វិធី​អ៊ុត​សម្លៀក​បំពាក់

ការអ៊ុត​សម្លៀក​បំពាក់​ជារឿង​ងាយ​ស្រួល​បំផុត។ ប៉ុន្ដែ​មិនមាន​ន័យថា​មនុស្ស​ទូទៅ​ដឹងពី​វិធី​អ៊ុត​សម្លៀក​បំពាក់​ទាំងអស់ នោះ​ឡើយ។ ការអ៊ុត​នេះ​ទៀត​សោត​មិនមែន​ចេះតែ​អ៊ុតនោះ​ទេ គឺត្រូវ​មើល​ប្រភេទ​នៃសាច់​ក្រណាត់​ដើម្បី​ឱ្យដឹង​ថា​តើគួរ​អ៊ុត​ភ្លើង ក្ដៅ ឬភ្លើង​ល្មម។  មាន​សម្លៀក​បំពាក់​ខ្លះមិន​ចាំបាច់​អ៊ុតក៏​អាច​ស្លៀក​ពាក់​បានដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កញ្ញា សេង ស៊ូលីង ម្ចាស់​ហាង​ឆព​ណ្ណនារី​រតនៈ​កាត់​សម្លៀក​បំពាក់ និង​បោក​គក់​បក​ស្រាយ​ពីវិធី​អ៊ុត​សម្លៀក​បំពាក់​ជូន លោកអ្នក​អានឱ្យ​បាន​ជ្រាប តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

សម្លៀក​បំពាក់​ត្រូវ​អ៊ុត

សម្លៀក​បំពាក់​មាន​ច្រើន​ប្រភេទ​ទៅតាម​ការ​និយម​របស់​មនុស្ស ដូចជា​សម្លៀក​បំពាក់​ចូលរួម​ពិធី​មង្គល​ការ​ពិធី​បុណ្យដំ ណើរ​កម្សាន្ដ ទទួល​ទាន​ដំណេក ឬ​សម្លៀក​បំពាក់​សិក្សា​ជាដើម។ ការ​អ៊ុត​អាស្រ័យ​ទៅតាម​ប្រភេទ​នៃសាច់​ក្រ​ណាត់។ ក្រណាត់​ដែល ត្រូវអ៊ុត​មាន​ប្រភេទ ដូចជា​ប្រភេទ​សាច់តេ​តារ៉ុង សាច់​រលោង ឬសាច់​ស្ពុក​(ទន់ និង​ទក់ៗ)​ហើយ​មានច្រើន​ប្រភេទ​ទៀត​ដែល​អ៊ុត បាន។ លោកអ្នក​គួរតោង​ដឹងថា ប្រភេទ​សាច់​យឺត​(អាវ​យឺត)​សាច់​រួញ​អង្កាញ់​(សាច់​ភ្លីសេ)​គឺមិន​និយម​អ៊ុត​ឡើយ។ ប៉ុន្ដែ​ចំពោះ​សាច់ រួញ​អង្កាញ់​ប្រភេទ​នេះ ប្រសិន​បើ​លោកអ្នក​ត្រូវការ​អ៊ុតឱ្យ​មានភ្លី​និងភ្លឺ​រលោង​ក៏បាន​ដែរ​គ្រាន់តែ​ពិបាក​អ៊ុត​បន្ដិច។ មិនតែ​ប៉ុណ្ណោះ សាច់ខូវ​ប៊យក៏​អាចអ៊ុត​បានដែរ។

វិធី​អ៊ុត​សម្លៀក​បំពាក់

ការអ៊ុត​សម្លៀក​បំពាក់​ចង់​សំដៅ​ដល់ការ​ធ្វើយ៉ាង​ណាឱ្យ​សម្លៀក​បំពាក់​មាន​របៀប​រៀប​រយនិង​មាន​សណ្ដាប់​ធ្នាប់។ ការអ៊ុត សម្លៀក​បំពាក់​នេះមាន​ពីរ​ប្រភេទ គឺ​អ៊ុត​ភ្លើង​ក្ដៅល្មម និង​អ៊ុត​ភ្លើង​ក្ដៅ​ខ្លាំង។ ការអ៊ុត​សម្លៀក​បំពាក់​ធ្វើទៅ​តាម​ដំណាក់​កាល​ដោយ ឡែកៗ​ពីគ្នា។ ជា​ដំបូង​ត្រូវ​ពិនិត្យ​មើល​សាច់​សម្លៀក​បំពាក់​ជាមុន​សិន ថាតើ​ជាសាច់​ប្រភេទ​ណា? ប្រសិន​បើជា​សាច់​ទន់​រលោង សាច់ តេ​តារ៉ុង និង​ប្រភេទ​ស្ដើង ត្រូវអ៊ុត​ភ្លើង​ក្ដៅល្មម​ចៀស​វាងការ​ឆេះ ឬរួញ​សាច់​ក្រណាត់។ បន្ទាប់​មកត្រូវ​អ៊ុតក​អាវជា​ជំហ៊ាន​ដំបូង អ៊ុត ខាងខ្នង អ៊ុតផ្ទៃ​ខាងមុខ និងអ៊ុត​ចាប់ភ្លី​ដៃអាវ​ជាការ​ស្រេច។ ចំពោះ​ខោត្រូវ​អ៊ុតចាប់​ភ្លីទើប​អ៊ុតសាច់​ជា​ក្រោយ។ បើ​លោកអ្នក​ចង់អ៊ុត រហ័ស​គួរតែ​បាញ់ទឹក​ពីលើ​បន្ដិចៗ នៅពេល​អ៊ុត​ដើម្បី​ឱ្យមាន​ភ្លីល្អ​និង​ភ្លឺ​រលោង។ ម្យ៉ាង​វិញ​ទៀត​ចំពោះ​សាច់ស្ពុក ខូវប៊យ និង​ក្រណាត់ ក្រាស់ៗ ការ​អ៊ុត​ត្រូវ​ប្រើ​ភ្លើង​ខ្លាំង​និងមិន​បាច់ចាប់​ភ្លីឡើយ។ ថេរ​វេលា​នៃការ​អ៊ុត​មិន​ចំណាយ​ពេលយូរ​ប៉ុន្មាន​ទេ ប្រហែល​ជា៣​នាទី ទៅ៦​នាទី​ប៉ុណ្ណោះ​ក្នុង​សម្លៀក​បំពាក់​មួយ​សម្រាប់។

ដំបូន្មាន​អ្នក​ជំនាញ

គួរតែ​ប្រុង​ប្រយ័ត្ន​ក្នុងការ​រៀបចំ​អ៊ុត​សម្លៀក​បំពាក់​ឱ្យបាន​ត្រឹមត្រូវ ទើប​ថែរក្សា​សាច់​ក្រណាត់​បានល្អ​និងបាន​យូរ​អង្វែង។ ការអ៊ុត​សម្លៀក​បំពាក់​មិនមែន​ចេះតែ​អ៊ុតនោះ​ឡើយ។ ប្រសិន​បើ​លោកអ្នក​មិនពូកែ​អ៊ុតទេ​នោះ​គួរតែ​ឱ្យអ្នក​ដែល​មាន​ជំនាញ​ជួយ ទើបល្អ ព្រោះ​ចៀសវាង​ការឆេះ​រួញ ឬភ្លី​មិនស្អាត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *