ផ្សារ​ទំនើប​នៅក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក​ត្រូវបាន​យន្តហោះ​បុក​កម្ទេច

ការធ្លាក់​យន្តហោះ​តែងផ្តល់​គ្រោះ​ភ័យខ្លាច​ទៅដល់​អាយុជីវិត​មនុស្ស និង​ជាពិសេស​សង្គម​ត្រូវ​ខាតបង់​ប្រយោជន៍​ជាច្រើន។ កាលណា​បើយន្ត​ហោះ​ធ្លាក់​នៅតំបន់​ទីវាល​វិញ​គឺអាច​រងគ្រោះ​តែចំពោះ​អ្នកជិះ​នៅលើ​យន្តហោះ​តែប៉ុណ្ណោះ​។ តែបើ​យន្តហោះ​ធ្លាក់​ចំតំបន់​ទីប្រជុំជន​ឬនៅ​ផ្សារទំនើប​ដែល​ប្រមូលផ្តុំ​ដោយ​មនុស្សម្នា​ជាច្រើន​វិញ តើប្រជាជន​នឹងត្រូវ​រងគ្រោះ​យ៉ាង​ណាខ្លះ?

រូបភាពអ៊ីនធឺណេត

មានមនុស្ស​មិន​តិចជាង​បីនាក់​ត្រូវបាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ និងពីរនាក់​ទៀត​រងរបួស​ស្រាល​នៅពេល​មាន​ឧបទ្ទវហេតុ​ដោយ​យន្តហោះ​ប្រភេទ​ធន់តូច​មួយ​គ្រឿង​បានហោះ​សំយ៉ុង​ក្បាល​បុក​ទៅលើ​ផ្សារទំនើប​មួយ​នៅរដ្ឋ Florida សហរដ្ឋអាមេរិក កាលពី​យប់ថ្ងៃច័ន្ទ ទី០២ មេសា។ នេះបើ​យោងតាម​សារព័ត៌​មាន ABC បានរាយ​ការណ៏។

អាជ្ញាធរ​ប្រចាំតំបន់​បាន​និយាយថា ដំបូង​យន្តហោះ​បង្កហេតុ​ខាងលើ​បាន​ហោះហើរ​សាកល្បង​នៅលើ​អាកាស​បានមួយ​សន្ទុះ រួចបន្ទាប់​មក​ក៏ស្រាប់តែ​មានភ្លើង​ឆាបឆេះ​យន្តហោះ​នោះ រួច​យន្តហោះ​នោះ​ក៏បុកផ្សារ​ទំនើប​នោះភ្លាមៗ​តែម្តង។

មនុស្ស​មួយចំនួន​ដែល​មានវត្តមាន​នៅទីនោះ​បាន​ទូរស័ព្ទ​ទៅកាន់​លេខ ៩១១ រាយការណ៍ថា​មាន​យន្តហោះ​មួយបាន​សំយ៉ុង​ក្បាល​បុកចំពីលើ​ផ្សារទំនើប​ដែលបង្កឲ្យ​មានផ្សែងខ្មៅ​ឆាបឆេះ​សន្ធោសន្ធៅ ដើម្បី​សុំជំនួយ។ បុរស​បីនាក់​ដែលត្រូវ​បាន​ភ្លើងឆេះ​ជើង​របស់គាត់ និងជន​រងគ្រោះ​ពីររូបទៀត​ត្រូវបាន​គេបញ្ជូន​ទៅមន្ទីរ​ពេទ្យ​រួចរាល់​ហើយ។ នេះបើ​យោងតាម​ការ​រាយការណ៍​របស់​FWTV។

សាក្សី​ដែលបាន​ឃើញ​ផ្ទាល់នឹងភ្នែក​បាន​រាយការណ៍ថា ដំបូង​គាត់ឃើញ​យន្តហោះ​ធនតូច​មានបញ្ហាបន្តិច ក្រោយ​មកវាក៏​សំយ៉ុង​ក្បាលបុក​ចូល​ផ្សារទំនើប​ដ៏មមាញឹក​នោះតែម្តង។ ហាង Publix ត្រូវបាន​បិទកាល​ពីថ្ងៃ អង្គារ ម្សិលមិញ​ដើម្បី​ក្រុមអ្នក​ស៊ើប​អង្គេ​តបន្ត​ភារកិច្ច និងសង្គ្រោះ​បន្ទាន់​ទៅតាម​ជំនាញ និងតួនាទី​របស់​ពួកគេ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ៣ មេសា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *