- បរិមាណមនុស្សទទួលទាន ៖ ១នាក់
- រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
- ម៉ាំត្រី – សាច់ជ្រូកលាយខ្លាញ់
- ពោះតាន់ជ្រូក – ខ្ទឹមស ខ្ទឹមក្រហម
- ប្រេងឆា – ម្សៅស៊ុប
- ត្រប់ស្រួយ – ស្ពៃក្ដោប
- ត្រសក់ – ពពាយ
- ត្រប់វែងដុត – ម្ទេសប្លោកខ្ចី
វិធីធ្វើ
មុនដំបូងលោកអ្នកត្រូវយកសាច់ជ្រូកលាយខ្លាញ់ទៅលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យហ្មត់ទុកមួយដុំសិន។ ចំណែកឯពោះតាន់ ជ្រូកវិញត្រូវយកទៅស្ងោរឱ្យឆ្អិនល្មម។ យកម៉ាំមកចិញ្ច្រាំឱ្យហ្មត់ ហើយយកខ្ទះដាក់ខ្លាញ់ឱ្យក្ដៅ ទើបដាក់ខ្ទឹមស ខ្ទឹមក្រហមចូលលីងវា ឱ្យឈ្ងុយទើបដាក់សាច់ជ្រូក និងម៉ាំដែលបានចិញ្ច្រាំនោះចូល ឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុបបន្ដិច ស្ករបន្ដិច ភ្លក្សមើលឱ្យល្មមជាការស្រេច។
សូមរៀបបន្លែដាក់ចានផ្សេងមួយ រៀបចំឱ្យមើលទៅមានសោភ័ណភាពស្អាត ចំណែកឯម៉ាំ និងពោះតាន់វិញរៀបដាក់ចាន មួយដោយឡែក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply