បច្ចុប្បន្នផលិតផលខាងតុបតែងខ្លួន និងសម្រស់ ត្រូវបានផលិតឡើងមានច្រើនបែបយ៉ាងដែលបំពេញតម្រូវការរបស់ សុភាពនារីទាំងឡាយ ជួយឱ្យមានសម្រស់ទ្វេឡើង។ ផលិតផលអប់សក់នីមួយៗមានតួនាទីអប់សក់ខូចដោយមូលហេតុផ្សេងៗគ្នា ហើយផលិតផលនេះត្រូវបានគេនិយម ដើម្បីអប់សក់ ជួយបំប៉នដល់សរសៃសក់ឱ្យទន់រលោងស្អាតនិងមានទម្ងន់។
សម្រាប់លេខនេះទស្សនាវដ្ដីសុខភាពយើង សូម បង្ហាញ ពីវិធី ជ្រើសរើសប្រេងអប់សក់មកជូន ប្រិយមិត្ដអ្នកអានឱ្យបាន ជ្រាបតាមរយៈការជួបសម្ភាសជាមួយកញ្ញា ស្រី ពីន អ្នកជំនាញនៅ ហាងកែសម្ជស្ស ស៊ីដនី។
ផលិតផលអប់សក់
ផលិតផលអប់សក់គឺជាផលិតផលសម្រាប់អប់ឱ្យសក់មានសំណើម ទន់រលោង មានទម្ងន់និងសម្រាប់អប់សរសៃសក់ដែល មានបញ្ហា ដូចជាសរសៃសក់ខូចដោយសារការអ៊ុតសក់ត្រង់ ខូចដោយសារការលាបថ្នាំពណ៌សក់ឬសក់ស្ងួតបែកចុងជាដើម។
របៀបជ្រើសរើសផលិតផលអប់សក់
ផលិតផលអប់សក់មានច្រើនបែបច្រើនយ៉ាង។ ផលិតផលអប់សក់នីមួយៗសុទ្ធតែមានតួនាទីអប់សក់ខូចដោយសារមូល ហេតុផ្សេងៗគ្នា។ ប្រេងឬផលិតផលអប់សក់នីមួយៗមានចារិកអក្សរនៅលើសម្បកវេចខ្ចប់ផលិតផលដែលបញ្ជាក់ថាផលិតផល នេះសម្រាប់អប់សក់់ខូចដោយសារអ៊ុតត្រង់ ខូចដោយសារលាបថ្នាំពណ៌សក់ឬសម្រាប់អប់សក់ស្ងួតបែកចុងជាដើម។ ដូចនេះមុននឹង អប់សក់ សុភាពនារីត្រូវមើលសរសៃសក់ជាមុនសិន ថាសក់ខូចដោយសារអ្វីទើបជ្រើសរើសប្រេងអប់សក់ដែលត្រូវនឹងប្រភេទសក់ខូច នោះជាក្រោយ។ ជាឧទាហរណ៍ចំពោះសរសៃសក់ខូចដោយសារការអ៊ុតសក់ត្រង់នោះសុភាពនារីត្រូវប្រើប្រេងអប់សក់ដែលសម្រាប់ សក់ខូចដោយអ៊ុតត្រង់។ បើសរសៃសក់ខូចដោយសារលាបថ្នាំពណ៌សក់ត្រូវជ្រើសរើសប្រេងអប់សក់សម្រាប់អប់សក់ខូចដោយលាប ថ្នាំពណ៌សក់។ ចំពោះសក់ខូចបែកចុង សរសៃសក់ស្ងួតឬមិនមានសំណើមជាដើម ត្រូវជ្រើសរើសប្រេងអប់សក់សម្រាប់តែអប់សក់ខូច ប្រភេទនោះ។
អត្ថប្រយោជន៍នៃការអប់សក់
ក្រោយពីស្ដ្រីទាំងឡាយជ្រើសរើសប្រេងអប់សក់ត្រូវនឹងប្រភេទសរសៃសក់ខូចហើយ នោះសុភាពនារីនឹងទទួលបាននូវផល ប្រយោជន៍ជាច្រើន ដូចជាធ្វើឱ្យសរសៃសក់ទន់រលោងស្អាត សក់មានទម្ងន់ ឬមានជាតិសំណើមជាដើម។ មិនតែប៉ុណ្ណោះបន្ទាប់ ពីជួយឱ្យសរសៃសក់លោកស្រីអ្នកនាងកញ្ញាស្អាតហើយថែមទាំងជួយលើកសម្រស់ទម្រង់មុខឱ្យកាន់តែស្អាតជាងមុនទៀតផង។
ផលប៉ះពាល់នៃការអប់សក់
ប្រសិនបើលោកស្រីអ្នកនាងកញ្ញាចេះជ្រើសរើសផលិតផលត្រូវនឹងប្រភេទសរសៃសក់ខូច និងចេះពីរបៀបអប់សក់វាមិន បានធ្វើឱ្យមានផលប៉ះពាល់អ្វីទេ។ តែប្រសិនបើលោកស្រីអ្នកនាងកញ្ញាជ្រើសរើសប្រេងអប់សក់មិនត្រូវនឹងសរសៃសក់ខូច រួមផ្សំមិន ចេះពីរបៀបអប់សក់ទៀតនោះ នាំឱ្យសរសៃសក់លោកស្រីអ្នកនាងកញ្ញាកាន់តែខូចលើសដើមដូចជាសរសៃសក់ជ្រុះច្រើន សក់គ្មាន ទម្ងន់ និងគ្មានសំណើមថែមទៀត។
ដំបូន្មានអ្នកប្រឹក្សា
មុននិងទិញផលិតផលអប់សក់ លោកស្រីអ្នកនាងកញ្ញាត្រូវពិចារណាឱ្យបានច្បាស់សិន ថាសក់ខូចដោយសារអ្វី។ ព្រោះ ប្រេងអប់សក់មានច្រើនបែបយ៉ាង ហើយមានតួនាទីអប់សក់ទៅតាមប្រភេទសក់ខូចដោយមូលហេតុផ្សេងៗគ្នា។ សូមកុំជ្រើសរើស ផលិតផលនេះ ឬផលិតផលនោះយកមកអប់សក់ឱ្យបានត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply