ជាតិដែក​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ

ក្នុងអំទ្បុង​ពេលមាន​ផ្ទៃពោះ និងក្រោយ​ពេលសម្រាល ជាតិដែក​គឺជាសារធាតុ​សំខាន់ខ្លាំង​ណាស់សម្រាប់​សុខភាពស្ដ្រី និង ការលូតលាស់​របស់ទារក​ក្នុងផ្ទៃ។ ថ្មីៗ​នេះ ក្រសួង​សុខាភិបាល​បានរៀបចំ​កម្មវិធី​​​ផ្ដល់​ជាតិដែកដល់​គ្រប់ស្ដ្រី​មានផ្ទៃពោះ​ទាំងអស់ ដែលមកពិនិត្យ​ផ្ទៃពោះដោយ​ឥតគិតថ្លៃ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជាធម្មតា​ស្ដ្រីមានផ្ទៃពោះ​គ្រប់រូបតែងតែ​មានអារម្មណ៍​នឿយហត់​អស់កម្លាំង។ ហេតុនេះ ការទទួល​អាហារបំប៉ន​ជីវជាតិ ឬ សារជាតិ​បំប៉នបន្ថែម​ចាំបាច់ត្រូវ​ធ្វើឡើង។ ចាំបាច់​ត្រូវមាន​របបអាហារ​មួយទៀងទាត់​ហើយ​គ្រប់គ្រាន់។ ការទទួល​ទានអាហារ​បំ ប៉ន​គ្រប់គ្រាន់ ដូចជា​សាច់ បន្លែ ផ្លែឈើ ទឹកដោះគោ​ជាដើម សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ​ជារឿងប្រសើ​របំផុត។

សារៈ​ប្រយោជន៍​នៃសារជាតិ​ដែក

ស្ដ្រីមួយ​ចំនួនក្នុង​ពេលពពោះ​តមមិនទទួល​ទានអាហារ​បំប៉ន ឬសារជាតិ​បំប៉ន​អ្វី​ទាំងអស់ ព្រោះ​ខ្លាចកូន​ថ្លោសពិបាក​សម្រា ល។ នេះគឺជា​ការយល់​ខុស ព្រោះ​ពេលមាន​ផ្ទៃពោះ ស្ដ្រីពិតជា​ត្រូវការ​អាហារ​បំប៉ន ឬសារជាតិ​បំប៉ន​ខ្លាំងណាស់ ដើម្បីភាព​មាំមួន​ទាំង ម្ដាយ និងកូន។ កង្វះសារ​ជាតិដែក​អាចនាំឱ្យ​មានអាការ​ចុះខ្សោយ​សុខភាព​ស្ដ្រី ទាំងពេល​មានគភ៌ ពេល​សម្រាល ទាំង​ក្រោយ​ពេល សម្រាល និងការ​លូតលាស់​របស់ទារក​ក្នុងផ្ទៃ។

– សារៈ​ប្រយោជន៍​នៃសារជាតិ​ដែកពេល​ពពោះ អ្នកម្ដាយ​ទាំងឡាយ​សូមគិតជា​ចម្បងថា​ការលូតលាស់​របស់ទារក​ក្នុងផ្ទៃ ពឹងផ្អែក​ទាំងស្រុង​ទៅលើ​របបទទួល​ទានរបស់​លោកស្រី។ គភ៌ក្នុងផ្ទៃ​អាចរស់​បានអាស្រ័យ​ដោយសារ​ជាតិគ្រប់​មុខដែល​ចេញ​ពីខ្លួន ម្ដាយ​ទៅ។ ទារកមិន​ចេះគិតថា​លោកស្រី​ជាម្ដាយ​ខ្សោយ ឬ​ខ្លាំង មាន​បរិមាណ​អាហារ​គ្រប់គ្រាន់ ឬ​មិន​គ្រប់គ្រាន់​នោះ​ទ្បើយ។ វា​ដឹង តែប្រឹង​ស្រូបយក​សារជាតិចិញ្ចឹម​ទៅទ្រទ្រង់​ការលូតលាស់​របស់ខ្លួន​វាតែ​ប៉ុណ្ណោះ។

ស្ដ្រីមាន​ផ្ទៃពោះ​ត្រូវកា​រសារជាតិដែក​ពី២៥ ទៅ៣០​មីលីក្រាម​ក្នុងមួយ​ថ្ងៃ។ តម្រូវការ​នេះនឹងកើន​ឡើងនៅ​ពេល​ស្ដ្រីមាន ផ្ទៃពោះ​ចូលដល់​ត្រីមាស​ទី៣នៃ​គភ៌។ បើស្ដ្រី​មានផ្ទៃពោះ​ទទួលជាតិ​ដែកមិន​គ្រប់គ្រាន់​ទេ ធ្វើឱ្យ​បរិមាណ​គ្រាប់ឈាម​ចុះថយ។ ស្ដ្រី មាន​ផ្ទៃពោះ​ឧស្សាហ៍​ជួបប្រទះ​បញ្ហា ដូចជា​អស់​កម្លាំង ស្លេក​ស្លាំង ពិបាក​ប្រមូលផ្ដុំ​អារម្មណ៍​ជាដើម នៅពេល​បរិមាណ​គ្រាប់ឈាម​ចុះ ថយ។ ពេល​នោះ លោកស្រី​មិនត្រូវ​ទទួលអាហារ​បន្ថែម​ទប់ស្កាត់​ភាព​នឿយហត់ ឬប្រើ​ថ្នាំជំនួយ​កម្លាំងដោយ​ចិត្ដឯង​នោះទេ។ សូម ទៅជួប​ពិគ្រោះ​ជម្ងឺ​ជាមួយ​គ្រូពេទ្យ ដើម្បី​តាមដាន​អំពី​អត្រា​ជាតិដែក​នៅក្នុង​ឈាម។

– សារៈ​ប្រយោជន៍​នៃសារជាតិ​ដែកពេល​សម្រាល ពេល​សម្រាល​កូនតាម​ធម្មជាតិ ស្ដ្រី​ត្រូវការ​កម្លាំង​ជាចាំ​បាច់ ដើម្បី​ខំ ប្រឹងប្រែង​សម្រាល។ កង្វះ​សារជាតិ​ដែកធ្វើឱ្យ​ហេវហត់ អស់​កម្លាំង និង​ស្លេក​ស្លាំង។ ពេលនោះ​ស្ដ្រីប្រាកដ​ជាគ្មាន​កម្លាំង​ប្រឹង ពួក​គេ ទាំងម្ដាយ​ទាំងកូន​អាចប្រឈម​មុខនឹង​គ្រោះថ្នាក់។ កង្វះ​សារជាតិ​ដែកអាច​នាំឱ្យមាន​ការធ្លាក់ឈាម​ខុសធម្មតា​ពេល​សម្រាល។ ជា ហេតុ​ធ្វើឱ្យ​ស្ដ្រីកាន់​តែស្លេក​ស្លាំង និងអស់​កម្លាំងយ៉ាង​ធ្ងន់ធ្ងរ​អាចនាំ​ឱ្យមាន​គ្រោះថ្នាក់​ដល់ជីវិត​បាន។

– សារៈ​ប្រយោជន៍​នៃសារជាតិ​ដែកក្រោយ​ពេល​សម្រាល ក្រោយ​ពេល​សម្រាល ស្ដ្រី​គួរតែ​បន្ដទទួល​ទានជាតិ​ដែក ទាល់ តែ​ទារកមាន​អាយុមួយ​ខែកន្លះ។ ប៉ុន្ដែ​បើបំបៅ​កូនដោយ​ទឹកដោះ ស្ដ្រី​ត្រូវបន្ដ​ប្រើរហូត​ទាល់តែ​ឈប់បំបៅ​ដោះកូន។ ថ្នាំ​គ្រាប់ជាតិ​ដែក មានគុណ​ប្រយោជន៍​ជួយស្ដ្រី​ឱ្យមាន​ថាមពល​គ្រប់គ្រាន់់​ក្នុងការ​បំបៅដោះ​កូន។

– សារៈ​ប្រយោជន៍​នៃសារជាតិ​ដែកចំពោះ​ការលូតលាស់​របស់​ទារក ថ្នាំគ្រាប់​ជាតិដែក​ជួយដល់​ទារកដែល​ទើបនឹង​ប្រ សូត្រ​មាន​សុខភាព​មាំមួន។ សារជាតិ​ដែកមាន​គុណ​ប្រយោជន៍​ជួយ​ការពារ និងកាត់បន្ថយការហៀរចេញនូវខួរឆ្អឹងខ្នង ដែលអាចបង្ក ឱ្យមានគ្រោះថ្នាក់បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការ​ព្យាបាល​អាការខ្វះ​ជាតិដែក

ក្នុងករណី​ខ្វះ ឬមាន​គ្រាប់ឈាម​ក្រហម​តិច អាច​ព្យាបាល​បានតាម​រយៈកា​របង្កើនជាតិ​ដែក ជួនកាល​តាមរយៈ​ឱសថ​ផ្សំពី ជាតិដែក​ស៊ុល​ហ្វាត និងតាមរយៈ​ចំណី​អាហារ។ តាម​វេជ្ជបញ្ជា​របស់គ្រូ​ពេទ្យ ឱសថ​ដែលផ្សំ​ពីជាតិដែក​អាច​ទទួលទាន​មួយថ្ងៃ​មួយ គ្រាប់​នៅពេល​បរិភោគ​អាហារ។ ការ​ពិនិត្យឈាម​អាចរាប់​មើលកម្រិត​គ្រាប់ឈាម។

ប្រភព​ចំណីអាហារ​ផ្ដល់ជាតិ​ដែកបាន​ល្អ​បំផុត គឺ​សាច់​គោ និង​សាច់​ត្រី ដែលមាន​ផ្ទុកជាតិ​ដែក​ពី៥ ទៅ​១៥%។ គ្រាប់​ធញ្ញ ជាតិ បន្លែ ផ្លែឈើ និង​ផលិតផល​ទឹកដោះ​មានផ្ទុកសារ​ជាតិដែក​ប្រមាណជា​៥%តែ​ប៉ុណ្ណោះ។ អ្វីៗ​វាអាស្រ័យ​ផងដែរទៅ​លើការបរិ ភោគរបស់​លោកស្រី។ បើសិនជា​លោកស្រី​ទទួលទាន​ទឹកក្រូច​ពោធិ៍សាត់​ដែលជាប្រភព​ផ្ដល់​វិតាមីន ក្រោយ​ពេលបរិភោគ​អាហារ នោះការស្រូប​យកសារជាតិ​ដែកពីអាហារ​នឹងត្រូវ​បង្កើនមួយ​កម្រិត​ទៀត។ ប្រសិន​បើលោក​ស្រីទទួល​ទានកាហ្វេ ឬតែ​នៅក្រោយ​ពេល ទទួលទាន​ចំណី​អាហារ នោះសារជាតិ​ដែកក្នុង​ចំណី​អាហារ​នឹងត្រូវ​កាត់បន្ថយ​ទៅវិញ។

ដំបូន្មាន​អ្នក​ជំនាញ

គ្រប់​ស្ដ្រី​ទាំងអស់ ទាំងមាន​ផ្ទៃពោះ ទាំងមិនមាន​ផ្ទៃពោះ សូមឧស្សាហ៍​ពិនិត្យ​សុខភាព ដើម្បី​ឱ្យដឹងពី​តម្រូវការ​ចាំបាច់​របស់ រាង​កាយ ជាពិសេស​កម្រិត​ជាតិដែក។ ព្រោះថា​ជាតិដែក​អាចនាំឱ្យ​មានអារម្មណ៍​នឿយហត់​ដោយគ្មាន​មូលហេតុ។ សូម​ចងចាំថា​ការ ខ្វះសារជាតិ​ដែកមិនមែន​ជាអាការ​ប្រកបដោយ​គ្រោះថ្នាក់​ទេ វាជា​ស្ថានភាព​មួយដែល​ត្រូវការឱ្យ​មានការ​បំពេញ​បន្ថែម។ ប្រសើរ បំផុត ស្ដ្រី​ដែលត្រៀម​លក្ខណៈ​រួចរាល់​ក្នុងការ​ពពោះ គួរតែ​លេបថ្នាំ​គ្រាប់ដែល​មាន​ជាតិដែក យ៉ាងតិច​ឱ្យបានបី​ខែមុនពេល​ពពោះ ដើម្បីឱ្យ​មានថាមពល​ទប់ទល់នឹង​បម្រែបម្រួល​នៃ​រាងកាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *