រូបរាងស្រស់ស្អាតស្រឡូន ជាតម្រូវការរបស់ស្ដ្រីទូទៅតែងប្រាថ្នាចង់បានជារៀងរហូត។ ការថែរាងឱ្យនៅស្អាតមិនមានជា រឿងងាយស្រួលប៉ុន្មាននោះទេ។ របបអាហារនៅពេលស្ដ្រីពេញវ័យរៀបការ មានកូននិងនៅពេលស្ដ្រីមានវ័យកាន់តែជ្រេទៅៗ ជា ការប្រឈមមួយដ៏ធ្ងន់ធ្ងរ ធ្វើឱ្យរាងកាយមានការប្រែប្រួលបន្ដិចម្ដងៗ។ ដោយសារតែបច្ចុប្បន្ននេះមានបច្ចេកទេសទំនើប កង្វល់ទាំង នេះលែងជាបញ្ហាចោទទៀតហើយ។
លោកស្រី លី ណា នាយកមជ្ឈមណ្ឌលអ៊ីតាលីព្យាបាល និងកែសម្ផស្សចូលរួមបកស្រាយនូវវិធីសាស្ដ្រទាំងនេះជូនប្រិយមិត្ដ អ្នកអានជ្រាប តាមរយៈទស្សនាវដ្ដី សុខភាពយើង។
គោលបំណងនៃការរឹតរាង
ស្ដ្រីមានរូបរាងមិនដូចគ្នាទេ ស្ដ្រីខ្លះមានរាងធាត់តាំងពីនៅកុមាររហូតពេញវ័យហើយមានខ្លះទៀតមានរាងស្អាតសមសួន តែមានដើមដៃ ឬកំភួនជើងធំ។ ជាពិសេសស្ដ្រីដែលរៀបការរួចហើយមានកូន តែងតែមានរាងធាត់និងដុះខ្លាញ់នៅក្បាលពោះច្រើន ទោះស្លៀកសម្លៀកបំពាក់ប្រភេទណាក៏មិនសមដែរ។ កត្ដាទាំងនេះជាមូលហេតុដែលធ្វើឱ្យស្ដ្រីចង់ទៅធ្វើការរឹបរាង ដើម្បីកែប្រែ រូបរាងរបស់ខ្លួនឱ្យមានរាងស្អាតក្លាយជាចំណាប់អារម្មណ៍របស់អ្នកផងទាំងពួងដែលនៅជុំវិញខ្លួន។
វិធីសាស្ដ្ររឹតរាង
ដោយសារបច្ចេកទេសទំនើបៗមកពីបណ្ដាប្រទេសនានា បានធ្វើឱ្យអ្នកជំនាញខាងកែសម្ផស្សនៅប្រទេសកម្ពុជាចាប់យក នូវវិធីសាស្ដ្រដ៏ទំនើបទាំងនោះមកឆ្លើយតបតាមសេចក្ដីត្រូវការរបស់សុភាពស្ដ្រីខ្មែរទាំងឡាយដែលមានបំណងចង់រឹបរាងឱ្យមានរាង ស្រស់ស្អាតទាក់ទាញ និងសិចស៊ី។ ការសម្រកក្បាលពោះត្រូវការអនុវត្ដជារៀងរាល់២ថ្ងៃម្ដងដោយប្រើវិធីចាក់ម្ជុលវិទ្យាសាស្ដ្រ នៅលើខ្លាញ់ពោះដែលមានចម្ងាយពីគ្នាប្រហែលជា២សង់ទីម៉ែត្រដោយចំណាយពេលប្រមាណជា៤៥នាទី។ បន្ទាប់មកធ្វើការម៉ាស្សា ដោយកម្លាំងដៃឱ្យបានសព្វ ត្រូវដាក់ម៉ាស៊ីនជំនួយ ដើម្បីរវៃឬធ្វើចលនាឱ្យខ្លាញ់ក្បាលពោះឆាប់រលាយ។ ប្រសិនបើស្ដ្រីមួយចំនួនដែល មានរាងស្អាត តែមានបញ្ហាដើមដៃ ភ្លៅ និងជើងធំហើយមានបំណងចង់ឱ្យតូចក៏អាចប្រើវិធីចាក់ម្ជុលវិទ្យាសាស្ដ្រដូចគ្នាដែរ គ្រាន់តែ ការចាក់នោះធ្វើរៀងរាល់១៥ថ្ងៃម្ដង។
ស្ដ្រីដែលមានរាងកាន់តែធាត់ខ្លាំង ការប្រើវិធីនេះអាចមានប្រសិទ្ធភាពលឿនជាងស្ដ្រីដែលមិនសូវធាត់។ ក៏ប៉ុន្ដែចំពោះស្ដ្រី មួយចំនួនដែលមានសាច់ណែន ពិបាកដឹងនូវប្រសិទ្ធភាពភ្លាមៗ ព្រោះខ្លាញ់ងាយស្រកជាងសាច់។
ប្រការគួរប្រតិបត្ដិ និងផលប៉ះពាល់នៃការរឹតរាង
ប្រសិនបើស្ដ្រីទាំងឡាយរើសយកវិធីរឹតរាង គួរទទួលទានអាហារធម្មតាព្រោះការរឹតរាងគ្រាន់តែបំបាត់ជាតិខ្លាញ់នៅក្នុងខ្លួនតែប៉ុណ្ណោះ។ ការជ្រើសរើសផលិតផលត្រឹមត្រូវដើម្បីធ្វើការរឹតរាងដែលមានគុណភាពមិនមានផលប៉ះពាល់អ្វីដល់រាងកាយ ឡើយ ព្រោះធ្វើត្រឹមតែនៅលើស្បែកតែប៉ុណ្ណោះ។
ដំបូន្មានអ្នកប្រឹក្សា
ស្ដ្រីទាំងទ្បាយដែលមានបំណងចង់រឹតរាងឱ្យមានរាងស្អាត គួរតែមានការជ្រើសរើសនូវផលិតផលដែលមានគុណភាពល្អ និង អ្នកឯកទេសច្បាស់លាស់ ដើម្បីចៀសវាងផលប៉ះពាល់ផ្សេងៗជាយថាហេតុ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply