ការតុបតែងមុខឱ្យមានភាពស្រស់ស្អាតជាទីគយគន់គួរឱ្យស្រឡាញ់ ជារឿងមួយដែលស្ដ្រីគ្រប់រូបប្រាថ្នាចង់បានបំផុត។ សុភាពនារីតែងតែមានភាពខ្វល់ខ្វាយពីស្បែកមុខរបស់ខ្លួន ដោយមើលទៅមិនមានភាពស្រស់ស្អាត ស្រអាប់ ជាំ និងមានមុននៅលើស្បែកមុខជាដើម ដែលពិបាកនៅក្នុងការតុបតែង។ ដោយឡែកចំពោះផលិតផលស៊ីណេ គឺជាផលិតផលដែលមានគុណភាពខ្ពស់អាចប្រើបានសម្រាប់ស្បែកគ្រប់ប្រភេទ និងតម្រូវទៅតាមស្បែកយុវវ័យផងដែរ។
ទស្សនាវដ្ដី សុខភាពយើង សូមណែនាំនូវអ្វីដែលល្អហើយថ្មី សម្រាប់មិត្ដនារីដែលចង់បាននូវការតុបតែងមុខឱ្យស្រស់ស្អាត។ ដូចនេះសូមទទួលជ្រាបអំពីវិធីសាស្ដ្រនៃការតុបតែងមុខជាមួយផលិតផលស៊ីណេដូចតទៅ។
ប្រការល្អគួរយល់ដឹងអំពីផលិតផលនៅក្នុងការតុបតែងមុខ
មុនពេលចាប់ផ្ដើមតុបតែងមុខ សុភាពនារីគ្រប់រូបគួរតែរៀបចំឧបករណ៍សម្រាប់តុបតែងឱ្យបានសព្វគ្រប់ទាំងអស់ ហើយក៏ ត្រូវយល់ដឹងអំពីសារៈប្រយោជន៍នៃផលិតផលដែលប្រើប្រាស់នោះដែរដូចជា ៖
១ . Sheené Cleansing Cream New Design or Massage and Cleansing Cold Cream ៖ ប្រើជាក្រែម សម្រាប់លាងសម្អាតសារជាតិម្សៅឬគ្រឿងតុបតែងមុខ។ អាចជួយបំបាត់ស្នាមខ្មៅ និងអាចបឺតយកមុនអង្កាមនៅលើផ្ទៃមុខ ធ្វើឱ្យ ស្បែកមានសំណើម។
២ . Sheené Facial Foam ៖ ប្រើជាហ្វូមលាងសម្អាត ដើម្បីលាងសម្អាតសារធាតុកខ្វក់ ឬសារធាតុតុបតែងមុខផ្សេងៗ។
៣ . Sheené Oil Free Brightening Toner ៖ ជាទឹកជូតបំប៉នស្បែក ដើម្បីជួយបន្ដឹងស្បែកមុខ ធ្វើឱ្យស្បែកមុខ ស្រស់ថ្លា និងអាចរក្សាសណ្ឋានស្បែក។
៤ . Happy Face Whitening Cream ៖ ប្រើជាក្រែមលាបបំប៉នស្បែកមុខបន្ទាប់ពីជូតទឹកបំប៉នមុខ។ ជាក្រែមដែល ធ្វើឱ្យស្បែកមុខស្រស់ថ្លា ក្មេងជាងវ័យ សុខភាពល្អ និងភ្លឺរលោង។ អាចប្រើជាប្រចាំឬប្រើមុនពេលតុបតែងមុខ។
៥ . Sheené Oil Free Sun Block SPF 60PA++ ៖ ជាឡេលាបការពារកម្ដៅថ្ងៃកម្រិត៦០ដឺក្រេ ធ្វើឱ្យស្បែកស្រស់ ថ្លាពេញមួយថ្ងៃ។ ត្រូវប្រើជាចាំបាច់មុនពេលធ្វើការតុបតែងមុខ ដើម្បីការពារភាពជាំខ្មៅដែលបណ្ដាលមកពីសារធាតុគ្រឿងសម្អាង និងពន្លឺព្រះអាទិត្យ។
៦ . Moisturizing Foundation Oil Free ៖ ជាម្សៅទ្រនាប់ប្រើលាបមុខមុនពេលប្រើម្សៅផាត់ក្នុងពេលតុបតែង។ ជួយបិទបាំងស្នាមជ្រីវជ្រួញ និងបំបាត់ស្នាមខ្មៅធ្វើឱ្យស្បែកមុខទន់ និងមានសំណើម។
៧ . Sheené Cake Powder ៖ ជាម្សៅផាត់មុខដែលមានសារធាតុការពារពន្លឺព្រះអាទិត្យ អាចជួយបិទបាំងស្នាមអុចខ្មៅ ភាពជ្រីវជ្រួញ និងមានសភាពម៉ត់រលោងដូចធម្មជាតិ។ អាចប្រើជាប្រចាំដោយមិនបាច់ប្រើម្សៅទ្រនាប់។
៨ . Eye Color ៖ ជាពណ៌ផាត់ភ្នែក ធ្វើឱ្យពណ៌ភ្នែកមានភាពទាក់ទាញ។ សាច់ម្សៅម៉ត់ល្អ និងជាប់ពណ៌បានយូរ។
៩ . Cheek Color ៖ ជាពណ៌ផាត់ថ្ពាល់មានច្រើនពណ៌ អាចជ្រើសរើសបានតាមការចូលចិត្ដ។ សាច់ម្សៅម៉ត់ និងមានពណ៌ ស្រស់ស្អាតដូចធម្មជាតិ។
១០ . Sheené Liquid Eye Liner ៖ ជាទឹកគូសភ្នែកដែលមានពណ៌ច្បាស់ល្អ ងាយស្រួលក្នុងការសម្អាត មិនបណ្ដាល ភ្នែកមានបញ្ហានោះទេ។
១១ . Sheené Super Curl Mascara ៖ ជាម៉ាស្ការ៉ាដែលមានស្និតទន់ និងជួយសិតរោមភ្នែកឱ្យមានសភាពស្រស់ស្អាត និងក្រាស់ដូចធម្មជាតិ។ ងាយស្រួលក្នុងការលាងសម្អាត និងជួយបណ្ដុះរោមភ្នែក។
១២ . Sheené Lip Stick ៖ ជាក្រែមសម្រាប់លាបបបូរមាត់ឱ្យមានភាពស្រស់ស្អាត និងទាក់ទាញ។ ជួយព្យាបាលបបូរ មាត់ខ្មៅ ឬខូចឱ្យមានសុខភាពល្អ។ មានច្រើនពណ៌អាចជ្រើសរើសបាន។
វិធីតុបតែងមុខជាមួយផលិតផលស៊ីណេ
វិធីតុបតែងមុខជាមួយផលិតផលគ្រឿងសម្អាងស៊ីណេមានជា១០ដំណាក់កាលដូចតទៅ ៖
១ – ជាដំបូងសុភាពនារីគួរតែប្រើSheené Cleansing Cream New Design or Massage & Cleansing Cold Cream ត្រូវលាបក្រែម៥ចំណុច នៅលើថ្ងាស ច្រមុះ ចង្កា និងថ្ពាល់សងខាង។ រួចធ្វើការម៉ាស្សាថ្នមៗពេញផ្ទៃមុខរហូតទាល់តែក្រែម ប្រែពណ៌ទៅជាពណ៌ផ្សេង រួចធ្វើការសម្អាតចេញដោយហ្វូមលាងមុខ Sheené Facial Foam។ ចំណាំ ៖ Sheené Facial Foam អាចប្រើជាប្រចាំនៅពេលលាងសម្អាតផ្ទៃមុខ។
២ – បន្ទាប់ពីធ្វើការលាងសម្អាតផ្ទៃមុខហើយ ត្រូវប្រើ Sheené Oil Free Brightening Toner ត្រូវចាក់ទឹកជូតមុខ ចំនួន៣ដំណក់ទៅលើបន្ទះសម្លីស្ដើងរួចជូតថ្នមៗពីក្រោមឡើងលើ និងជូតពីលើចុះក្រោមរហូតសព្វពេញផ្ទៃមុខ។
៣ – មិត្ដនារីត្រូវលាប Happy Face Whitening Cream បន្ទាប់ពីជូតទឹកបំប៉នមុខហើយ ដោយលាប៥ចំណុចនៅលើ ថ្ងាស ច្រមុះ ចង្កា និងថ្ពាល់សងខាង។
៤ – ត្រូវលាប Sheené Oil Free Sun Block SPF 60 PA++ ជាស្រទាប់ស្ដើងៗ បន្ទាប់ពីប្រើក្រែមថែរក្សាស្បែក ហើយ។
៥ – សុភាពនារីត្រូវយក Moisturizing Foundation Oil Free ប្រើជាម្សៅទ្រនាប់ រួចហើយត្រូវប្រើ Sheené Cake Powder ផាត់ពេញផ្ទៃមុខដោយថ្នមៗ។
៦ – ត្រូវលាប Eye Color ជាពណ៌សម្រាប់ផាត់ភ្នែក ដោយមានពណ៌ស្រាលៗ(ពណ៌ High Light) លាបពេញត្របកភ្នែក និងក្រោមចិញ្ចើមបន្ដិច។ ហើយត្រូវលាបពណ៌ដិតបន្ដិច ពេលលាបពេញត្របកភ្នែក ដោយប្រើពណ៌សូកូឡាឬក្រមៅផាត់ត្រឹមតែពាក់កណ្ដាលភ្នែក ឬជាស្រមោលភ្នែក លាបពាក់កណ្ដាលរួចអូសមកកន្ទុយភ្នែកស្ដើងៗ ដោយប្រើជក់មុខតូចដើម្បីគូសរឹមភ្នែក ខាងក្រោម ដោយប្រើពណ៌ក្រមៅគូសត្រឹមពាក់កណ្ដាលភ្នែក។
៧ – បន្ទាប់ពីផាត់ភ្នែកហើយ សុភាពនារីត្រូវប្រើ Cheek Color ជាពណ៌សម្រាប់ផាត់ថ្ពាល់ ផាត់ជារាងអក្សរសេ(ជ) ពី ថ្ពាល់ទៅសៀតផ្កា។
៨ – បន្ទាប់ពីផាត់ថ្ពាល់ហើយ មិត្ដនារីគួរតែប្រើ Sheené Liquid Eye Liner គូសត្របកភ្នែកបន្ទាប់ពីធ្វើការផាត់ពណ៌ ភ្នែក អាចគូសជាគំនូសធំឬតូចទៅតាមម៉ូដ ឬចំណង់ចំណូលចិត្ដ។
៩ – បន្ទាប់មកទៀតត្រូវប្រើSheené Super Curl Mascara លាបរោមភ្នែកខាងលើ សិត ឬលាបដោយប្រើស្និតផ្ដេកពីក្រោមទៅលើ។ រោមភ្នែកខាងក្រោមត្រូវលាបបញ្ឈរ។
១០ – ជាចុងក្រោយត្រូវប្រើ Sheené Lip Stick លាបនៅលើបបូរមាត់ជាការស្រេច។
បញ្ជាក់ ៖ វិធីសាស្ដ្រនៃការតុបតែងមុខនេះអាចចូលរួមបានគ្រប់កម្មវិធី ជាពិសេសពិធីមង្គលការ និងរាត្រីស្រមោលសតែជាវិធីសាស្ដ្រ សម្រាប់យុវវ័យនៅក្នុងការប្រើប្រាស់។
ដំបូន្មានអ្នកជំនាញ
ការតុបតែងមុខជារឿងមួយដែលសំខាន់សម្រាប់ស្ដ្រីគ្រប់រូប។ ចំពោះសុភាពនារីបើសិនជាចេះនូវវិធីតុបតែងមុខដោយ ខ្លួនឯងវាជាការប្រសើរបំផុត ព្រោះអាចចំណេញទាំងពេលវេលារួមទាំងថវិកាផងដែរ។ ប៉ុន្ដែស្ដ្រីគ្រប់រូបមិនត្រូវឧស្សាហ៍តុបតែងមុខជារៀងរាល់ថ្ងៃពេកនោះទេ ព្រោះការផាត់មុខជារៀងរាល់ថ្ងៃអាចធ្វើឱ្យស្បែកមុខមានបញ្ហា ដូចជាកើតមុន ឬឆាប់ជ្រួញជាដើម។ ជាពិសេសត្រូវជ្រើសរើសផលិតផលសម្រាប់តុបតែងមុខដែលមានគុណភាពល្អ មិនត្រូវសម្រេចចិត្ដជ្រើសរើសផលិតផលដែលមិនមាន ការទទួលស្គាល់ពីអ្នកជំនាញនោះទេ។
Leave a Reply