មេ​រោគ​អ៊ីវី​៧១​បន្ត​រាត​ត្បា​ត​ដល់​កុមារ​មួយ​ចំនួន​នៅ​ខេត្ត​រតន​គិរី​

ជម្ងឺ​អ៊ីវី​៧១​នៅតែ​បន្ត​ខ្លួន រាត​ត្បាតកុ​មារ​កម្ពុជា​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ដែលរ​ហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ​អ្នក​ជម្ងឺ​ជា​កុមារ​កាន់​តែ​កើន​ឡើង​ជា​លំដាប់​នៅ​ទូទាំង​ផ្ទៃ​ប្រទេស។​ ការណ៍​នេះបា​ន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ដែល​ជា​អាណា​ព្យា​បាល​មាន​ការ​ភិត​ភ័យ​ និង​បាន​ស្វះ​ស្វែង​រក​ការ​សង្គ្រោះប​ន្ទាន់​ពី​ក្រុម​គ្រូពេទ្យ​គ្រប់​ច្រក​ល្ហក​ដើម្បី​ជីវិ​ត​រស់​នៅរ​បស់​កូន​ជាទី​ស្រលាញ់​របស់​ពួក​គាត់​។ ​

រូបភាពគេហទំព័រសុខភាពកម្ពុជា

បើ​តាម​ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​កុមារ និង​សិស្ស​សាលាមួ​យចំនួ​ន​នៅ​ខេត្ត​រតន​គិរី​ កំពុង​កើត​មាន​ជម្ងឺ​ពង​បែក​មាត់ ដៃ ​និងជើ​ង ដែលប​ង្កដោ​យមេ​រោគ​អ៊ីវី​៧១​។ មន្ត្រីសុ​ខាភិបា​លខេត្ត​អះអា​ងថា​ ស្ថាប័ន​ជំនាញ​កំពុង​ធ្វើកា​រ​អង្កេត​នៅ​តំបន់​ជន​បទ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ ​​ដើម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​រោគ​សញ្ញា​នៃ​អ្នក​ជម្ងឺ​ដែល​គេស​ង្ស័យ​ថា កើត​ចេញ​ពី​មេរោគ​ថ្មី​នេះ។

​ប្រជា​ពល​រដ្ឋ​ពី​រ​នាក់​ប្ដីប្រ​ពន្ធ​រស់​នៅក្រុ​ងបា​ន​លុង ខេត្ត​រតន​គិរី កាល​ពី​ពេល​ថ្មីៗ​ បានធ្វើ​ដំ​ណើរ​យ៉ាង​ប្រញាប់​ប្រញាល់​ដើម្បី​នាំ​កូន​ប្រុស​អាយុ​១៩​ខែ ​ស្វែង​រក​កិច្ចស​ង្គ្រោះពី​ក្រុ​ម​គ្រូពេ​ទ្យ​នៃ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នៅ​ឯ​ទី​ក្រុង​ភ្នំពេញ​ ដោយ​សារ​តែ​កូន​របស់​គាត់​កើត​ជម្ងឺ​ចម្លែ​ក​ដែល​គាត់​សង្ស័យ​ថា អាច​យាយី​ដល់​អាយុជី​វិត​កូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​គាត់បា​ន។ ​ការ​សម្រេច​ចិ​ត្តយ៉ាង​ត​ក់ក្រ​ហល់​នេះ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​បុរស​អាយុ២​១​ឆ្នាំ គឺ​លោក​ ឡន​ កុម្ភៈ ​និង​ភរិយា​បាន​ទទួល​ការ​ណែនាំ​ពីគ្រូ​ពេទ្យ​នៅម​ន្ទីរ​ពេទ្យ​ខេត្ត​រតន​គិរី​ ដោយ​ថាកូន​​របស់​គាត់កើ​ត​ជម្ងឺ​ចម្លែក ដែល​​គ្រូពេទ្យ​សង្ស័យ​ថា ​ឆ្លង​ពី​មេរោគ​ឈ្មោះ ​អ៊ី​វី​៧១​ដែល​បាន​រាត​ត្បាត​ទៅ​លើកុ​មារ​ និង​បណ្ដាល​ឲ្យ​ស្លាប់​ប្រសិន​មិ​នបាន​សង្គ្រោះពី​គ្រូពេទ្យ​ជំនាញ​ទាន់​ពេល​វេលា។​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌​មាន​អាស៊ីសេ​រី។​

ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​ពី​ខេត្ត​រតន​គិរី​ ទៅកា​ន់រា​ជ​ធានី​ភ្នំពេ​ញ ​លោក ​ឡន​ កុម្ភៈ បាន​ចាត់​ទុក​ជម្ងឺ​របស់​កូន​លោក​គឺ​ជា​ជម្ងឺ​ធ្ងន់​ធ្ងរ​ និងគ្រោះ​ថ្នាក់​ ពី​ព្រោះក្រ​សួង​សុខា​ភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា មាន​កុមារ​ប្រមាណ​ ៥​០​នាក់ បាន​ស្លាប់​ដោយ​សារ​មេរោគ​អ៊ីវី​​៧១​​នេះ។​ លោក​បាន​រៀប​រាប់​ថា ប្រមាណបី​ថ្ងៃ​ក​ន្លង​ទៅ​នេះ កូន​របស់​គាត់​មាន​ចេញ​ពង​បែក​នៅ​មាត់ និង​ជើង ហើយ​គ្រុន​មិន​បៅដោះ​ម្ដា​យ​ ឬ​បរិភោគ​ចំណី​អាហារ​ដូច​ធម្មតា​បានទេ​។ គាត់​អះអា​ង​ថា គាត់​និង​ប្រពន្ធ​បាន​នាំ​កូន​នោះទៅ​ម​ន្ទីរ​ពេទ្យ​ខេត្ត​ ក៏​ប៉ុន្តែគ្រូ​ពេទ្យ​បាន​ណែ​នាំ​ឲ្យ​លោក​ប្រញាប់​នាំ​កូន​មក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាវិ​ញ​ ពី​ព្រោះម​ន្ទីរ​ពេទ្យ​ខេត្ត​មិនមា​នល​ទ្ធ​ភាព​ពិនិត្យ​មើល​មេរោគ​នៃ​ជម្ងឺ​ចម្លែក​នោះបា​ន​ទេ។ លោក​បាន​បន្ត​ថា៖​ «គេ​គ្រាន់​តែ​ពិនិត្យ​មើល​ជើង​មើល​មាត់​កូន​ខ្ញុំ ហើយ​គេ​ថា​ប្រហែល​ជា​កើត​ជម្ងឺ​ហ្នឹង​ហើយ។ បី​ថ្ងៃ​ទាំង​ថ្ងៃ​នេះ​ហើយ​ ហូប​បាយ​ទឹក​បាន​តិច​ៗ​ដែរ ទឹក​បាន​តិច។ គេ​អត់​មាន​ណែ​នាំអ្វី​ទេ គេឲ្យ​ថ្នាំលេ​ប»។​

កាល​ពី​ថ្ងៃសុ​ក្រ ទី​១៣ កក្កដា​ កន្លង​ទៅ ក្រសួង​សុខា​ភិបាល​ និង​ដៃគូ​ពាក់​ព័ន្ធ​បាន​ធ្វើ​ការ​អង្កេត​ស្រាវ​នៅ​ទូទាំង​ប្រទេស​ទៅ​លើក​រណី​ ជម្ងឺ​ពង​បែក​ដែល​កើត​នៅលើ​​ដៃជើ​ង និ​ងមា​ត់ បណ្ដាលម​ក​ពី​មេរោគ អ៊ី​វី ៧​១ នេះ ​ហើយល​ទ្ធផ​លប​ង្ហាញ​ថា ​វាមិន​មែន​ជា​ប្រភេទ​ជម្ងឺ​ទើប​កើត​ថ្មី និង​ស្រួច​ស្រាវ​ខ្លាំង​ដូច​ជាជ​ម្ងឺឆ្ល​ងដ​ទៃនោះ​ដែរ​។ ជម្ងឺនេះ​ គឺមា​នយូរហើ​យ ​ប៉ុន្តែមិ​នចូ​លក្នុង​ប្រព័ន្ធរ​បាយការណ៍​របស់​ប្រទេស​កម្ពុជា​នោះទេ​ ព្រោះគេ​ឃើញ​ជ​ម្ងឺនេះកើ​តមា​ននៅ​ប្រទេសវៀ​តណាម ​ចិន​ សិង្ហបុ​រី ​និងប្រ​ទេសកូ​រ៉េ ច្រើនរាប់​ម៉ឺនក​រណី។

ប្រ​ធានម​ន្ទីរពេ​ទ្យខេត្តរ​តនគិរី ​លោក ​ហ៊ីង ផាន​សុគន្ធា ​មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ទីរ​ពេទ្យខេ​ត្តពិតជា​បានពិ​និត្យ ​និង​ណែនាំក្រុ​មគ្រួ​សារលោ​ក ឡ​ន កុម្ភៈ ពី​ជម្ងឺកូ​នលោក​ដែលមា​នរោគ​សញ្ញា​សង្ស័យ​ថា បណ្ដាល​មក​ពីមេ​រោគអ៊ី​វី៧១។​ លោកប​ន្តថា ​នេះជាក​រណីសង្ស័​យទី​មួយហើយ​ដែលកុ​មារនៅ​ខេត្តរ​តនគិរី​ មាន​រោគ​សញ្ញានេះបា​ននាំម​កកាន់ម​ន្ទីរពេ​ទ្យខេត្ត​៖ ​«ជម្ងឺ​ហ្នឹងអ​ត់បានឃើ​ញមក​មន្ទីរ​ពេទ្យ​ គ្រា​ន់ប្រ​ហា​ក់ប្រ​ហែ​លមាន​មួ​យមាន​ពី​រ ប៉ុន្តែ​មិន​ទាន់​អាច​សន្និដ្ឋា​នបាន​ទេ។​ ​នៅយើង​នេះមិន​អាចវិ​ភាគ​បានទេ​ គ្រា​ន់តែ​ឃើញរោ​គស​ញ្ញាយើ​ងអា​ចដឹ​ង»​។

ស្រ​ដៀង​គ្នានេះ​ដែរ បើតា​មរបា​យការណ៍​របស់​មន្ទី​រសុ​ខា​ភិបាល​ខេត្ត​រតន​គិរី​បានឲ្យ​ដឹងថា ​កាលពី​ពេលថ្មីៗ​នេះ ម​ន្ត្រីសុ​ខាភិបាលបា​នរក​ឃើញ​កុមារមា​នជម្ងឺ​ព​ងបែកនៅដៃ​ជើង​ និងមា​ត់៨ក​រណី​ ដែល​សង្ស័​យប​ណ្ដាលម​កពីមេ​រោ​គអ៊ីវី​៧១​។ ​ប្រធាន​មន្ទីរសុ​ខាភិ​បាលខេ​ត្តរត​នគិ​រី ​លោក​ ស៊ឹ​ម ស​នឡៃ​ បានប​ញ្ជាក់​ឲ្យ​ដឹង​ថា ​ជម្ងឺ​ប្រភេទថ្មី​នេះ ​​ពិតជា​បាន​កើតមា​ននៅ​លើកុមា​រនៅ​ភូមិ​អ៊ីទូ​ក ​ស្រុក​វ៉ឺ​ន​សៃ ក៏ប៉ុ​ន្តែគេ​មិនទា​ន់ធ្វើ​ការវិ​ភាគរ​កមើលមេរោ​គដែលនាំ​ឲ្យ​កុមា​រ​កើត ​​មាន​ជម្ងឺ​នេះនៅ​ឡើ​យ។​ ​លោកប​ន្តថា ​មន្ត្រី​សុខា​ភិបា​ល​កំពុ​ង​តាមដា​នក​រ​ណី​នេះ​បន្ត​ទៀត​៖​ «ម្សិ​លមិញ​ យើង​ចុះទៅ​ស៊ើបអង្កេ​តនៅ​ភូមិ​អ៊ីទូក ឃុំ​វ៉ឺន​សៃ ស្រុក​វ៉ឺនសៃ ​គឺឃើ​ញជ​ម្ងឺមា​នរោ​គសញ្ញា​សង្ស័យ តែយើ​ងអត់បា​នទា​ន់ធ្វើពិ​សោធន៍ទេ​។ តាមល​ទ្ធផល​អង្កេតគឺ​គេ​ឃើញមា​នរោគស​ញ្ញាដែ​លមាន​កន្ទួលចេ​ញព​ងបែកនៅមា​ត់ ហើយ​មានពង​បែក​នៅមាត់។​ ក្រៅពី​ភូមិអ៊ី​ទូក ​អត់​ទាន់មានព័​ត៌មាន​ទេ»។

បើតាម​មន្ទីរអ​ប់រំខេត្តរ​តនគិរី​ លោកស្រី​ ចាន់ ​ខាំឃឿ​ ​បានក​ត់សម្គាល់ឃើញថា​ ក្រសួង​អប់រំ​បានស​ម្រេចឲ្យ​សិស្សា​នុ​សិស្សប​ញ្ចប់​ការសិ​ក្សាមុន​ពេល កំណត់ស​ម្រាប់វិ​ស្សម​កាលឆ្នាំ​នេះ គឺ​ជា​ផ្នែកមួយ​នៃកិច្ចការ​ពារជម្ងឺ​ប្រភេ​ទ​ថ្មីនេះ​ដល់​ក្រុមកុ​មារនៅ​ ថ្នាក់ប​ឋម និងម​ត្តេយ្យសា​លា។ លោកស្រី​បន្តថា​ មាន​សិស្សថ្នា​ក់ប​ឋមសិ​ក្សាមួ​យចំនួ​នឃើ​ញកើតមាន​រោគ​សញ្ញា​ជម្ងឺ​ប្រភេទ​ថ្មីនេះ​៖ «គឺ ​វាពាក់ព័​ន្ធ​នឹង​ជម្ងឺហ្នឹ​ងដែ​រ ​វាជា​ជម្ងឺឆ្ល​ងមួ​យ ហើយក៏​មាន​កុមារមួ​យចំនួ​ននៅ​តាមសាលា​រៀនវា​កើ​ត។​ បើក្មេ​ងកើ​ត​ម្នាក់​នៅ​ក្នុង​ថ្នាក់វា​អាចឆ្ល​ងរាល​ដាល។ នៅអូ​រយ៉ា​ដាវ​ ឃើញ​មាន​ដូច​ជាសិ​ស្សប្រ​ហែល​ពី​រ​នាក់កើត​នៅក្នុ​ងថ្នាក់​រៀ​ន។ ប្រឡង​សញ្ញា​បត្រ​មាន​សិស្ស​ម្នាក់​ដែរ​កើត»។​

រីឯ​មន្ត្រី​ជំនាញ​សុខ​ភាពសា​ធារណៈនៃ​អង្គ​ការ​សុខ​ភាព​ពិភព​លោកប្រ​ចាំ កម្ពុជា ​លោកវេជ្ជ​បណ្ឌិត​ នី​ម៉ា អា​សហ្ការី ​(NIMA​ ASGARI) ​មាន​ប្រសាសន៍​ក្នុង​អង្គស​ន្និសីទនៅ​ទីស្ដីកា​រក្រសួង​សុខា​ភិ​បាលកា​ល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះថា​ ​ជម្ងឺព​ងដៃ​ជើង​ ​និងមា​ត់រប​ស់កុ​មារ​ដែលប​ង្កដោយ​មេរោគអ៊ី​វី៧​១ ​អាចច​ម្លងទៅ​អ្នកដ​ទៃខ្លាំ​ងបំផុ​ត​នៅអំ​ឡុងស​ប្ដាហ៍ទី​១ តាម​សារធាតុ​រាវ​ដូចជា​ទឹកមាត់ កំហា​ក សំបោរ​ ទឹក​រងៃចេញពីដំបៅ​ ឬ​ពង​បែក​ និង​លាមកជា​ដើម។​ អង្គកា​រសុ​ខភាព​ពិភពលោ​ក និង​ក្រសួងសុ​ខាភិ​បាល បាន​អំពាវ​នាវសុំ​ឲ្យ​មាតា​បិ​តា​ និ​ង​អាណា​ព្យា​បាល​យ​កកុ​មា​រម​កព្យា​បាល​នៅម​ន្ទី​រពេ​ទ្យជា​បន្ទាន់​ ​ប្រសិ​នបើ​ឃើ​ញរោគ​ស​ញ្ញាណាមួ​យមិ​ន​ប្រក្រ​តី​។​ វិធី​ការ​ពា​រងា​យៗ ​ដែលគ​ប្បី​ត្រូវ​អ​នុ​វត្ត ​គឺ​លាង​ដៃនឹ​ងសា​ប៊ូ​អោ​យបាន​ញឹកញា​ប់ ប្រ​សិនបើ​ជ​នណា​ប៉ះ​ពាល់​អ្ន​កកើ​តជ​ម្ងឺ​នេះ​។

អ​ត្ថបទ​ដោ​យ ​៖ សៀង​ វិរៈ​
​​ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២

Categories: , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *