៍​​​​ចម្អិនអាហារ ដោយប្រើប្រាស់​​​នូវ អុសឬធ្យូង​​​ជាប្រចាំថ្ងៃ អាចបង្ក​​​នូវវិបត្ដិផ្សេងៗ​​​កើតមាន​​​ឡើង និងធ្វើឱ្យ​​​ប៉ះពាល់ទៅដល់បញ្ហាសុខភាព និងបរិស្ថាន។ ដើម្បី ចៀសវាងកុំឱ្យកើតមានឡើង​នូវបញ្ហានេះ លោកអ្នកគួរតែបង្វែរអារម្មណ៍ ឬមកប្រើប្រាស់នូវផលិតផល​ធ្យូងអនាម័យវិញទើប ជាការប្រសើរ ព្រោះមិនបណ្ដាលឱ្យប៉ះពាល់ដល់​បញ្ហាសុខភាព និងបរិស្ថាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្នកស្រី លឹម ខេង ប្រធានចាត់ការទូទៅ​នៅក្រុមហ៊ុនធ្យូងអនាម័យ បានផ្ដល់កិច្ចសម្ភាសន៍​ផ្ទាល់ជាមួយទស្សនាវដ្ដី សុខ ភាពយើង ដើម្បីឱ្យលោកអ្នកនាងកញ្ញា​ជ្រាប់កាន់តែច្បាស់អំពី​បញ្ហានេះ។

ធ្យូង​អនាម័យ

ធ្យូងអនាម័យគឺជាផលិតផលមួយប្រភេទ​ដែលស្ដែងចេញពីគំនិតរបស់ខ្មែរយើង ហើយបានផលិតចេញពីវត្ថុធាតុដើមពី ធម្មជាតិមួយរយភាគរយ(សម្បកត្រឡោកដូង)​ដោយគ្មានលាយឡំនឹងជាតិគីមីទេ។ ដោយធ្យូងអនាម័យជាប្រភេទធ្យូង​ដែលមិនបង្ក ឱ្យមានប៉ះពាល់ទៅដល់បញ្ហាសុខភាព​របស់មនុស្ស និងបរិស្ថាន។

សារៈប្រយោជន៍​សម្រាប់អ្នកប្រើប្រាស់​ធ្យូងអនាម័យ

ធ្យូងអនាម័យដែលលោកអ្នកបានប្រើប្រាស់ ពិតជាមានសារៈប្រយោជន៍​ជាច្រើនសម្រាប់លោកអ្នក ពីព្រោះនៅពេលដែល បានប្រើប្រាស់វា​មានរយៈពេលយូរជាងធ្យូងធម្មតា ហើយជួយកាត់បន្ថយនូវ​កាកសំណល់ខ្លះៗដែលបានសល់​ពីការប្រើប្រាស់របស់ ប្រជាពលរដ្ឋខ្មែរ(សម្បក្រតឡោកដូង)​បានមួយចំណែកតូច រួចយកមកកែច្នៃជា​ធ្យូងអនាម័យនេះ ដោយមិនធ្វើឱ្យបាត់បង់​ដល់បញ្ហាព្រៃឈើ។

សរុបសេចក្ដីមក​ចំពោះលោកអ្នកដែលបានប្រើប្រាស់​ធ្យូងអនាម័យ​ពិតជាទទួលបាន​អត្ថប្រយោជន៍​ជាច្រើនដូចជា ៖

  • ចំណេញថវិកា និងពេលវេលា(ឆេះបានយូរ)
  • មិនបណ្ដាលឱ្យ​ប៉ះពាល់ដល់បរិស្ថាន និងបរិយាកាស
  • គ្មានជាតិគីមី ដែលមិនបណ្ដាលឱ្យ​ប៉ះពាល់ដល់បញ្ហាសុខភាព​របស់លោកអ្នក ជាពិសេសចំពោះអ្នកប្រើប្រាស់​ផ្ទាល់តែម្ដង
  • កាត់បន្ថយនូវកាកសំណល់(សម្បកត្រឡោកដូង) ដែលសល់ពីការប្រើប្រាស់​របស់ប្រជាពលរដ្ឋបានមួយចំណែក
  • មិនបង្កឱ្យមានផល​ប៉ះពាល់ដល់បរិស្ថាន។

និយាយរួម ការប្រើប្រាស់ធ្យូង​អនាម័យពិតជាមានសារៈប្រយោជន៍​ណាស់ សម្រាប់លោកអ្នកដែលចម្អិនអាហារ​ជាប្រចាំថ្ងៃ ដូចជាដាំបាយ ដាំទឹក អាំងសាច់ ស្ល ឆាចៀនជាដើម។

ប្រសិទ្ធភាព​នៃការប្រើប្រាស់

  • គ្មានផ្សែង និងមានផេះតិច
  • កម្ដៅក្ដៅជាង​ធ្យូងធម្មតាទ្វេដង
  • ដុតបានយូរជាងធ្យូង​ធម្មតារហូតដល់៣ដង
  • មិនបណ្ដាលឱ្យប៉ះពាល់​ដល់បរិស្ថាន និងបរិយាកាស
  • គ្មានជាតិគីមី
  • ផលិតចេញពីវត្ថុធាតុដើម​ពីធម្មជាតិ១០០ភាគរយ(សម្បកត្រឡោកដូង)

ទាំងនេះជាសារៈសំខាន់​ដែលលោកអ្នកប្រើប្រាស់​នូវផលិតផលធ្យូងអនាម័យ។

ដំបូន្មាន​អ្នកប្រឹក្សា

សម្រាប់លោកអ្នកដែល​បានប្រើប្រាស់ធ្យូងអនាម័យ ពិតជាទទួលបានផលប្រយោជន៍ជាច្រើន ព្រោះថាធ្យូងអនាម័យ មានតម្លៃថោកជាងហ្គាស និងមានរយៈពេលនៃការប្រើប្រាស់បានយូរ​ជាងធ្យូងធម្មតា។ សូមលោកអ្នកដែលឧស្សាហ៍​ប្រើប្រាស់ នូវផលិតផលធ្យូងធម្មតា​បង្វែរអារម្មណ៍មកប្រើប្រាស់នូវ​ផលិតផលធ្យូងអនាម័យវិញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *