- បរិមាណមនុស្ស ៖ ២នាក់
- រយៈពេលរៀបចំគ្រឿង ៖ ១០នាទី
- រយៈពេលចម្អិន ៖ ៥នាទី
គ្រឿងផ្សំ
- សាច់គោ ១ខាំកន្លះ ហាន់ជាបន្ទះស្ដើងៗ
- គ្រឿងបុក ១ស្លាបព្រាបាយ(គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច រមៀត ខ្ទឹមស)
- ប្រេងឆា ២ស្លាបព្រាបាយ
- សណ្ដែកដីបុក ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្ទេសប្លោកស្រស់ ១ផ្លែ
- ខ្ទឹមបារាំងស្រស់ ១មើម
- ម្ទេស តាមចំណង់ចំណូលចិត្ដ
- ជីវ៉ាន់ស៊ុយ តាមចំណង់ចំណូលចិត្ដ
វិធីធ្វើ
- មុនដំបូង លោកអ្នកត្រូវដាក់ខ្ទះលើចង្ក្រានទុកឱ្យក្ដៅ បន្ទាប់មកទើបដាក់ប្រេងឆាចូល និងយកគ្រឿងគល់ស្លឹកគ្រៃដាក់ចូលឱ្យមាន រសជាតិឈ្ងុយ
- បន្ទាប់មកដាក់សាច់គោដែលហាន់ជាបន្ទះស្ដើងៗចូល និងដាក់អំបិល ស្ករ សណ្ដែកដី និងបន្លែចូលជាបន្ដទើបឆាត្រឡប់ចូលឱ្យ សព្វជាមួយគ្រឿង។
- ចុងបញ្ចប់ ពេលដួសដាក់ចានត្រូវដាក់រោយជីវ៉ាន់ស៊ុយជាការស្រេច។
ចំណាំ ៖ សម្រាប់មុខម្ហូបនេះ លោកអ្នកអាចទទួលទានជាមួយបាយស ឬទុកជាគ្រឿងក្លែមក៏បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧
Leave a Reply