សុខភាពគឺជាការចាំបាច់មួយសំរាប់មនុស្សគ្រប់រូប និងគ្រប់កាលៈទេសៈ ហើយមនុស្សម្នាក់ៗត្រូវការថែរទាំសុខភាពរបស់ខ្លួនជាចំបងដើម្បីបញ្ចៀសនូវជំងឺឈឺថ្កាត់នានា ដោយមនុស្សម្នាក់ៗមានជំរើសផ្សេងៗគ្នា ក្នុងការថែទាំសុខភាពរបស់ខ្លួន ដោយប្រើប្រាស់វិធីហាត់ប្រាណតាមតំរូវការរបស់ពួកគេ ។
ខណៈពេលនេះ ទស្សនាវដ្តី សុខភាពយើង បានលើកយកកីឡារមួយប្រភេទក៏ជាជំរើសដ៏ល្អមួយសំរាប់ការហាត់ប្រាណ ជួយបង្កើននូវសុខភាពអោយមានភាពប្រសើរផងដែរ គឺជាកីឡា តៃក្វាន់ដូ ។
ដើម្បីបញ្ជាក់ថា កីឡានេះមានការចូលរួមនូវការបង្កើនសុខភាព និងធ្វើអោយរាងកាយមានភាពមាំមួននោះ អ្នកយកពត៌មាន ទស្សាវដ្តី សុខភាពយើង បានជួបសម្ភាសន៍ផ្ទាល់ជាមួយនិង លោក មាស សុខគ្រី គ្រូជំនាញកីឡា និងជាប្រធានសមាគមន៍កីឡាប្រដាល់ក្រសួងមហាផ្ទៃ ដើម្បីធ្វើការបកស្រាយនិងជួយពន្យល់ហេតុផលនូវកីឡានេះ ។
កីឡាតៃក្វាន់ដូជាអ្វី?
លោកគ្រូ មាស សុខគ្រី បានមានប្រសាសន៍ថា កីឡាតៃក្វាន់ដូ គឺជាកីឡាមួយប្រភេទ ដែលប្រកួតគ្នាដោយឯកទ្ទជនមិនខុសពីកីឡាប្រដាល់ ឬយូដូ នោះទេ ។ លោកបានបន្ដទៀតថា កីឡាទាំងអស់សុទ្ធតែបង្កើនបាននូវសុខភាព ដោយពេញលេញ ប្រសិនបើការហាត់ប្រាណទាំងនោះតម្រូវការអោយបានទៀងទាត់ ឬ ទៀងពេលវេលានោះ ។
ផលប៉ះពាល់នៃកីឡាតៃក្វាន់ដូ
សំរាប់ផលប៉ះពាល់នូវកីឡាតៃក្វាន់ដូរនេះ លោកមាស សុខគ្រី បានបង្ហើបអោយដឹងថា ការហាត់ប្រាណ ឬ ការប្រកួតក៏វាបានបង្កលក្ខ្ឌណៈគ្រោះថា្នក់តែងតែមានគ្រាន់តែច្រើន ឬ តិចតែប៉ុណ្ណោះ ។ តែចំពោះអ្នកហាត់វិញមានគោលបំណងពីរផ្សេងគ្នា ទីមួយគេហាត់ គ្រាន់តែបន្ធូរអារម្មណ៍ កែការអផ្សុកនិងទទួលបាននូវសុខភាពប៉ុណ្ណោះ ។ មួយទៀតអ្នកហាត់កីឡានេះ គឺផ្ដោតការសំខាន់សំរាប់ជាអាជីពរបស់គេតែម្ដង ហើយពេលខ្លះទៀតកីឡាមួយចំនួនទៀតក៏ហាត់បណ្ដាលអោយថមថយសុខភាពផងដែរ ។
អត្ដប្រយោជន៍ការហាត់កីឡាតៃក្វាន់ដូ
មូលដ្ឋានចំបងនៃកីឡានេះ គឺនាំមកនូវសុខភាពល្អ ធ្វើអោយអ្នកហាត់មានកំលាំងពលំ មាំមួន និងពោរពេញដោយថាមពល។ ម្យ៉ាងទៀតបើអ្នកហាត់ឈានដល់កំពូល អាចប្រកួតដង្ដើមយកមេដៃបានជួនដល់ប្រទេសជាតិ ឬឱ្យទៅក្លិបសមាគមន៍រស់គេទៀតផង ។
ការការពារ
មុនពេលឡើងប្រកួតកីឡានេះត្រូវការអ្នកកីឡាករចាំបាច់មានស្មារតីល្អ និង សុខភាពល្អដើម្បីបញ្ចៀសនូវគ្រោះថា្នក់ដោយចៃដន្ស ឬ ជាឧប្បត្ដិហេតុណាមួយនោះ ព្រោះថាបើមានស្មារតី អោយបានល្អមានភាពរហ័សរហួនត្រូវគិតថានៅពេលប្រកួតកីឡានេះ អ្នកយល់ថា អ្នកមានគ្រោះថ្នាក់នៅក្បែរខ្លួនជានិច្ចត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ទើបទទួលជោគជ័យហើយគ្មានគ្រោះថា្នក់ទៀតផង។
ដំន្មានអ្នកជំនាញ
មនុស្សគ្រប់រូបគួរតែហាត់ប្រាណអោយញបានទៀតទាត់ មិនថាតែកីឡាតៃក្វាន់ដូ ឬ យូរដូ ឬ កីឡាអ្វីផ្សេងនោះទេ គឺនាំមកនូវសុភាពល្អជានិច្ច។ ម្យ៉ាងទៀតការហាត់កីឡានេះចាំបាច់ទៀតនោះគឺត្រូវជ្រើសរើសពេលវេលាហាត់អោយបានត្រឹមត្រូវទៀតផង។ លើសពីនេះ ចំពោះកីឡាទាំងអស់ទាមទារសំខាន់ណាស់សុខភាព ព្រោះថាសុខភាពជាចំបងសំរាប់កីឡាករ គ្រប់រូបទាំងអស់ ។ លោក មាសសុខគ្រី ក៏បានអំពាវនាវដល់គ្រូបង្ហាត់ ឬកីឡាករគ្រប់រូប គួរតែប្រកាន់ខ្ជាប់នូវពេលវេលាហាត់អោយបានល្អ និង ជាពិសេសនោះសុខភាពល្អតែម្ដង ពេលឡើងប្រកួតនិងទទួលជ័យជំនះជាក់ជាមិនខានឡើយ ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩
Leave a Reply