ស្ដ្រីកម្ពុជា​៥៤ភាគរយ​មានកូន​មិនប្រាថ្នា

ការរលូត និង​រម្លូតកូន​ជាមូលហេតុធំ​ចម្បងមួយ​ក្នុងចំណោម​មូលហេតុធំៗ​ចំនួនបី ដែលធ្វើ​ឱ្យស្ដ្រីស្លាប់​នៅកម្ពុជា។ តាម ការអង្កេត​ថ្នាក់ជាតិ​ឆ្នាំ២០០៥​បានរកឃើញ​ថាស្ដ្រីកម្ពុជា​៥៤ភាគរយ​មិនចង់បាន​កូនដោយ​ចៃដន្យ។ ការមាន​កូនដោយ​ចៃដន្យ ឬការ ជ្រុលជ្រួស​ធ្វើឱ្យស្ដ្រី​តែងតែ​ព្យាយាម​រម្លូតកូនចេញ​ដែលជា​កត្ដាប្រកប​ដោយគ្រោះ​ថ្នាក់បំផុត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទាក់ទងនឹង​បញ្ហានេះ ទស្សនាវដ្ដី សុខភាពយើង បានចេញ​ផ្សាយរួច​មកហើយ​កាល​លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦​ស្ដីអំពី ផលវិបាក​ផ្សេងៗ​ជុំវិញការ​រលូតកូន និង​ការទៅ​រម្លូតកូន។ ដោយឡែក​សម្រាប់​លេខនេះ លោកអ្នក​នឹងបាន​ទទួលជ្រាប​កាន់តែច្បាស់ អំពីករណី​នេះតាមរយៈ​សន្និសីទ​សារព័ត៌​មានមួយ​របស់មជ្ឈមណ្ឌល​ជាតិគាំពារ​មាតា និង​ទារកនៃ​ក្រសួងសុខាភិបាល​នៅពេលថ្មីៗនេះ។

លោកសាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត គុំ កាណាល់ នាយក​មជ្ឈមណ្ឌល​ជាតិគាំពារ​មាតា និង​ទារក នៃក្រសួង​សុខាភិបាល​បានមាន ប្រសាសន៍​ឱ្យដឹងថា តាមតួលេខ​ក្រៅផ្លូវការ​នៃការអង្កេត​ថ្នាក់ជាតិ​លើកទី២​បានបង្ហាញ​ឱ្យឃើញ​ថាស្ដ្រីកម្ពុជា​៥៤ភាគរយ​មិនចង់មាន កូនទេ។ ប៉ុន្ដែពួកគេ​មិនដឹងធ្វើ​យ៉ាងណា ដែល​ជាហេតុធ្វើ​ឱ្យប៉ះពាល់​ដល់សុខភាព​ស្ដ្រីយ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការរលូតកូន និងការទៅ រម្លូតកូន​ដែល​ជាមូលហេតុធំ​មួយក្នុង​ចំណោម​មូលហេតុធំៗ​ចំនួន៣ដែល​បណ្ដោល​ឱ្យមាន​អត្រាមរណៈ​ខ្ពស់របស់​មាតានៅ​កម្ពុជា។

មូលហេតុធំៗ​ចំនួនបី​ដែលបណ្ដាលឱ្យ​មានមរណភាព​ខ្ពស់របស់​ស្ដ្រីកម្ពុជា​រួមមានការ​ធ្លាក់ឈាម​ច្រើន ក្រទ្បា​ភ្លើង​និង​ការ រលូត​និង​រម្លូតកូនគ្មាន​សុវត្ថិភាព។ ការរម្លូតកូន​ដោយប្រើ​ប្រាស់ថ្នាំ​មានប្រសិទ្ធភាព​ពី៦០ទៅ​៧០ភាគរយ​តែប៉ុណ្ណោះ​ហើយអ្នកដែល លេបថ្នាំត្រូវ​ទៅកាន់​សេវាសុខភាព ដើម្បី​កោសសម្អាត​ស្បូនថែមទៀត​ទើបមិន​គ្រោះថ្នាក់។ អត្រា​គ្រោះថ្នាក់​ដោយសារ​ការរម្លូតកូន ដោយ​លេបថ្នាំទម្លាក់​មានកម្រិត​គ្រោះថ្នាក់​ដល់៣០​ទៅ៤០​ភាគរយ​ដែលបញ្ហា​នេះស្ដ្រី​ដែលមិនចង់​បានកូន​ហើយមាន​គភ៌ដោយចៃ ដន្យ ត្រូវទៅ​រកពេទ្យ​ជំនាញ​ត្រឹមត្រូវ បើសិន​ជាចង់​រម្លូតកូន។ ប៉ុន្ដែ​បើរក្សា​ទុកកូន​បានគួរតែ​រក្សាទុកឱ្យ​បានល្អ ដើម្បីឱ្យ​គេរស់រានមាន ជីវិត និង​មិនខូច​សុខភាពម្ដាយ។

តាមការ​អង្កេតថ្នាក់​ជាតិលើកទី១​នៅឆ្នាំ២០០០​បានរកឃើញ​ថាស្ដ្រី​កម្ពុជា៤៣៧នាក់​បានស្លាប់​ក្នុង១០០ម៉ឺន​កំណើត ដែល ជាតួលេខ​មួយខ្ពស់​ជាងគេក្នុង​តំបន់ដែល​គួរឱ្យ​ព្រួយបារម្ភ។

បណ្ដាំផ្ញើ

ដើម្បី​ចៀសវាង​បន្ទុកគ្រួសារ​ដែលមាន​កូនច្រើន លោកអ្នក​គួរប្រើ​ស្រោម​អនាម័យ ឬ​មធ្យោបាយ​ពន្យារកំណើត​ដែលត្រឹម ត្រូវ​មានការ​ទទួលស្គាល់​ពីក្រសួង​សុខាភិបាល។ ទស្សនាវដ្ដី សុខភាពយើង នឹង​ចូលរួម​ផ្សព្វផ្សាយ​តែព័ត៌មាន​ពិតដែល​មានប្រភព ច្បាស់លាស់។ ប្រសិនបើ​ក្នុងករណី​មានគភ៌ មិន​មានបំណង​ចង់ទុកទេ​ហើយចង់​រម្លូតកូន​ចេញ លោកអ្នក​គួរតែទៅ​មន្ទីរពេទ្យ​ដើម្បីជួប អ្នកជំនាញ ចៀសវាង​ទុកទាល់​តែគភ៌ធំ​ដែលបង្ក​ឱ្យមានគ្រោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *