លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន២៧ នៃក្បួនហាត់ប្រាណពង្រាបក្បាលពោះ នៅក្នុងទស្សនាវដ្ដី សុខ ភាពយើង លេខមុនៗនេះ។
ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី២៨ជាបន្ដទៅទៀត។
ចលនាទី២៨ ៖ លើកចំហៀងខ្លួនច្រត់បាតដៃ
ជំហរហាត់ ៖ មានជំហរហាត់ដូចចលនាទី២៧ដែរ តែខុសត្រង់ថាពេលនេះច្រត់លើបាតដៃ។
របៀបហាត់ ៖ សូមបង្ហើបអាងត្រគាកពីលើកម្រាលដោយពឹងលើប្រអប់ជើង និងច្រត់លើបាតដៃ។
ចំនួនហាត់ ៖ សូមធ្វើចលនានេះជាមួយចំហៀងខ្លួនខាងស្ដាំឱ្យបាន១០ដង និងជាមួយចំហៀងខ្លួនខាងឆ្វេងឱ្យបាន១០ដងដែរ។
សូមប្រុងប្រយ័ត្ន ៖ ពេលធ្វើចលនា សូមរក្សាដងខ្លួនត្រង់លើអ័ក្សតែមួយ តែសូមកុំផ្ដេកផ្អៀងខ្លួនទៅមុខ។
ដំណកដង្ហើម ៖ សូមដកដង្ហើមចេញ ពេលបង្ហើបត្រគាកផុតពីកម្រាល។
គោលបំណង ៖ លំហាត់នេះបង្កចលនាសាច់ដុំពោះបញ្ឆិតខ្លាំង។
បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
(សូមបន្ដអានចលនាបន្ទាប់)
ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០
Leave a Reply