មនុស្សប្រុសស្រីតែងតែមានរោមក្លៀកទាំងអស់ គ្រាន់តែថាអ្នកខ្លះមានតិច និងអ្នកខ្លះទៀតមានរោមច្រើនប៉ុណ្ណោះ។ ចំពោះអ្នកដែលមានរោមក្លៀកតិច មិនសូវជាមានការព្រួយបារម្ភប៉ុន្មានទេ ប៉ុន្ដែស្ដ្រីខ្លះវិញនោះមានរោមក្លៀកច្រើនដូចជាមនុស្ស ប្រុស។ អ្នកនោះឯងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ នៅពេលដែលពាក់សម្លៀកបំពាក់មួយចំនួន។ ម្យ៉ាងវិញទៀតនោះរោម នោះដុះលឿន ដែលជាហេតុធ្វើស្ដ្រីមានការធុញទ្រាន់នឹងការដក ឬកោរខ្លាំងណាស់។
ទស្សនាវដ្ដី សុខភាពយើង បានជ្រើសរើសប្រធានបទខាងលើនេះ ដើម្បីជាដំណោះស្រាយចំពោះបងប្អូនមួយចំនួនដែលចង់ បំបាត់រោមក្លៀកនេះ តាមរយៈការជួបសម្ភាសន៍ជាមួយអ្នកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាងកែសម្ផស្សសម្រស់ភ្នំពេញ។
វិធីបំបាត់រោមក្លៀក
វិធីបំបាត់រោមក្លៀកភាគច្រើនកើតឡើងតែចំពោះស្ដ្រីប៉ុណ្ណោះ មិនសូវជាកើតឡើងចំពោះបុរសប៉ុន្មានទេ។ មានស្ដ្រីមួយចំនួនដែលមានរោមក្លៀកច្រើន ហើយវែងៗ និងឆាប់ដុះថែមទៀតផង ដែលធ្វើឱ្យស្ដ្រីពិបាកក្នុងការថែក្សា និងរវល់តែរឿងរោមក្លៀកនេះឯង។ វិធីដែលអាចធ្វើឱ្យក្លៀកបាត់រោមនោះ មាន៤យ៉ាងដែលអាចធ្វើឱ្យក្លៀកលោកអ្នកស្រស់ស្អាតមិនមានរោម និងមានសភាពសស្រស់ស្អាតទៀតផង។
1 . វិធីទី១ ដោយការដក ៖ លោកអ្នកគ្រាន់តែធ្វើការដករោមក្លៀកនោះ នៅពេលដែលវាដុះច្រើន។ ចៀសវាងការដកជាញឹកញាប់ពេក ដែលអាចបណ្ដាលឱ្យក្លៀកខ្មៅបាន។ ម្យ៉ាងវិញទៀតការដកញឹកញាប់ពេកនោះធ្វើឱ្យរន្ធរោមរីកធំ ធ្វើឱ្យក្លៀកមិនស្អាត មើលទៅមិនរាបស្មើ មានកន្ទួលៗជាដើម។
2 . វិធីទី២ ដោយកោរ ៖ វិធីសាស្ដ្រនេះក៏មានប្រសិទ្ធភាពផងដែរចំពោះស្ដ្រីដែលមានរោមក្លៀកច្រើន។ ទោះបីជាការកោរ នេះធ្វើឱ្យរោមក្លៀកឆាប់ដុះឡើងវិញក៏ដោយ ក៏វានៅមានគុណសម្បត្ដិរបស់វាផងដែរ។ យើងសង្កេតឃើញថា មានស្ដ្រីខ្លះនិយមកោរ ជាងការដករោមក្លៀក ដោយងាយស្រួលជាងការដក និងមើលទៅស្អាតជាងការដក ថែមទាំងអាចធ្វើឱ្យសាច់ក្លៀកតឹង មិនយារធ្លាក់ ដូចជាការដកទេ។
3 . វិធីទី៣ ប្រើផលិតផលជម្រុះចោល ៖ ដោយសារតែវិទ្យាសាស្ដ្រមានការរីកចម្រើន ឥឡូវនេះមានផលិតផលមួយចំនួន អាចធ្វើឱ្យរោមក្លៀកជ្រុះតែម្ដងដោយមិនចាំបាច់ដក និងកោរ ហើយគ្មានការឈឺចាប់ថែមទៀតផង។ វិធីនេះក៏មានប្រសិទ្ធភាព ផងដែរ ចំពោះស្ដ្រីដែលមិនសូវមានពេលវេលាច្រើនក្នុងការថែរក្សា។ ការជម្រុះនេះមិនមែនធ្វើឱ្យរោមក្លៀកមិនដុះរហូតនោះទេ វា ដុះជាលក្ខណៈធម្មជាតិដដែល គ្រាន់តែយើងងាយស្រួលជាងការដក និងកោរប៉ុណ្ណោះ។
4 . វិធីទី៤ ប្រើម៉ាស៊ីនដករោមក្លៀក និងការប្រើប្រាស់ថ្នាំ ៖ មកដល់ពេលសព្វថ្ងៃនេះ នៅតាមបណ្ដាហាងកែសម្ផស្សមួយ ចំនួនក៏បាននាំចូលនូវម៉ាស៊ីនមួយប្រភេទដែលសម្រាប់បំបាត់រោមក្លៀក។ វិធីនេះរឹតតែងាយស្រួលចំពោះបងប្អូនយើងថែមទៀត គឺ គ្រាន់តែប្រើប្រាស់ថ្នាំលាបទៅលើក្លៀក ហើយប្រើម៉ាស៊ីនបំបាត់រោមក្លៀកនោះទៅជាការស្រេចទៅហើយ។ វិធីនេះធ្វើឱ្យក្លៀកស ស្អាត និងមិនធ្វើឱ្យក្លៀកយារថែមទៀតផង។
ដំបូន្មានអ្នកឯកទេស
បើលោកអ្នកទាំងបុរសនារីទាំងអស់មានបំណងចង់បំបាត់រោមក្លៀកនោះ លោកអ្នកត្រូវតែជ្រើសរើសទីកន្លែងណាដែលទុក ចិត្ដបំផុត និងទីកន្លែងណាដែលមានបទពិសោធន៍។ ចៀសវាងការទៅធ្វើការព្យាបាលតាមទីកន្លែងណាដែលគ្មានជំនាញត្រឹមត្រូវ ដែល ធ្វើឱ្យខាតបង់ពេលវេលា និងប្រាក់កាស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply