បុរសមួយចំនួនតែងតែប្រាថ្នាចង់បានការរួមភេទ ដោយបង្ហាញពីអារម្មណ៍ស្រណុកសុខស្រួលជាមួយនឹងដៃគូ ហើយក៏តែងតែរកគន្លឹះ និងទិចនិករួមសម្ព័ន្ធមេត្រីយ៉ាងណាឱ្យដៃគូមានអារម្មណ៍ល្អអាចទទួលយកបាននូវសកម្មភាពរួមភេទនេះ។ ជាទូទៅបុរស ខ្លះតែងតែមានបំណងចង់រួមភេទយូរជាមួយនឹងដៃគូ ដើម្បីឱ្យដៃគូរួមភេទអស់ចិត្ដ និងដល់ចំណុចកំពូលដូចគ្នា។ ដើម្បីផ្ដល់សេចក្ដីសុខ ឱ្យដៃគូក្នុងពេលរួមភេទនោះ បុរសទាំងអស់គួរជ្រើសរើសវិធីទប់ការបញ្ចេញទឹកកាម ព្រោះអាចផ្ដល់ឱ្យដៃគូមានអារម្មណ៍ស្រណុក សុខស្រួលដូចគ្នា។
ដើម្បីយល់ដឹងបន្ថែមពីវិធីទប់ទឹកកាមនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍លោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យ ព្យាបាលជម្ងឺទូទៅ និងផ្នែកសុខភាពបុរសនៃសមាគមកម្ពុជា ហៅកាត់ថា“រ៉ាក់” ធ្វើការពន្យល់ដូចតទៅ។
របៀបទប់ការបញ្ចេញទឹកកាម
វិធីទប់ការបញ្ចេញទឹកកាមគឺជាមធ្យោបាយមួយដើម្បីឱ្យដៃគូរួមភេទដល់ចំណុចកំពូលទាំងអស់គ្នា។ បុរសមួយចំនួនដែល ធ្វើការរួមភេទទប់ទឹកកាមមិនឱ្យបញ្ចេញមកលឿន គឺមានបំណងចង់ឱ្យដៃគូរបស់គាត់ឈានដល់ចំណុចកំពូលដំណាលគ្នាផងដែរ។ ដូច្នេះវិធីទប់ទឹកកាមប្រសិនបើអាចធ្វើទៅរួច បុរសគ្រប់រូបគួរតែធ្វើ ព្រោះវាជាសេចក្ដីសុខមួយសម្រាប់ផ្ដល់ចំពោះដៃគូរួមភេទ របស់ខ្លួន។ ករណីខ្លះបុរសមួយចំនួនគិតតែពីផលប្រយោជន៍ខ្លួនឯង នៅពេលបើកយុទ្ធនាការរួមភេទម្ដងៗប្រាថ្នាឱ្យតែរួចៗ ដូច្នេះហើយ ដៃគូហាក់បីដូចមិនសូវចាប់អារម្មណ៍ចំពោះការរួមភេទនៅពេលក្រោយឡើយ។ ដូចនេះបុរសទាំងឡាយត្រូវជ្រើសរើសវិធីរួមភេទ យ៉ាងណាឱ្យបានផ្ដល់សេចក្ដីសុខដល់ដៃគូទើបត្រឹមត្រូវ។
វិធីទប់ការបញ្ចេញទឹកកាម និងផលប៉ះពាល់
បុរសទាំងឡាយនៅពេលរួមភេទ ប្រសិនបើប្រើប្រាស់វិធីទប់ការបញ្ចេញទឹកកាមបានជារឿងដ៏ប្រសើរមួយ មិនធ្វើឱ្យ ប៉ះពាល់ដល់សុខភាពឡើយ ហើយក៏ជាវិធីសាស្ដ្រដ៏ល្អផងដែរ។ តាមការស្រាវជ្រាវមួយចំនួនបានបញ្ជាក់ថា មានបុរសច្រើនណាស់ ដែលប្រាថ្នាការទប់ទឹកកាមមិនចង់ឱ្យចេញលឿន ព្រោះការចេញទឹកកាមលឿនធ្វើឱ្យប៉ះពាល់ដល់ដៃគូរួមភេទ ហើយបុរសប្រភេទនេះ អាចធ្វើឱ្យដៃគូធុញទ្រាន់ផងដែរ។ បុរសប្រមាណជាង៥០ភាគរយតែងតែកង្វះនូវសមត្ថភាពក្នុងការរួមភេទ។ មានន័យថាបុរសទាំង នោះគ្រាន់តែចាប់ផ្ដើមរួមភេទភ្លាមក៏បញ្ចេញទឹកកាមតែម្ដង។ ករណីខ្លះវាអាចបណ្ដាលមកពីមានជម្ងឺផ្នែកផ្លូវភេទផ្សេងៗផងដែរ។
ដំបូន្មានអ្នកជំនាញ
បុរសទាំងឡាយគួរតែរៀនពីរបៀបទប់ការបញ្ចេញទឹកកាម ខណៈពេលធ្វើការរួមភេទម្ដងៗជាមួយដៃគូ ព្រោះថាបើមិន ចេះពីរបៀបនេះទេ លោកអ្នកមិនអាចផ្ដល់សេចក្ដីសុខដល់ដៃគូរបស់លោកអ្នកបានឡើយ ហើយអាចធ្វើឱ្យបាត់នូវការរួមភេទជាមួយ ដៃគូនៅពេលក្រោយទៀតផង។ ដោយឡែកបុរសទាំងឡាយណាដែលរួមភេទឆាប់បញ្ចេញទឹកកាម នោះអាចបណ្ដាលមកពីមាន ជម្ងឺផ្នែកផ្លូវភេទផ្សេងៗមិនខានឡើយ។ ដូច្នេះគួរប្រញាប់ទៅកាន់គ្លីនិកឬមន្ទីរព្យាបាល ដើម្បីពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែក សុខភាពបុរសឱ្យបានឆាប់រហ័ស ព្រោះបើទុកយូរវាអាចបន្ដនូវអសមត្ថភាពផ្លូវភេទថែមទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply