លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន២២ នៃក្បួនហាត់ប្រាណពង្រាបក្បាលពោះ នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខមុនៗនេះ។
ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី២៣ជាបន្ដទៅទៀត។
ចលនាទី២៣ ៖ ដេកធាក់កង់ចំហៀង
ជំហរហាត់ និងរបៀបហាត់ ៖ ជំហរហាត់ និងគោលការណ៍ហាត់ដូចគ្នាទៅនឹងចលនាទី២២ តែខុសត្រង់ថាត្រូវធាក់កង់ជើង ម្ខាងទៅចំហៀងខាងស្ដាំ បន្ទាប់មកចំហៀងខាងឆ្វេង។ ដៃទាំងពីរសណ្ដូកបណ្ដោយតាមដងខ្លួន ប្រយោជន៍ទប់ខ្លួនឱ្យនឹងឆ្អឹងស្លាបប្រជៀវទាំងពីរផ្អឹបជាប់នឹងកម្រាល។
ចំនួនហាត់ ៖ សូមធាក់កង់ជើងចំហៀងខាងស្ដាំចំនួន១០ដង ហើយជើងចំហៀងខាងឆ្វេងចំនួន១០ដងដែរ។ សូមសម្រាកបន្ដិច បន្ទាប់មកសូមធ្វើបន្ថែមឱ្យបាន២លើកទៀត។
បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
សូមបន្ដអានចលនាបន្ទាប់
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply