វិធី​បណ្ដុះ​រោមចិញ្ចើម

នាងខ្ញុំ​មិនសូវ​មានរោម​ចិញ្ចើម​ទេ។ នាង​ខ្ញុំចង់​បានរោម​ចិញ្ចើម​ក្រាស់ តើមាន​វិធី​បណ្ដុះរោម​ចិញ្ចើម​ឬទេ?
អ្នកនាង រ.ណ អាយុ​២៦​ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ មនុស្ស​ពិតជា​ចង់បាន​អ្វីដែល​ខ្លួន​មិនទាន់​មាន។ អ្នក​សម្បុរខ្មៅ ចង់បាន​ស្បែក​សម្បុរស អ្នកមាន​រោម​ច្រើន មិន​ចង់បាន​រោមច្រើន ពិតជា​ពិបាក​ផ្គាប់ចិត្ដ​មែន។ ប៉ុន្ដែ​បើអ្នក​ដែលមាន​រោមភ្នែក​ក្រាស់ និង​កោង ហើយ​រោម​ចិញ្ចើម​ក្រាស់ល្អ​ពិតជា​ជួយ​លើក​សម្ផស្ស។ ចំពោះ​ករណី​ប្អូនស្រី ពិតជា​ត្រូវការ​ជួយ​បណ្ដុះ​បន្ថែម បើសិន​ជាចង់។ ប៉ុន្ដែ​សព្វថ្ងៃ​នេះ អ្នកខ្លះមិន​ទុករោម​ចិញ្ចើម​ក្រាស់ ឬ​វែងទេ ហើយ​ថែមទាំង​កោរ​ឱ្យស្ដើង​តូច និង​កំបុត​មួយ​កំណាត់​ទៀតផង។ ព្រោះថា​ងាយស្រួល​ក្នុងការ​គូសវាស​បន្ថែម​ទៅតាម​ម៉ូដ​ដែលចង់​បាន ឬ​ស្រឡាញ់​ចូលចិត្ដ។

សព្វថ្ងៃ​នេះ ដោយសារ​វិទ្យាសាស្ដ្រ​ជឿនលឿន វេជ្ជសាស្ដ្រ​រីកចម្រើន​លូតលាស់ និង​ការកែ​សម្ផស្ស​ក៏រីក​ចម្រើន​ដែរនោះ មនុស្ស​បាន​ផលិតថ្នាំ​សម្រាប់​លេប និង​ថ្នាំ​សម្រាប់​លាប​នៅលើរោម​ចិញ្ចើម ដើម្បី​ជួយឱ្យ​រោមចិញ្ចើម​ទៀតផង ដែលអាច​ចំណាយ​ពេល​រាប់ខែ​រាប់ឆ្នាំឯណោះ។ តែវិធី​ទាំងនេះ​ត្រូវធ្វើ​ឡើងដោយ​គ្រូពេទ្យ​ជំនាញ ឬ​អ្នកជំនាញ​ខាងកែ​សម្ផស្ស ដែលបាន​រៀនសូត្រ​ត្រឹមត្រូវ។ ចំពោះ​ករណី​ប្អូនស្រី ត្រូវ​សម្រេច​ចិត្ដឱ្យ​ច្បាស់​សិនថា​តើចង់បណ្ដុះ​ពិតប្រាកដ​មែន ឬ​យ៉ាងណា។ ពីព្រោះ​សព្វថ្ងៃ​នេះ នារីខ្មែរ​សម័យថ្មី​ចូលចិត្ដ​កោររោម​ចិញ្ចើម​ចេញ ហើយ​គូសខ្មៅដៃ​ជំនួស​វិញ។ ដូច្នេះ​ប្អូនស្រី​ត្រូវទៅ​ជួបអ្នក​ជំនាញ ដើម្បី​ពិភាក្សាឈាន​ទៅដល់​ការ​សម្រេចចិត្ដ​មួយ​ត្រឹមត្រូវ តាម​ចំណង់​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *