- បរិមាណមនុស្សទទួលទាន ៣នាក់
- រយៈពេលចម្អិន ២៥នាទី
- រយៈពេលរៀបចំគ្រឿងផ្សំ ៣នាទី
គ្រឿងផ្សំ
- ត្រីរ៉ស់ ៧ខាំ
- ប៊ីចេង ២ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាយព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- មើមខ្ទឹម ៣កំពឹស
- ប៊ឺរ ១ស្លាបព្រាបាយ
- គល់ស្លឹកគ្រៃ ២គល់
- ស្លឹកក្រូចសើច ៤សន្លឹក
- ជីគ្រប់មុខ កន្លះខាំ
- សាលាដ កន្លះខាំ
- ត្រសក់ ៣០ក្រាម
- សណ្ដែកបណ្ដុះ កន្លះខាំ
- ប៉េងប៉ោះ ១ផ្លែ
- ម្ទេស ២ផ្លែ
- នំបញ្ចុក ១ចាន
- អំពិលទុំ ១ខាំ
- ស្លឹកខ្ទឹម ១ដើម
- ក្រដាសអាលុយមីញ៉ូម ១បន្ទះ
របៀបរៀបចំគ្រឿងផ្សំ
- ត្រីរ៉ស់លាងឱ្យស្អាតជាមួយទឹកអំបិល ដើម្បីកុំឱ្យឆ្អាប
- ប៊ឺរយកទៅលាបលើក្រដាសអាលុយមីញ៉ូម
- គល់ស្លឹកគ្រៃលាងទឹកឱ្យស្អាត ១ដើមយកទៅញាត់ចូលមាត់ត្រី ហើយមួយដើមទៀតហាន់បញ្ឆិតស្ដើងៗ
- ស្លឹកក្រូចសើចលាងទឹកឱ្យស្អាត
- មើមខ្ទឹមបកសម្បកចេញ ហើយលាងទឹកឱ្យស្អាត យកទៅចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក
- អំពិលទុំច្របាច់យកគ្រាប់ចេញ
- សាលាដ និងសណ្ដែកបណ្ដុះ លាងទឹកឱ្យស្អាត ហើយរៀបដាក់ចាន
- ត្រសក់លាងទឹកឱ្យស្អាត ចិតបញ្ឆិតៗឱ្យក្រាស់ល្មមរៀបដាក់ចាន
- ប៉េងបោះលាងទឹកឱ្យស្អាត ចិតបញ្ឆិតៗឱ្យក្រាស់ល្មមរៀបដាក់ចាន
- ជីគ្រប់មុខបេះ ហើយយកទៅលាងទឹកឱ្យស្អាត រៀបដាក់ចាន
- ម្ទេសលាងទឹកឱ្យស្អាត
- ស្លឹកខ្ទឹមលាងទឹកឱ្យស្អាត ហើយកាត់ជាកង់ៗល្មម
- នំបញ្ចុករៀបដាក់ចាន
របៀបរៀបចំគ្រឿងផ្សំទឹកអំពិលទុំ
ជាដំបូងយកសាច់អំពិលទុំសុទ្ធលាយជាមួយស្ករស២ស្លាបព្រា ទឹកត្រី១ស្លាបព្រា ប៊ីចេង១ស្លាបព្រាបាយ ហើយដាក់មើមខ្ទឹមដែលចិញ្ច្រាំចូល រួចលាងជាមួយគ្នាឱ្យសព្វហើយយកស្លឹកខ្ទឹមរោយពីលើជាការស្រេច។
របៀបធ្វើ
ជាដំបូងយកត្រីរ៉ស់ដែលលាងឱ្យស្អាតយកទៅរុំជាមួយនឹងក្រដាសអាលុយមីញ៉ូមដែលលាបប៊ឺរហើយ។ បន្ទាប់មកត្រូវយកគល់ស្លឹកគ្រៃទៅញាត់ចូលមាត់ត្រី ហើយដាក់ប៊ីចេង១ស្លាបព្រាកាហ្វេ អំបិល១ស្លាបព្រាកាហ្វេ បន្ទាប់មកត្រូវយកស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃដែលហាន់ហើយយកទៅរោយពីលើត្រីហើយរុំឱ្យជិត រួចយកទៅដុតដោយត្រូវយកចិត្ដទុកដាក់បន្ដិច ដុតឱ្យឆ្អិនល្មម រួចយកដាក់ចានជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស ឬនំបញ្ចុក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply