ស្ដ្រីពន្លូតកូន និងផលប៉ះពាល់

ស្ដ្រី​មួយ​ចំនួន​បាន​ពន្លូត​កូន​ដោយ​គ្មាន​សុវត្ថិ​ភាពជា​មួយ​គ្រូពេទ្យ​ដែល​មិនមាន​ជំនាញ​ច្បាស់​លាស់ ឬ​ក៏ពន្លូត​កូន​ដោយ​មិន មាន​ការ​យល់ព្រម​ពី​គ្រូពេទ្យ ប្ដី ឬ​ឪពុក​ម្ដាយ នាំ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​សុខភាព​ម្ដាយ។ ការ​ពន្លូត​កូន​អាច​ធ្វើឱ្យ ម្ដាយ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ហើយ​ក៏​ជា​អំពើ​ព្រៃផ្សៃ​មួយ​ដែល​សង្គម​មិន​អនុញ្ញាត​ឡើយ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ ដោយ​មាន​ហេតុ​ផល​ច្បាស់លាស់ ទើប​អាច​ពន្លូត​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាព​យើង បាន​ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេស​ផ្នែក​សម្ភព និង​រោគស្ដ្រី​នៅ មន្ទីរ​ពេទ្យកាល់​ម៉ែត ដើម្បី​ពន្យល់​អំពី​ស្ដ្រី​ពន្លូត​កូន​រួមទាំង​ផល​ប៉ះ​ពាល់។

អ្វីទៅ​ជា​ការ​ពន្លូត​កូន?

ការ​ពន្លូត​កូន​គឺជា​សកម្មភាព​ដ៏​ព្រៃផ្សៃ​មួយ​ដែលមាន​ចេតនា​ធ្វើ​ចំពោះ​ទារក​ដែល​នៅក្នុង​ផ្ទៃ​ឱ្យមក​នៅ​ខាង​ក្រៅ​ស្បូន ដោយ ប្រើ​វិធី​ផ្សេងៗ ដូចជា​មាន​ការ​លេប​ថ្នាំ​ដើម្បី​ទម្លាក់​កូន​ចេញ ឬ​ការ​វះកាត់​កូន​យក​កូន​ចេញ​ជា​ដើម។

ផល​ប៉ះពាល់​ចំពោះ​ការ​ពន្លូត​កូន

ស្ដ្រី​ដែល​ធ្វើការ​ពន្លូត​កូន​ដោយ​គ្មាន​ការ​យល់ព្រម និង​មិន​មាន​ការណែ​នាំ​ពី​វេជ្ជបណ្ឌិត​ជំនាញ ពិត​ជា​មាន​ផល​ប៉ះពាល់ យ៉ាង​ច្រើន ដែល​រួម​មាន ៖

1. ធ្លាក់​ឈាម​ច្រើន ៖ ការ​ធ្វើ​ការ​ពន្លូត​ដោយ​ចិត្ដឯង​ដោយ​គ្រូពេទ្យ​មិន​មាន​ជំនាញ មិន​មាន​អនាម័យ​ល្អ ធ្វើ​ឱ្យ​មាន​ការ ធ្លាក់​ឈាម​យ៉ាង​ច្រើន។ ជួនកាល​ទារក​មាន​អាយុច្រើន​សប្ដាហ៍​ពេក​ក៏អាចបង្ក​ឱ្យមាន​ផល​ប៉ះពាល់​ដល់​សុខភាព​ម្ដាយយ៉ាង​ធ្ងន់ធ្ងរ នាំ ឱ្យ​មាន​អាការ​កង្វះ​ឈាម​ក្រហម។ ស្ដ្រី​មួយ​ចំនួន​ដែល​ពន្លូត​កូន​នៅកន្លែង​ដែលគ្មាន​សុវត្ថិភាព​ពោល​គ្រូពេទ្យ​គ្មាន​ជំនាញ និង​គ្មាន អនាម័យ អាច​បណ្ដាល​ឱ្យ​ធ្លាយស្បូន​ក៏មាន​ដែរ។ ស្ដ្រីខ្លះ​មិន​បាន​ដឹង​ថា​ស្បូន​របស់​ខ្លួនធ្លាយ​នោះទេ ចេះ​តែ​បណ្ដោយ​ទុក​យូរៗ​ទៅអាច ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។

2. ការ​បង្ក​រោគ ៖ ស្ដ្រី​ដែល​ពន្លូត​កូន​នៅកន្លែង​ដែល​គ្មាន​សុវត្ថិ​ភាព សម្ភារៈ​ពន្លូត​មិនបាន​សម្លាប់​មេរោគ​ឱ្យបាន​ត្រឹមត្រូវ អាច​នាំ​មេរោគ​ពីខាង​ក្រៅ​ចូល​ទៅ​ក្នុងស្បូន ដែល​ជាហេតុ​ធ្វើឱ្យមាន​ជម្ងឺ​ដំបៅ​ភ្នាសស្បូន អាប់​សែ​ភ្នាស​ស្បូន រាល​ដាល​ទៅដល់​ដៃស្បូន ធ្វើ​ឱ្យ​រលាក​ដៃស្បូន អាប់សែក​ន្សោម​ពងកូន ជួន​កាល​អាចធ្លាយ​អាប់សែ បណ្ដាល​ឱ្យមាន​ខ្ទុះពេញ​ពោះ និង​បណ្ដាល​ឱ្យរលាក​ស្រោម ពោះ​ជាបន្ដ​បន្ទាប់។ ជាចុង​ក្រោយ​វាអាច​ធ្វើឱ្យ​អ្នកជម្ងឺ​បាត់បង់​ជីវិត​ថែម​ទៀតផង។

3. មិនអាច​មាន​កូនទៀត​បាន ៖ ចំពោះ​ស្ដ្រី​ដែល​ពន្លូត​កូន​ញឹកញាប់ អាចប្រឈម​នឹង​ការ​មិនអាច​មានកូន​បាន បើមាន​ក៏ អាច​បណ្ដាល​ឱ្យមាន​ការ​រលូតកូន​ដែរ ដោ​យសារ​តែភ្នា​សស្បូន​ខាងក្នុង​បាន​រង​ដោយ​ការ​ពន្លូត​ញឹកញាប់ ដូចនេះ​ជាហេតុ​ធ្វើឱ្យ​មានការ រលូត​ញឹកញាប់​ដែរ។
ទាំងនេះ​គឺជា​ផល​ប៉ះពាល់​មួយ​ចំនួន​ដែលបង្ក​ឡើង​ដោយ​ការ​ពន្លូត​កូន​ជាមួយ​គ្រូពេទ្យ​ដែល​មិនមាន​ឯកទេស។ ដូចនេះ​ដើម្បី ចៀស​វាង​គ្រោះ​ថ្នាក់​ខាង​លើ ស្ដ្រី​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ជាមុនសិន​ដើម្បី​សុវត្ថិភាព ជា ពិសេស​គឺអាច​គេច​ផុត​ពី​គ្រោះថ្នាក់​មួយ​ចំនួន​បាន​ថែម​ទៀត​ផង។

វិធី​ព្យាបាល​ចំពោះ​ស្ដ្រី​ដែល​ជួបនឹង​ផល​លំបាក​ពេល​ពន្លូត​កូន

ការ​ព្យាបាល​មាន​លក្ខណៈ​ខុសគ្នា​ទៅតាម​ប្រភេទ​នៃ​អាការ​របស់​អ្នក​ជម្ងឺ។ បើសិន​ជា​ស្ដ្រី​ដែល​ធ្វើការ​ពន្លូត​កូន​មាន​បញ្ហា ដូចជា​អាប់​សែ​ស្បូន ឬ​ក៏មាន​ការរ​លួយស្បូន ហើយ​ត្រូវ​តែធ្វើការ​កាត់​យក​ស្បូន​ចេញ ព្រោះ​មិនអាច​ប្រើប្រាស់​ថ្នាំ​ដើម្បី​ព្យាបាល នោះទេ ជា​ជម្ងឺ​ដែល​ធ្ងន់​ធ្ងរ​បំផុត។

ដំបូន្មាន​របស់​អ្នក​ជំនាញ

បញ្ហា​ពន្លូត​កូន​គឺមាន​ការពាក់​ព័ន្ធ​ដល់​សង្គម ព្រោះ​ការពន្លូត​កូន​នេះជា​អំពើ​ខុស​ច្បាប់ ដូចនេះ​ស្ដ្រីគ្រប់​រូប​មិន​ត្រូវធ្វើ​ការ ពន្លូត​កូន​នោះ​ទេ។ បើសិន​ជាមិន​ចង់បាន​កូនគួរ​តែ​មាន​វិធាន​ការ​ការពារ​ដើម្បី​កុំឱ្យ​មានកូន ចៀសវាង​នូវ​ការពន្លូត​កូន​ចេញ​ដែល ធ្វើ​ឱ្យប៉ះពាល់​ដល់​សុខភាព​ស្ដ្រី​ដែល​ជា​ម្ដាយ និង​សង្គម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកម្ភៈ ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *