ឆាបន្លែរួមមិត្ដ

រូបភាពទស្សនាវដ្ដីសុខភាពយើង
  • បរិមាណមនុស្ស ៖ ៤នាក់
  • រយៈពេលរៀបចំគ្រឿង ៖ ២០នាទី
  • រយៈពេលចម្អិន ៖ ១០នាទី

គ្រឿងផ្សំរសជាតិ

  • ប៊ីចេង ២ស្លាបព្រាកាហ្វេ
  • ស្ករស ២ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
  • ទឹកម្ទេស ២ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ប្រេងល្ង ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាកាហ្វេ
  • ប្រេងឆា ១វែកតូច

    រូបភាពទស្សនាវដ្ដីសុខភាពយើង

គ្រឿងផ្សំសាច់ និងបន្លែ

  • គ្រឿងក្នុងមាន់
  • គ្រឿងសមុទ្រមាន មឹក បង្គា
  • ការ៉ុត ស្នៀតពោតស្ងោរ
  • ទំញំងកំប៉ុង
  • ផ្សិតកំប៉ុង
  • ផ្សិតក្រៀមស្ងោរជាមួយខ្ញី ស្ករស ប៊ីចេង គល់ខ្ទឹម
  • ខ្ទឹមចិញ្ច្រាំ ៣កំពឹស
  • ទឹកស៊ុប ១វែកធំ
  • ជីគិនឆាយ ឬជីបន្លា

វិធីធ្វើ

1. ជាដំបូងត្រូវបើកភ្លើងដើម្បីកម្ដៅខ្ទះឱ្យក្ដៅ ទើបយកប្រេងឆាមកដាក់បំពងឱ្យឡើងក្រឡាត រួចដាក់សាច់ចូល។
2. បន្ទាប់ពីឆាសាច់ឱ្យឆ្អិនហើយ ទើបដាក់គ្រឿងផ្សំរសជាតិទាំងអស់ចូល ប៉ុន្ដែកុំអាលដាក់ម្រេច រួចដាក់បន្លែទាំងអស់។ បើគោក អាចដាក់ទឹកស៊ុបបន្ថែមទៀតបាន។
3. នៅពេលភ្លក់ដឹងរសជាតិសាបប្រៃហើយ ពេលដួសដាក់ចាន ត្រូវរោយម្រេច និងជីគិនឆាយ ឬជីបន្លាពីលើជាការស្រេច។

ចំណាំ ៖ សម្រាប់មុខម្ហូបនេះលោកអ្នកអាចទទួលទានជាមួយបាយស ឬទុកជាគ្រឿងក្លែមក៏បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *