- បរិមាណមនុស្សទទួលទាន ៖ ១នាក់
- រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី
- រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
- សាច់មាន់ មួយភ្លៅ
- គៀមបួយ
- ខ្ទឹមសដំ ៣កំពឹស
- ខ្ទឹមក្រហមដំ ៣កំពឹស
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- អំបិលម៉ដ្ឋ មួយភាគបួននៃស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ម្ទេសតាមចំណូលចិត្ដ
- ជីវ៉ាន់ស៊ុយតាមចំណូលចិត្ដ
របៀបធ្វើ
មុនដំបូង ចូរយកសាច់មាន់ដែលត្រៀមចម្អិនលាងសម្អាតជាមួយទឹកធម្មតាឱ្យស្អាត។ បន្ទាប់មកលាងជាមួយទឹកអំបិលម្ដងទៀត ដើម្បីបំបាត់ក្លិនរបស់សាច់មាន់។ ទុកសាច់មាន់ឱ្យស្ងួតទឹក រួចកាប់សាច់មាន់ជាដុំតូចល្មមបរិភោគ។ បន្ទាប់មកយកសាច់មាន់ ទាំងនោះទៅដាក់ចំហុយនៅក្នុងខ្ទះ ឬឆ្នាំងចំហុយទុករយៈពេលប្រមាណជា១០នាទី។ ហើយសូមយកគៀមបួយញេចបំបែកលាយ ជាមួយអំបិល បន្ទាប់មកយកសាច់មាន់ដែលបានចម្អិននោះទៅច្របល់បញ្ចូលគ្នាជាមួយគ្រឿងផ្សំមួយចំនួនដែលបានត្រៀមទុក ហើយ ចំហុយម្ដងទៀត ប្រមាណជា៥នាទី។ ចុងបញ្ចប់គ្រាន់តែដួសដាក់ចាន ហើយបន្ថែមម្ទេស និងជីវ៉ាន់ស៊ុយពីលើជាការស្រេច សម្រាប់ ទទួលទាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩