- រយៈពេលរៀបចំគ្រឿង ៖ ១០នាទី
- រយៈពេលចម្អិន ៖ ១០នាទី
- បរិមាណមនុស្ស ៖ ២នាក់
គ្រឿងផ្សំ
- បង្គាស្រុសឆ្អិន ២ខាំ
- សណ្ដែកបណ្ដុះបន្ដិច
- ការ៉ុតហាន់ជាចង្វាមូល
- ស្លឹកគូឆាយ
- ជីនាងវង
- សាឡាត់
- បាញ់ហយ
- សម្បកគួង (បាញ់ត្រាង) ៥សន្លឹក
- ទឹកជ្រលក់ជូរអែម
របៀបធ្វើទឹកជ្រលក់
- ទឹកខ្មេះទឹកត្នោត ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាកាហ្វេ
- សណ្ដែកដីបុក
- ការ៉ុតហាន់ជាសរសៃ
- របៀបធ្វើទឹកជ្រលក់ត្រូវយកគ្រឿងផ្សំទឹកជ្រលក់ទាំងអស់មកលាយចូលគ្នាហើយភ្លក់យករសជាតិជូរអែម។
វិធីមូរគួង
1. ជាដំបូងត្រូវយកសម្បកគួងទៅជ្រលក់និងទឹកស្អាតដើម្បីឱ្យទន់ងាយស្រួលមូរ។
2. បន្ទាប់មកត្រូវយកបាញ់ហយមកដាក់ជាទ្រនាប់ តម្រៀបការ៉ុត ស្លឹកគូឆាយ បង្គា សណ្ដែក ជីនាងវង ព្រមជាមួយបាញ់ហយ ដាក់ពីលើមួយស្រទាប់ទើបមូរតាមលំដាប់លំដោយឱ្យត្រឹមក្បាលកន្ទុយបានល្អ។ ចំណាំ នៅពេលទទួលទាន សូមកាត់គួងជាពីរជ្រលក់ជាមួយទឹកជ្រលក់ជូរអែមដែលបានលាយទុកនៅខាងលើ។ គួងស្រស់ជាប្រភេទ អាហារក្រៅពេល ឬអាហារសម្រន់ ឬជាអាហារនាំមុខមិនអាចទទួលទានជាមួយបាយបានទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply