ដៃជាអវៈយវៈមានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅ។ ដោយសារដៃ យើងអាចស្ទាប ឬចាប់កាន់ចំណីអាហារបរិភោគ និងធ្វើការងារបាន។ ប៉ុន្ដែដៃក៏អាចជួយចម្លងមេរោគនានាឱ្យចូលទៅក្នុងខ្លួនបានយ៉ាងងាយដែរ ប្រសិនបើមិនបានលាងសម្អាតដៃ មុនចាប់កាន់ចំណីអាហារបរិភោគ។ មេរោគទាំងនោះបង្កជាជម្ងឺ និងធ្វើឱ្យសុខភាពចុះខ្សោយទ្រុឌទ្រោម។ តើត្រូវធ្វើដូចម្ដេចដើម្បី សម្អាតដៃកុំឱ្យមានមេរោគ?
ការលាងសម្អាតដៃអាចឱ្យចៀសវាងការចម្លងមេរោគចូលទៅក្នុងខ្លួន។នៅពេលដែលដៃរបស់លោកអ្នកមានទៅដោយមេ រោគបាក់តេរី ពងព្រូន មេរោគទាំងនេះនឹងចូលទៅក្នុងខ្លួនលោកអ្នកបង្កជាជម្ងឺផ្សេងៗ។ លោកអ្នកអាចមានជម្ងឺរាករូស និងជម្ងឺផ្ដា សាយ កើតព្រូន និងជម្ងឺធ្ងន់ធ្ងរផ្សេងទៀតផងដែរ។
ទម្លាប់មិនល្អ
ដៃធ្វើសកម្មភាពគ្រប់យ៉ាង ដូចជាការងារកសិកម្ម ការងារហត្ថកម្ម ចាប់កាន់វត្ថុដែលត្រូវការជាដើម។ ដៃក៏ធ្វើសកម្មភាព មិនល្អជាច្រើនផងដែរ ដូចជាការលូកចូលទៅក្នុងរន្ធច្រមុះ ការចាប់កាន់សម្រាម ច្រូងសក់ ការអេះកមរមាស់ អេះសព្វសារពាង្គកាយ រួចលូកចូលមាត់ជាដើម។ ទាំងនេះគឺជាទម្លាប់មិនល្អឡើយ ព្រោះមេរោគងាយឆ្លងចូលទៅក្នុងខ្លួនបានយ៉ាងងាយស្រួល តាមរយៈការ ចាប់កាន់ចំណីអាហារបរិភោគជាមួយដៃកខ្វក់។
ប្រសិនបើលោកអ្នកលាងដៃស្អាតមុនចាប់កាន់ចំណីអាហារនោះ មានន័យថាលោកអ្នកបានបណ្ដេញចេញ ឬកម្ចាត់មេរោគ ចេញពីដៃរបស់លោកអ្នកបានស្អាតហើយ។ ធ្វើដូចនេះ ជាការប្រសើរណាស់សម្រាប់សុខភាពលោកអ្នក។ ចំណីអាហារប្រឡាក់ប្រ ឡូសទៅដោយមេរោគជាច្រើនប្រភេទ ប្រសិនបើលោកអ្នកចាប់កាន់់ចំណីអាហារទទួលទាន បន្ទាប់ពីដៃរបស់លោកអ្នកប៉ះពាល់វត្ថុ ផ្សេងៗទៀត ដូចជាសម្រាមធូលីជាដើម។
ដៃត្រូវលាងសម្អាតនៅពេលណា?
- នៅមុនពេលចាប់ផ្ដើមធ្វើការងារ និងក្រោយពេលធ្វើការងាររួច
- ក្រោយពេលបន្ទោរបង់
- នៅមុន និងក្រោយពេលទទួលទានអាហារ
- ក្រោយពេលចាប់កាន់សាច់ឆៅ ឬសំណល់សម្រាមផ្ទះបាយ
- ក្រោយពេលកាន់ប្រើប្រាស់ក្រណាត់ ឬកន្សែង
- ក្រោយពីប៉ះពាល់ត្រចៀក ច្រមុះ សក់ ឬផ្នែកផ្សេងៗទៀតនៃរាងកាយ
- ក្រោយពីកាន់វត្ថុមានសារជាតិពុល ជាតិគីមីពុល ឬកន្ទុយបារី។
របៀបលាងសម្អាតដៃ
លោកអ្នកគួរលាងសម្អាតដៃឱ្យបានម៉ត់់ចត់ និងឱ្យបានញឹកញាប់។ ត្រូវលាងដៃជាមួយទឹកក្ដៅឧណ្ហៗ និងសាប៊ូ។ ប្រសិនបើ គ្មានសាប៊ូទេ លោកអ្នកអាចលាងដៃជាមួយផេះក៏បាន។ ដៃលោកអ្នកត្រូវតែស្ងួត ដោយជូតនឹងក្រដាសស្អាតសម្រាប់ជូតដៃ ឬទុកឱ្យ ស្ងួតក្នុងលំហខ្យល់។ ត្រូវតែមានអាង ឬពាងទឹកសម្រាប់លាងសម្អាតដៃឱ្យនៅដាច់ដោយឡែកពីពាងសម្រាប់លាងសម្អាតសម្ភារៈ ផ្សេងៗ ដូចជាការលាងចាន ឆ្នាំងជាដើម ជាប្រយោជន៍ដើម្បីកាត់បន្ថយការចម្លងមេរោគពីកាកសំណល់អាហារ ដែលមានជាប់អាង ឬ ពាងទឹកនោះ។ ពាងទឹកទាំងអស់ត្រូវតែឧស្សាហ៍លាងសម្អាតឱ្យបានគ្រប់ពេល។ លោកអ្នកគួរតែមានសាប៊ូរួមទាំងក្រដាសស្អាត សម្រាប់ប្រើប្រាស់នៅក្នុងបន្ទប់ទឹកផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧
Leave a Reply