រោង​ចក្រ​នៅ​ឃុំ​រកា​ខ្ពស់​មាន​ជាតិគីមី​បង្ក​ការ​គ្រោះ​ថ្នាក់​ដល់​សុខភាព​កម្មករ​

ការ​រស់នៅ​ផ្តុំគ្នាច្រើន​នៅក្នុងបន្ទប់​តែមួយ ការត្បិតត្បៀត​ការចំណាយ​ទៅលើ​ការហូបចុក និងជាពិសេស​បរិស្ថាន​នៅក្នុង​កន្លែង​ធ្វើការ​មិនល្អ​ថែមទៀតនោះ បានធ្វើឲ្យ​សុខភាព​កម្មករ​កម្មការនី​មួយចំនួន​ចេះតែ​ទ្រុឌទ្រោមទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូតដល់​មានកម្មករ​កម្មការនី​មួយចំនួន​កាលពី​ប៉ុន្មានខែ​កន្លងទៅ​ថ្មីៗ​នេះ បានដួល​សន្លប់អស់​ជាច្រើនអ្នក​ថែមទៀត​ផង។

រូបភាពគេហទំព័រសុខភាពកម្ពុជា

យោងតាម​ប្រភព​សារពត៌មាន​កម្ពុជាថ្មី​បានរាយការណ៍​ថា​ កម្មករ​រោងចក្រ​ទុយោ​នៅ​ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង​ជាច្រើន​នាក់​បាន​និយាយថា ​ ថៅកែ​រោងចក្រ​ផលិត​ទុយោ​មិន​ត្រូវ​បទដ្ឋាន​បច្ចេកទេស ​និង​ជាតិគីមី​ធ្វើ​អោយ​ខូច​សុខភាព​កម្មករ ​កម្មការិនី​ ឈឺ​ដួល​សន្លប់​ជា​ញឹកញាប់​មិន​តែ​ប៉ុណ្ណោះ​បាន​រំលោភ​សិទ្ធ​ការងារ​ដោយ​កាត់​ប្រាក់ខែ​ទាំង​មាន​ការ​សុំ​អនុញ្ញាត​ច្បាប់​និង​គ្មាន​ច្បាប់​យ៉ាង​ច្រើន​លើស​លុប​ទៀត​ផង។​ កាសែត​កម្ពុជាថ្មី​បានរាយការណ៏​ទៀតថា​ក្រុមកម្មករ​បានអោយ​ដឹងថា​ពេល​ពួកគាត់​សុំច្បាប់​ឈប់​សម្រាកម្តងៗ​ត្រូវ​ថៅកែ​រោងចក្រ​កាត់ប្រាក់​ចំនួន៤ដុល្លាក្នុង​មួយខែ​ប្រសិនបើក​ម្មករ​ឈឺ​ហើយ​ឈប់​មិនបាន​សុំច្បាប់​ត្រូវ​កាត់​ប្រាក់ខែ​ចំនួន៦ដុល្លា​។ ចំណែក​ឯប្រាក់របស់ខែ​ពួកគាត់ម្នាក់ៗមាន​ចំនួន៨០ដុល្លា និងរ​ហូត​ជាង១០០ដុល្លា ​ហើយ​នៅពេលដែលកម្មករ​ឈឺម្ដងៗ គឺពិបាក​សុំច្បាប់ឈប់សម្រាក​ណាស់។ តាម​ប្រភពពី​មន្ត្រី​ជំនាញ​ខេត្តកណ្ដាល​បាន​អះអាងថា​រោងចក្រ​ផលិត​ទុយោ​ខាងលើ​នោះ​កាលពី​លើក​មុន​បាន​ផលិត​ទុយោ​ហើយ​លួច​បន្លំ​ម៉ាក​ទុយោ​ដែល​ផលិត​នៅ​ប្រទេស​ថៃ ​ខណៈនោះ​ខាង​គយ​បានធ្វើការ​ផាកពិន័យ​និង​ធ្វើលិខិត​កិច្ចសន្យា​ម្ដង​រួចមកហើយ។ទាក់ទិន​ករណី​ខាងលើនេះ​បុរស​ឈ្មោះ ចិន ដែលជា​ថៅកែ​រោងចក្រ​បាន​ប្រាប់​អ្នកកាសែត​ថា​ខាង​រោងចក្រ​ធ្វើការ​ទៅតាម​លក្ខណៈ​ច្បាប់​ត្រឹមត្រូវ៕

អត្តបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី ១ មេសា ២០១២

Categories:

Leave a Reply

Your email address will not be published. Required fields are marked *