សម្លការី​​​បង្គា​​​កំពង់សោម

រូបភាពទស្សនាវដ្តីសុខភាពយើង
  • ​ប​រិ​មាណ​មនុស្ស​ទទួល​ទាន​ :​ ២​នាក់​
  • ​​រយៈ​ពេល​ចម្អិន​:​  ១០នាទី
  • ​​រយៈ​ពេល​រៀប​ចំ​គ្រឿង​ផ្សំ​ :​ ​១៥​នា​ទី​

គ្រឿងផ្សំ

  • ​បង្គា ​៤​ក្បាល​
  • ​​ខ្ទិះ​ដូង​ ១០០​មី​លី​លីត្រ​
  • ម្សៅ​កា​រី​ ១​ស្លាប​ព្រា​កា​ហ្វេ​
  • កា​ពិ​ ១​ស្លាប​ព្រាកា​ហ្វេ​
  • គ្រឿ​ងបុក​ ៣​ស្លាប​ព្រា​បាយ​
  • ​ម្ទេស​ឆ្អើរ​បុក​ ១​ស្លាប​ព្រាបា​យ
  • ​ខ្ទឹម​ស ​៣​កំពឹ​ស​
  • ខ្ទឹម​ក្រ​ហម​ ៣​កំពឹ​ស   ​​
  • បង្គា​ក្រៀម​ ១​ស្លាប​ព្រា​បាយ​
  • ទឹក​ដោះគោ​ផ្អែម​ ១​ស្លាប​ព្រា​បាយ​
  • ​ទឹក​ត្រី​ ២​ស្លាប​ព្រា​បាយ​
  • ស្ករ​ត្នោត​ ១​ស្លាប​ព្រា​កា​ហ្វេ ​
  • អំ​បិល​ តាម​ត​ម្រូវ​ការ​
  • ​ទឹក​ស៊ុប​ ៤​០០​មីលី​លីត្រ​
  • ផ្កា​ច័ន​ ២​ផ្កា​
  • ​ស្លឹក​ក្រូច​សើច​តាម​តម្រូវ​ការ​
  • ម្ទេសក្រហមតាមតម្រូវការ
រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបរៀបចំគ្រឿងផ្សំ

  • ​ប​ង្គា​យក​ទៅ​ពុះ​ខ្នង​យក​អាចម៍​ចេញ​ ហើយ​ត្រូវ​​​​កាត់​ជើង​ចេញ​
  • ខ្ទឹមស និងខ្ទឹមក្រហម​​​លីងហើយ​​​បុក​​​ឱ្យម៉ត់​​​ទុកមួយឡែក​
  • ​​បង្គា​ក្រៀម​បុក​ឱ្យ​ម៉ត់​​​​ដួស​ទុក​ដោយ​ឡែក​
  • ​ស្លឹក​ក្រូច​សើច​ ហាន់​ជា​​​​សរ​សៃ​វែងៗ​
  • ម្ទេសក្រហម ហាន់ជា​​​សរសៃវែងៗ

របៀបធ្វើ

​ដំបូ​ង​សូម​ដាក់​ឆ្នាំង​សម្ល​រួច​ចាក់​ខ្ទិះ​ដូង​ចូល​ ​ដាក់​ម្ទេស​ឆ្អើ​រ​បុក​ ដា​ក់​គ្រឿ​ងបុ​​ក​ ​កា​ពិ​ ម្សៅ​ការី​ បង្គា​ក្រៀម​ ខ្ទឹម​ស​​ខ្ទឹម​ក្រហម​កូរ​ឱ្យ​សព្វ​ និង​ទុក​ឱ្យ​ឈ្ងុយ​ បន្ទាប់​មក​ដាក់​បង្គា​ចូល​។ ​បន្ទាប់​មក​ទៀត​ចាប់​ផ្ដើម​ផ្សំគ្រឿ​ង​ ទឹក​ដោះគោ​ផ្អែម​ ទឹក​ត្រី​ ស្ករ​ត្នោត​ចូល​ រួច​ដាក់​ខ្ទិះ​ដូង​ថែម​១០០​មី​លី​លី​ត្រ​ទៀត​ច្របល់​ឱ្យ​សព្វ​ ហើយ​ដាក់​ទឹក​ស៊ុប​ចូល​រង់​ចាំ​រហូត​ដល់​ពុះ​ជា​កា​រ​ស្រេច​។​

បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយនំប៉័ង ឬនំបញ្ចុក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *