ភរិយារបស់ខ្ញុំបាទមានផ្ទៃពោះចំនួន៤ខែមកហើយ។ ខ្ញុំបាទមិនចង់ទៅរួមភេទក្រៅផ្ទះទេ។ ខ្ញុំបាទសូមសួរវេជ្ជបណ្ឌិតយើង តើខ្ញុំបាទ អាច“គេង”ជាមួយភរិយាខ្ញុំបាទបាន ឬទេ? លោក ច.ស.ហ អាយុ៣៤ឆ្នាំ ភ្នំពេញ
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ បាន! ពេលភរិយារបស់លោកមានផ្ទៃពោះ៤ខែ លោកពិតជាអាចរួមភេទបានដូចធម្មតា តែត្រូវអនុវត្ដទៅតាមក្បួនរួមភេទ ជាមួយស្ដ្រីមានផ្ទៃពោះ។ ផ្ទុយទៅវិញលោកមិនអាចរួមភេទពេលគភ៌គ្រប់ខែ ក្នុងករណីគភ៌មានគ្រោះថ្នាក់ ឬមានការហាមប្រាមពីគ្រូពេទ្យ ជំនាញខាងសម្ភព។ កាលបើគភ៌មានដំណើរវិវឌ្ឍន៍ជាប្រក្រតី ហើយមាត់ស្បូនបិទជិតល្អ។ មាត់ស្បូនបិទជិតនេះ មិនបណ្ដាលឱ្យមានការប៉ះ ទង្គិចនឹងលិង្គដែលស៊កចូលក្នុងទ្វារមាស និងបង្កការឈឺចាប់ដល់ទារកក្នុងស្បូននោះទេ។ ក្រៅពីការពារដោយស្បូន ក៏មានទឹកភ្លោះផងដែរ ដែលដើរតួនាទី ជួយកាត់បន្ថយការប៉ះទង្គិច។ តោងដឹងថា បើអារម្មណ៍របស់ម្ដាយយ៉ាងណា ទារកក្នុងផ្ទៃក៏អាចទទួលដោយប្រយោលខ្លះ ដែរ។ តើទារកទទួលអារម្មណ៍សុខដុមខាងផ្លូវភេទដែរ ឬទេ? រហូតមកដល់ពេលនេះ មិនទាន់មានអ្នកវិទ្យាសាស្ដ្រណាឆ្លើយតបនឹងសំណួរនេះ បានល្អិតល្អន់ឡើយ។ ដូច្នេះលោកអាចរួមភេទជាមួយភរិយារបស់លោកបាន ដើម្បីជីវភាពផ្លូវភេទក្នុងគ្រួសារ។ តែគប្បីនាំភរិយាទៅជួបអ្នក ជំនាញខាងសម្ភពជាប្រចាំផង ដើម្បីសុខភាពភរិយា និងបុត្ររបស់លោក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply