- បរិមាណមនុស្សទទួលទាន ៖ ២នាក់
- រយៈពេលរៀបចំគ្រឿងផ្សំ ៖ ៥នាទី
- រយៈពេលចម្អិន ៖ ២៥នាទី
គ្រឿងផ្សំ
- សាច់មាន់ មួយចំហៀង
- គល់ស្លឹកគ្រៃ ១គល់
- ស្លឹកក្រូចសើច ២សន្លឹក
- រំដេង ១ចំណិត
- ផ្សិតចំបើង ១០០ក្រាម
- ងាំង៉ូវ ១គ្រាប់
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
របៀបរៀបចំគ្រឿងផ្សំ
- គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ត្រូវលាងឱ្យស្អាត
- សាច់មាន់ត្រូវលាងទឹកឱ្យស្អាត កាប់តូចៗល្មម
- ផ្សិតត្រូវលាងឱ្យស្អាត។
របៀបធ្វើ
ដំបូងដាក់ដាំទឹកឱ្យពុះ បន្ទាប់មកសឹមដាក់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេងចូលទុកឱ្យពុះសាថ្មី ទើបដាក់សាច់មាន់ចូលរម្ងាស់រយៈពេល២០នាទី។ ក្រោយពីសាច់មាន់ផុយត្រូវដាក់ងាំង៉ូវ និងផ្សិតចំបើងចូល បន្ទាប់មកដាក់ប៊ីចេង ស្ករស អំបិលចូលទុកឱ្យពុះ លៃឱ្យមានរសជាតិជូរប្រៃបន្ដិចទើបឆ្ងាញ់។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply