ទំហំប្រដាប់ភេទ និងសេចក្តីសុខផ្លូវភេទ

មិត្ដភក្ដិស្រី​របស់ខ្ញុំម្នាក់​បានប្រាប់​ខ្ញុំថា នាង​ចូលចិត្ដ​បុរស​ដែលមាន​ប្រដាប់​ភេទធំ និងរាងកាយ​មានសាច់​ដុំមាំមួន។ ខ្ញុំមានសង្សារម្នាក់​ជានារី​ផ្សេង តែមិន​ធ្លាប់បាន​រួមភេទ​ជាមួយ​គ្នាទេ នាងនៅ​បរិសុទ្ធ​​​ដោយ​យើងគ្រាន់​តែធ្លាប់ថើប និងថ្នាក់ថ្នម​គ្នាតែប៉ុណ្ណោះ។ ខ្ញុំសូម​សួរថា ប្រដាប់ភេទ​ធំអាច​ផ្ដល់សេចក្ដី​សុខផ្លូវភេទ​បានច្រើន​ជាងប្រដាប់​ភេទតូច​ដល់​ស្ដ្រីឬទេ? លោក អ.ដ.រ អាយុ២៣ឆ្នាំ ភ្នំពេញ

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ មិនពិតទេ ប្អូនប្រុស! ប្រដាប់ភេទ​ធំមិនមែន​សុទ្ធតែ​ផ្ដល់​សេចក្ដី​សុខផ្លូវភេទ​ដល់ស្ដ្រីដូច​ដែលប្អូន​គិតនោះទេ។ តាម ពិត វាជា​គំនិត​រវើរវាយ​របស់​មនុស្សទេ មនុស្សប្រុស​គិតចង់បាន​ប្រដាប់​ភេទធំ រីឯមនុស្ស​ស្រីក៏គិត​អំពីទំហំ​សុដន់របស់​ពួកគាត់ដែរ។

ករណីប្អូន​ប្រុសប្រើ​ពាក្យថា​ប្រដាប់ភេទ​ធំនេះ ប្រហែល​ជាសំដៅ​ទៅទំហំធំ​(ទទឹង) និងបណ្ដោយ​វែង។ កាលណា​ប្រដាប់ ភេទធំ​ជ្រុល វាអាច​បង្កការ​ឈឺចាប់​នៅពេល​ស៊កប្រដាប់​ភេទចូលទៅ​ក្នុងទ្វារមាស ពេលប្រដាប់ភេទ​ធ្វើចលនា​ដកចេញ​រុញចូល ដោយ បង្កការ​កកិតខ្លាំង​ជាមួយ​ជញ្ជាំង​ទ្វារមាស ឬពេលរុញ​ទៅជ្រៅ ប្រដាប់ភេទ​អាចបុក​ទៅលើមាត់​ស្បូនខ្លាំង។ ប្រការ​ទាំងនេះ​បង្កជាការ ឈឺចាប់​នៅពេល​រួមភេទ។ ហើយចំពោះ​ស្ដ្រីបរិសុទ្ធ​នៅសន្ទះ​ព្រហ្មចារី រិតតែ​បន្ថែមទម្ងន់​ទៅលើការ​ឈឺចាប់​មួយកម្រិត​ទៀត ពេល ចាប់​រួមភេទ​ដំបូងៗ។

សរុបមក​ប្រដាប់ភេទ​ទំហំធំ ឬទ្រវែងវែង មិនជា​សំខាន់ទេ។ ផ្ទុយទៅ​វិញ ការស្រុះ​ស្រួលគ្នា និងចំណង់​កាមតណ្ហា​របស់​ដៃគូ ស្នេហា​ទាំងពីរទេ ដែលអាច​ផ្ដល់សេចក្ដី​សុខផ្លូវភេទ​បានប្រសើរ​ជាង។ សូមប្អូនប្រុស​កុំគិត​អាក់អន់​ចិត្ដថា​ខ្លួនមាន​ប្រដាប់ភេទ​មិនសម ល្មម សម្រាប់​សង្សារ​របស់ប្អូន​ប្រុសអី។ ជីវភាព​ផ្លូវភេទ ជាពេល​ផ្ដល់សេចក្ដី​ស្រឡាញ់ ការយកចិត្ដ​ទុកដាក់​នឹងគ្នា និងជាពេល​បង្កើត បរិយាកាស​ថ្នាក់ថ្នម​គ្នាទៅវិញ​ទៅមក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *