ភ្លាសាច់ត្រី

រូបភាពទស្សនាវដ្ដីសុខភាពយើង
  • រៀបចំគ្រឿង ៖ ១០នាទី
  • រយៈពេលចម្អិន ៖ ៥នាទី
  • បរិមាណមនុស្ស​ ៖ ១នាក់
  • គ្រឿងផ្សំ

  • សាច់ត្រីរ៉ស់ ១ខាំកន្លះហាន់ជា​បន្ទះ​ស្ដើងៗ
  • ក្រូចឆ្មារ ២ផ្លែ
  • សណ្ដែកដី ១ស្លាបព្រាបាយ​(កុំបុក​ម៉ត់​ពេក)
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • អំបិល ១ស្លាបព្រាកាហ្វេ (អាច​ប្រើទឹក​ត្រី​ជំនួស​បាន)
  • ម្ទេស (តាម​ចំណង់​ចំណូល​ចិត្ដ)
  • ខ្ទឹមបារាំង ១ផ្លែ
  • ត្រសក់ ១ផ្លែ
  • ស្លឹកគ្រៃ ២ដើម
  • ខ្ទឹមក្រហម ២កំពឹស
  • សាលាដ កន្លះខាំ
  • ជីរណា កន្លះខាំ
  • ការ៉ុត ១មើមតូច
  • សណ្ដែកបណ្ដុះ (តាម​ចំណង់​ចំណូល​ចិត្ដ)
  • របៀបធ្វើទឹកជ្រលក់

    ជាដំបូង សូម​លោកអ្នក​យកទឹក​ដែល​ច្របាច់​ចេញពី​សាច់ត្រី​ទៅ​រម្ងាស់​ជាមួយ​រំដេង​(១មើម​តូច) កូរ​លាយ​ជាមួយ​ស្ករក្រហម ខ្ទឹមក្រហម ខ្ទឹមស និង​ទឹកត្រី​ទុក​ឱ្យ​ឈ្ងុយ រួច​ហើយ​ទើប​ភ្លក់​យក​រសជាតិ​តាម​តម្រូវការ។ ម្យ៉ាង​ទៀត​អាចយក​ទឹកស៊ុប​ដែល ចម្រាញ់​ចេញពី​ឆ្អឹងជ្រូក​មកជំនួស​ក៏បាន​ដែរ។ ប្រសិន​បើទឹក​ដែល​ចេញពី​ជាតិ​សាច់ត្រី​នោះ​មាន​បរិមាណ​តិច​ពេក លោកអ្នក​អាច​បន្ថែម ទឹក​ធម្មតា​ទៀត​បាន។

    វិធីធ្វើ

    លោកអ្នក​ត្រូវយក​សាច់ត្រី​ប្រឡាក់​ជាមួយ​អំបិល និង​ក្រូចឆ្មារ​(រក្សា​ទុក​១០​នាទី)ដើម្បី​ឱ្យ​ឆ្អិន​សាច់​ទើប​យក​សាច់ត្រី​ដែល ប្រឡាក់​នោះ​ទៅលាយ​ជាមួយ​គល់​ស្លឹកគ្រៃ​(ហាន់​ល្អិតៗ) និង​ខ្ទឹម​ក្រហម។ បន្ទាប់​មក​សូម​លោកអ្នក​យក​បន្លែ​មក​ច្របល់​ចូលគ្នា ហើយ​យកទឹក​ជ្រលក់​មកស្រោច​ពីលើ ទើប​ច្របល់​ឱ្យចូល​រសជាតិ​ទាំង​អស់​ហើយ​សូម​លោកអ្នក​ភ្លក់​យក​រសជាតិ​តាម​ការ​ចូល​ចិត្ដ។ បន្ទាប់​មកសូម​តម្រៀប​សាលាដ​លើចាន​សំប៉ែត ការ៉ុត ត្រសក់​(ហាន់ជា​បន្ទះ​ស្ដើងៗ) ទើបចាក់​ម្ហូប​ដែល​ចម្អិន​រួចចូល។
    ចំ​ណាំ ៖ ម្ហូបនេះ​អាចធ្វើជា​គ្រឿងក្លែម ឬ​ទទួលទាន​ជាមួយ​បាយស។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

    Categories: ,

    Leave a Reply

    Your email address will not be published. Required fields are marked *