ប្រទេស​ចិន​សន្យា​ជួយ​ប្រឆាំង​ជម្ងឺ​អ៊ីវី​នៅ​កម្ពុជា​

កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ឯ​វិមាន​សន្តិភាព​ ប្រទេស​ចិន​ បាន​ប្រកាស​កិច្ច​សហការ​គ្នា​ជាមួយ​កម្ពុជា​ក្នុង​ការ​ប្រឆាំង​ជម្ងឺ​អ៊ីវី​ជាមួយ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​ ប្រទេស​ចិន​ក៏​បាន​សន្យា​ថា​នឹង​បញ្ជូន​អ្ន​ក​ឯក​ទេស​របស់​ចិន ព្រម​ទាំង​ជំនួយ​ផង​ដែរ ដើម្បី​មក​ស្រាវ​ជ្រាវ​ និង​ស្វែង​រក​ដំណោះ​ស្រាយ​ទៅ​នឹង​ជម្ងឺ​អ៊ីវី​៧១​ ដែល​បាន​រាត​ត្បាត​និង​សម្លាប់​កុមារ​កម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា
នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ថ្មីៗ​នេះ រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក​ យ៉ាង​ ជាជី​ (Yang Jie Chi) បាន​សន្យា​ជួយ​ដល់​កម្ពុជា តាម​រយៈ​ការ​បញ្ជូន​អ្នក​ឯក​ទេស​ចិន និង​ជំនួយ​សម្ភារៈ​ថ្នាំ​ពេទ្យ ដើម្បី​ស្រាវ​ជ្រាវ​ និង​ស្វែង​រក​ដំណោះស្រា​យ​លើ​ជម្ងឺ​រាត​ត្បាត ដែល​បាន​សម្លាប់​កុមារ​កម្ពុជា​ជាង​៦០​នាក់។​ ជម្ងឺ​ចម្លែក​នោះ​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់​ទៅ​នឹង​សំបោរ​ កំហាក​ ទឹ​កមាត់ ទឹក​រងៃ​ចេញ​ពី​ពង​បែក ​ឬ​លាមក​ របស់​អ្នក​ជម្ងឺ​ ហើយ​ឆ្លង​ខ្លាំង​បំផុត​ក្នុង​សប្តាហ៍​ទី​១។ ជម្ងឺ​នេះ ត្រូវ​បាន​ក្រសួង​សុខា​ភិបាល និង​អង្គការ​សុខ​ភាព​ពិភ​ពលោក បាន​ប្រកាស​ថា ជា​មេរោគ​ Enterovirus 71 ( EV 71 ) ដែល​ជា​ជម្ងឺ​ឆ្លង​ដ៏​កាច​សាហាវ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ជា​ពិសេស​កុមារ​ ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​។នៅ​ក្នុង​ជំនួ​ប​នោះ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ក៏​បាន​ជម្រាប​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ទៀត​ថា ចិន​នៅ​តែ​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ផ្តល់​ឥណទាន​ជម្រុញ​ការ​ទិញ​អង្ករ​ និង​នាំ​ផលិត​ផល​កសិកម្ម​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​និង​ជម្រុញ​ទេសចរណ៍​ចិន និង​វិនិយោគ​ចិន​មក​កាន់​កម្ពុជា​ ឱ្យ​បាន​កាន់​តែ​ច្រើន​ឡើង។ ទី​បញ្ចប់ លោក​រដ្ឋ​មន្ត្រី​បាន​គូស​បញ្ជាក់​ថា ចិន​នឹង​បន្ត​គាំ​ទ្រជួ​យ​ដល់​កម្ពុជា​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​ខែ​ វិច្ឆិកា​ខាង​មុខ​នេះ ។ ជា​ការ​ឆ្លើយ​តប សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន​ បាន​ថ្លែង​អំណ​គុណ​ចំពោះ​ការ​ចូល​រួម​របស់​លោកYANG នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ព្រះ​រាជា​ណាចក្រ​ កម្ពុជា​ ពាក់​ព័ន្ធ​នឹង​បញ្ហា​ជម្ងឺ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ស្លាប់​កុមារ​កម្ពុជា​នោះ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​បញ្ជូន​ អ្នក​ឯក​ទេស​ចិន និង​ផ្តល់​ជំនួយ​មក​ជួយ​ដោះស្រា​យបញ្ហា​សុខ​ភាព​កុមារ​កម្ពុជា។​ ទន្ទឹម​នឹង​នេះ​សម្តេច​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​បន្ត​គាំ​ទ្រ ក្នុង​ការ​ផ្តល់​ឥណទាន​ ជួយ​ទិញ​អង្ក​រ​ចេញ​នាំ​ផលិត​ផល​កសិកម្ម​កម្ពុជា​ចេញ​ទៅ​ប្រទេស​ចិន​និង​ក៏​ដូចជា​ជួយ​ជម្រុញ​អ្នក​ទេសចរ​ វិ​និយោគ​ចិន​មក​កាន់​កម្ពុជា​ផង​ដែរ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​រប​ស់​ក្រសួង​សុខា​ភិបាល និង​អង្គការ​សុខ​ភាព​ពិភព​លោក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៨​ ខែ​កក្កដា ឆ្នាំ​២០១២​ បាន​លើក​ឡើង​ថា ជម្ងឺ​ចម្លែក​រាត​ត្បាត ដែល​សម្លាប់​កុមារ​កម្ពុជា​នោះ បាន​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់ ទៅ​នឹង​សំបោរ​ កំហាក​ ទឹក​មាត់ ទឹក​រងៃ​ចេញ​ពី​ពង​បែក ឬ​លាមក របស់​អ្នក​ជម្ងឺ។ ជម្ងឺ​នោះ ឆ្លង​រាត​ត្បាត​ខ្លាំង​បំផុត ក្នុង​សប្តាហ៍​ទី១។​ ជម្ងឺ​រាត​ត្បាត​ចម្លែក​លើ​កុមារ​នោះ ត្រូវ​គេ​ស្គាល់​ថា បង្ក​ដោយ​មេរោគ​អ៊ីវី ដែល​ជា​ជម្ងឺ​ឆ្លង​ដ៏​កាច​សាហាវ​ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ បើ​គិត​ចាប់​ពី​ខែ​មេសា ដល់​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ​២០១២ ជម្ងឺ​រាត​ត្បាត​ដ៏​ចម្លែក​នោះ បាន​កើត​មាន​ ៥៩​ ករណី និង​សម្លាប់​កុមារ​កម្ពុជា​ចំនួន​៥២​នាក់។ កុមារ​ទាំង​នោះ មាន​អាយុ​ចាប់​ពី ៣​ខែ ដល់​​១១​ឆ្នាំ។

​សេចក្ដី​ប្រកាស​ព័ត៌​មាន​រួម បាន​លើក​ឡើង​បន្ត​ថា បច្ចុប្បន្ន​ មិន​មាន​ការ​ព្យាបាល​ជាក់​លាក់​ណាមួយ​ សម្រាប់​ជម្ងឺ​ពង​បែក​ដៃ​ជើង និង​ក្នុង​មាត់ ដែល​ជា​ជម្ងឺ​ឆ្លង​រាត​ត្បាត​លើ​កុមារ​នោះ​ទេ។ ក្រសួង​សុខា​ភិបាល​ និង​អង្គការ​សុខ​ភាព​ពិភព​លោក បាន​អំពាវ​នាវ​ឲ្យ​ឪពុក​ម្ដាយ គួរ​ស្វែង​រក​ដំបូន្មាន​ពី​គ្រូពេទ្យ​ ប្រសិន​បើ​កូន​គាត់ ក្ដៅ​ខ្លួន​ ក្អួត​ និង​ទន់​ដៃ​ទន់​ជើង។ ជា​ពិសេស អ្នក​ជម្ងឺ​គួរ​ផឹក​ទឹក ឬ​វត្ថុ​រាវ​ឲ្យបា​ន​ច្រើន។ ចំណែក​បុគ្គលិក​សុខា​ភិបាល​ គួរ​ព្យាបាល​អ្នក​ជម្ងឺ​តាម​រោគ​សញ្ញា និង​មិន​ត្រូវ​ប្រើ​ថ្នាំ​ ស្ដេ​រ៉យ (Steroids) ឡើយ។​

អត្ថ​បទ​ដោយ ៖ សៀង​ វិរៈ​
ចេញផ្សាយ ៖​ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *