ញាំបង្គា​អាំង​ជ្រលក់​ទឹករំដេង

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួលទាន ១នាក់
  • រយៈពេល​ចម្អិន ២នាទី
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ១០នាទី

គ្រឿង​ផ្សំ

  • បង្គា ១៥០ក្រាម
  • ត្រសក់ ៥០ក្រាម
  • ស្ពៃក្ដោប​ពណ៌ស ៣០​ក្រាម
  • ស្ពៃក្ដោប​ពណ៌ស្វាយ ៣០​ក្រាម
  • ប៉េងប៉ោះ ៥០​ក្រាម
  • ជី​គ្រប់មុខ ១០ក្រាម
  • សណ្ដែក​ដីលីង ១​ស្លាបព្រា​បាយ
  • ទឹកស៊ុប​រំដេង ៨ស្លាប​ព្រាបាយ
  • រំដេង ៣ចំណិត
  • ខ្ទឹមស ៥ក្រាម
  • ខ្ទឹម​ក្រហម ៥ក្រាម
  • ទឹកត្រី ២​ស្លាបព្រា​បាយ
  • ទឹកខ្មេះ ១ស្លាបព្រា​បាយកន្លះ

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​រៀបចំ​គ្រឿង​ផ្សំ

  • បង្គាបក​សម្បក​ចេញលាង​ឱ្យស្អាត ហើយ​យកទៅ​ប្រឡាក់​ជាមួយ​ប្រេងខ្យង ស្ករត្នោត ម្រេច ហើយ​យកទៅ​អាំង។
  • ត្រសក់​លាងទឹក​ឱ្យស្អាត ហើយ​ឈូស​ជាសរសៃៗ
  • ស្ពៃក្ដោប​ស និង​ស្ពៃក្ដោប​ស្វាយ​លាងទឹក​ឱ្យស្អាត ហើយ​ឈូស​ជាសរសៃៗ
  • ប៉េងប៉ោះ​លាងទឹក​ឱ្យស្អាត ហើយ​កាត់​ជាសរសៃៗ
  • ជី​គ្រប់មុខ​លាងទឹក​ឱ្យស្អាត ហើយ​បេះយក​តែស្លឹក
  • រំដេង​ហាន់​ឱ្យល្អិត ហើយ​យកទៅ​បុកឱ្យ​ម៉ដ្ឋ ពូតយក​តែទឹក
  • ខ្ទឹម​ក្រហម និង​ខ្ទឹមស​លាងទឹក​ឱ្យស្អាត ចិញ្ច្រាំ​ឱ្យម៉ដ្ឋ​ហើយ​យកទៅ​ត្រាំ​ជាមួយ​ទឹកខ្មេះ
  • មុននឹង​ក្លាយ​ទៅជា​ទឹកជ្រលក់​រំដេង ជាដំបូង​ត្រូវយក​ទឹករំដេង​ដាក់លាយ​ជាមួយ​ទឹកខ្មេះ​ដែលត្រាំ​ជាមួយ​ខ្ទឹមលាយ​ចូល គ្នា ហើយ​ត្រូវដាក់​ទឹកត្រី​ចូល​ជាការ​ស្រេច។

របៀប​ធ្វើ

ជាដំបូង​យកបន្លែ​ទាំងអស់​ដែលមាន​ត្រសក់ ស្ពៃក្ដោប​ពណ៌ស ស្ពៃក្ដោប​ពណ៌ក្រហម ប៉េងប៉ោះ ជី​គ្រប់មុខ​លាយ​ចូលគ្នា បន្ទាប់មក​ត្រូវដាក់​បង្គាចូល​ស្រូបទឹក​សុះរំដេង ហើយ​ច្របល់​ចូលគ្នា​ឱ្យសព្វ ទើបដាក់​សណ្ដែក​ដីចូល រួចដួស​ដាក់ចាន​ជាការ​ស្រេច។

បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស ឬអាច​ធ្វើជា​គ្រឿងក្លែម​ក៏បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *