វិធីជ្រើសរើស​គ្រឿងសម្អាង

ការតុបតែង​រាងកាយ​បានស្រស់ស្អាត​ជាបំណង​ប្រាថ្នា​របស់មនុស្ស​គ្រប់វ័យ​ទាំងអស់ ជាពិសេស​ស្ដ្រីតែម្ដង។ ការតុបតែង​សំដៅ​ឱ្យសម្រស់​កាន់តែស្អាត លើស​សម្រស់​ធម្មជាតិ ឬក៏​បិទបាំង​នូវរាល់​គុណវិបត្ដិ​របស់ផ្ទៃមុខ។ ការតុបតែង​មួយផ្នែកធំ​ត្រូវពឹងផ្អែក ទៅលើការ​ចេះជ្រើសរើស​គ្រឿងសម្អាង និង​បច្ចេកទេស​នៃការ​តុបតែង មិនខុសពី​ជាងគំនូរ​ឡើយ គឺទាមទារ​ឱ្យចេះ​ច្នៃប្រឌិត​យ៉ាងអស្ចារ្យ។

ដើម្បី​ជាជំនួយ​ដល់ការ​ជ្រើសរើស​គ្រឿងសម្អាង ដូចជាម្ស៉ៅ ឡេលាប​ជាដើម។ លោកស្រី​សាពណ៌ អ្នកជំនាញ​នៅហាង​សាពណ៌​បានចូលរួម​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​សុខភាពយើង ក្នុងលេខនេះ ដើម្បី​ជម្រាប​ជូនអ្នកនាង​កញ្ញា អំពី​វិធីជ្រើស​រើស​គ្រឿងសម្អាង​យកមក​ប្រើប្រាស់។ នៅពេលតុបតែងផ្ទៃមុខ មុនដំបូង​អ្នកនាងកញ្ញា​ត្រូវស្គាល់​ស្បែកមុខ​របស់ខ្លួន​ប្រភេទ​ណាពណ៌អ្វី ទម្រង់មុខបែប​ណាអាកា​សធាតុ​បែបណា ស្ថានភាព​បែបណា​ជាដើម។

ពណ៌​សម្បុរ​និង​ប្រភេទ​ស្បែកមុខ

– ទោះបីស្បែក​មុខមាន​សម្បុរសក្ដី​ស្រអែម​ក្ដីគប្បី​ជ្រើសរើស​គ្រឿងសម្អាង ដូចជា​ម្ស៉ៅដែល​មានពណ៌​ក្រម៉ៅ​ជាងស្បែក មុខបន្ដិច ទើបមើល​ទៅមិន​សពេកកុំឱ្យ​ដូចពាក្យ​គេថាមុខ​សកខ្មៅ។

– ស្បែកមុខ​ដែលស្ងួត គួរប្រើម្ស៉ៅ ឬឡេលាប​មុខដែល​មានជាតិរ​លោងបន្ដិច ដើម្បី​ឱ្យផ្ទៃមុខ​មានសំណើម​ស្រស់ថ្លា។

– ស្បែកមុខ​រលោង ឬមុខខ្លាញ់ ប្រការ​ដែលល្អ គួរតែ​ប្រើម្ស៉ៅ ឬ​ឡេដែល​មានជាតិ​រលោងខ្លាំង ដើម្បី​រំលួសជាតិ​រលោងចេ ញពីស្បែក​មុខខ្លះ។

ការតុបតែង​តាមទម្រង់មុខ

អ្នកនាងកញ្ញា​ចាំបាច់​ត្រូវដឹង​ពីចំណុច​ខ្សោយ​របស់​រង្វង់មុខ ដូចជាបបូរ​មាត់ក្រាស់ ភ្នែកតូច ច្រមុះធំ ច្រមុះកំពិត ចង្កាស្រួច ចង្កាជ្រុង​ជាដើម ទើបអាចតុប​តែងខ្លួន​បានល្អស្អាត។

ចំពោះអ្នក​នាងកញ្ញា​ដែលមាន​ចង្កាជ្រុង ឬធ្លាក់ គួរតែ​ជ្រើសរើស​ម្ស៉ៅពណ៌​ផ្កាឈូកលាប​នៅក្រោម​ត្រចៀករហូត​ដល់ពាក់ កណ្ដាល​ឆ្អឹងថ្គាម​ក្រោម។ ចំពោះ​ចង្កាស្រួច គួរតែផាត់​ម្ស៉ៅ​ពណ៌​ផ្កាឈូក​សងខាងចង្កា ទើបមើល​ទៅមិនសូវ​ឃើញខ្ពស់។ ច្រមុះធំ កំពិត គ្មានខ្ទង់ច្រមុះ គួរតែ​ផាត់ម្ស៉ៅ​ពណ៌ស​សងខាង និងលើ​ក្ដោងច្រមុះ។ ចំពោះ​ច្រមុះ​ស្រួចវែង គួរតែ​លាបម្ស៉ៅ​ពណ៌​ផ្កាឈូក​ស្រាល នៅលើច្រមុះ។ បើសិន​ជាអ្នកនាងកញ្ញាមាន​ថ្ពាល់ខ្ពស់ ពេលលាបមុខ ត្រូវលាប​ខាងក្រោម​ថ្ពាល់ស្មើ​ពាក់កណ្ដាល​ត្រចៀក ហើយចុះមក ត្រឹម​បបូរមាត់​ក្រោម ធ្វើដូច្នេះ​មើលទៅ​ឃើញថា​ថ្ពាល់មិន​សូវខ្ពស់។

ការតុបតែង​រាងកាយ​យ៉ាងណា គឺយោង​ទៅតាម​ទម្រង់មុខ​របស់​មនុស្សម្នាក់ គេមិន​តុបតែង​ដូចគ្នា​នោះទេ។ ដូច្នេះ​ប្រការ ល្អបំផុត អ្នកត្រូវ​ផាត់ដោយ​ខ្លួនឯង ឆ្លុះកញ្ចក់​មើល និងដក​ពិសោធន៍​ខ្លួនឯង។

ការតុបតែង​តាម​អាកាសធាតុ

សម្រាប់ឡេ ឬ​ក្រែមស្ងួត​ទើបសម​ស្រប​ជាមួយ​ប្រទេស​យើង​ដែលមាន​អាកាសធាតុ​ក្ដៅ មិន​គួរប្រើ​ប្រភេទ​ក្រែមសើម​ពេកទេ។ ព្រោះឡេ ឬ​ក្រែម​ប្រភេទ​នេះសម្រាប់​ប្រើនៅក្នុង​ប្រទេស​ដែលមាន​អាកាសធាតុ​ត្រជាក់។

ការ​តុបតែង​តាមស្ថានភាព

មានពេលខ្លះ ពុំចាំបាច់​ការតុបតែង​ខ្លួនទេ គ្រាន់តែ​សិតសក់​ឱ្យស្អាត ស្លៀកពាក់​ឱ្យបាន​សមស្រប។ បើសិន​ជាអ្នក​នាងកញ្ញា ទៅចូលរួម​ក្នុងរាត្រី​ស្រមោលសរ ឬពិធី​អាពាហ៍ពិពាហ៍ ត្រូវស្លៀកពាក់ និងតុបតែង​ខ្លួនឱ្យ​ឆើតឆាយ​បន្ដិច។

ដំបូន្មាន​អ្នកជំនាញ

សព្វថ្ងៃនេះ នៅលើ​ទីផ្សារ​មានលក់​ទំនិញ​សម្រាប់​តុបតែង​ជាច្រើនប្រភេទ ដូចជា​ក្រែម​លាបមុខ ក្រែមលាប​បបូរមាត់ ឡេ លាយ​លាបមុខ​ដែលផ្សំ​ជាមួយ​វត្ថុធាតុ​ផ្សេងៗទៀត ឡេ ឬម្ស៉ៅ​ធ្វើឱ្យស្បែក​មុខស្រស់​ស្អាត​បំបាត់​ស្លាកស្នាម ធ្វើឱ្យ​ស្បែកស​ជាដើម។ សុភាពនារី​ទាំងឡាយ គប្បីប្រុង​ប្រយ័ត្ន និងពិនិត្យ​ឱ្យដិតដល់ ព្រោះថា​មានផលិតផល​ខ្លះបំផ្លាញស្បែក​មុខទៅវិញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *