ក្បាច់ហាត់ប្រាណ​​​ពង្រាប​​​ក្បាលពោះ (ចលនា​​ទី៣៤)

លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន៣៣ នៃក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់​ចលនាទី៣៤​ជាបន្ដ​ទៅទៀត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចលនាទី៣៤ ៖ ងើបក្បាលលើកដៃឡើងលើ

ជំហរហាត់ សូមដេកផ្ងារ លើកជើងទាំងពីរ​បន្ដឹងត្រង់​ឡើងទៅលើ បង្កើតជា​មុំកែង​ជាមួយ​ដងខ្លួន។ ហើយសូម​យក ប្រអប់ដៃ​ទាំងពីរ​ទៅក្ដោប ឬប៉ះភ្លៅ​ទាំងពីរ។

របៀបហាត់ សូមងើបបង្ហើបក្បាល ផ្ទុចចង្កា​ទៅលើ​ដើមទ្រូង។ ដៃទាំង​ពីរលើក​ដោយខំ​ទាញចុង​ដៃទៅរក​ចុងជើង។ តែ ជាដំបូង​សូមកុំ​ខំខ្លាំង​ពេករហូត​ប្រអប់ដៃ និងប្រអប់​ជើងប៉ះគ្នា។ ព្រោះថា​បន្ដិចម្ដងៗ ចលនាហាត់​នេះនឹង​អាចនាំ​អ្នកឱ្យ​លើកដៃ​បាន កាន់​តែខ្ពស់។

សូមប្រុងប្រយ័ត្ន នៅចុងបញ្ចប់នៃចលនា​ហាត់ដ៏​តឹងតែង​នេះ សូមអ្នក​គិតគូរ​ទៅដល់​កញ្ចឹងកដោយ​ធ្វើចលនា​ទម្លាក់ ក្បាល​ទៅលើក​ម្រាលវិញ​យឺតៗ ទើប​ប្រសើរ។

ចំនួនហាត់ សម្រាប់អ្នកដែលទើបតែហាត់ដំបូង សូមធ្វើ​ចលនានេះ​ឱ្យបាន​ចំនួនតែ​១០ដង​បានហើយ។ បើអ្នក​បានហាត់​ រយៈពេល​យូរហើយ សូមធ្វើ​ចលនានេះ​ឱ្យបាន១០ដង ​ចំនួន២លើក។

ដំណកដង្ហើម សូមដកដង្ហើមចេញ នៅពេល​ធ្វើចលនា​ងើបក្បាល និងលើក​ដៃទាំង​ពីរឡើង​លើ។

បណ្ដាំ ៖ ក្រោយពីធ្វើចលនារបៀបហាត់បែបនេះរួចរាល់ សូមបន្ដ​ធ្វើចលនា​ងើបក្បាល​លើកដៃ​ទៅប៉ះ​នឹងក្បាល​ជង្គង់ដែល​កន្ធែក​ពីគ្នា​វិញម្ដង។

បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ​ “ក្បួនហាត់ប្រាណ​ពង្រាបក្បាល​ពោះ”

(សូមបន្ដអានចលនាបន្ទាប់)

ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែកុម្ភៈ​ឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *