- បរិមាណមនុស្សទទួលទាន ០១នាក់
 - រយៈពេលចម្អិន ៥នាទី
 

គ្រឿងផ្សំ
- សាច់មាន់
 - ការ៉ុត
 - ម្ទេសប្លោកក្រហម
 - គល់ស្លឹកខ្ទឹម
 - ដំឡូងបារាំង
 - ផ្លែម្នាស់
 - ប៊ីចេង
 - ប្រេងឆា
 - ខ្ទឹមសចិញ្ច្រាំ
 - ម្រេច
 - ប្រេងខ្យង
 - ម្សៅស៊ុប
 - ស្ករស
 - ទឹកស៊ីអ៊ីវ
 

វិធីធ្វើ
1 . ជាដំបូងត្រូវយកសាច់មាន់កាប់ជាដុំៗ ហើយដាក់បំពងឱ្យឡើងក្រហមល្អទុកមួយអន្លើសិន។ ម្នាស់ត្រូវចិតសម្បកយក ភ្នែកចេញឱ្យបានស្អាត។ ការ៉ុតហាន់ជាចំណិតស្ដើងៗ និងមានក្បាច់លំអផងដែរ។ ដំឡូងបារាំងចិតជាបន្ទះរាងដូចជាផ្កា និងគល់ខ្ទឹមកាត់ យកជាកំណាត់ៗ។ ចំណែកឯម្ទេសប្លោកក្រហមចិតជាកង់ៗ។
2 . ដាក់ខ្ទះលើភ្លើងឱ្យក្ដៅ ចាក់ប្រេងឆាចូលក្ដៅល្មម ទើបដាក់ខ្ទឹមសចិញ្ច្រាំចូលឱ្យឡើងឈ្ងុយ ទើបដាក់សាច់មាន់ចូល ទៅទៀត ឆាវាបន្ដិចទើបដាក់ដំឡូងបារាំង ដាក់ផ្លែម្នាស់ ដាក់ម្ទេសប្លោកក្រហម ដាក់ការ៉ុត និងដាក់នូវគ្រឿងផ្សំដែលរៀបរាប់ ខាងលើចូល ដែលមានដូចជាប៊ីងចេង ប្រេងខ្យង ម្សៅស៊ុប ទឹកស៊ីអ៊ីវ ស្ករសជាដើម(អាចថែមទឹកបន្ដិច ដើម្បីឱ្យគ្រឿងផ្សំរលាយចូលគ្នាបានល្អ)។ ភ្លក្សមើលឱ្យល្មម(ដែលមានរសជាតិផ្អែមជូរ) ទើបជាចុងក្រោយដាក់គល់ខ្ទឹមចូល។ រៀបចំផ្លែម្នាស់មួយផ្លែ ចិតឆ្កៀលយកសាច់ម្នាស់ខាងក្នុងចេញ ឱ្យនៅតែសម្បកម្នាស់ តែត្រូវមានគម្របផង ទើបចាក់ម្ហូបដែលឆាឆ្អិននោះចូលទៅក្នុងផ្លែ ម្នាស់នោះ ជាការស្រេច។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩










Leave a Reply