នាងខ្ញុំមានសង្សារម្នាក់។ ជារៀងរាល់យប់ គាត់គេង(រួមភេទ)ជាមួយនាងខ្ញុំពី៥ទៅ៦ដងឯណោះ។ តើនេះជារឿងធម្មតា ឬយ៉ាងណា?
កញ្ញា ល. ល អាយុ២០ឆ្នាំ ភ្នំពេញ
វេជ្ជណ្ឌិត លី ចេងហ៊ុយ ៖ ការប្រព្រឹត្ដបែបនេះមិនមែនជារឿងមិនធម្មតានោះទេ ប្រសិនបើសង្សាររបស់ប្អូនស្រីទទួលការទាក់ ទាញខាងផ្លូវភេទជាខ្លាំងពីប្អូនស្រី។ ចំណង់ផ្លូវភេទមានទំហំ និងបរិមាណមិនដូចគ្នាទេ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ បុរសមួយចំនួនមានចំណង់ផ្លូវភេទខ្លាំងក្លា ដូចជាមានតម្រូវការបរិមាណរួមភេទញឹកញាប់ជាដើម។ ករណីរួមភេទញឹកញាប់នេះ ច្រើនតែកើត ឡើងនៅលើស្នេហាគ្រាដំបូង និងពេលស្រឡាញ់គ្នាដំបូងៗតែប៉ុណ្ណោះ។ ព្រោះថា តម្រេកកាម និងចំណង់កាមអាចថមថយបន្ដិចម្ដងៗទៅតាមពេលវេលា ចំណែកឯកម្លាំងមហិទ្ធិឫទ្ធិភេទក៏ត្រូវថមថយដូចគ្នាដែរ។ ករណីគូសង្សារប្អូនស្រីការរួមភេទ៥ទៅ៦ដង ក្នុង១យប់មិនបន្ដផលប៉ះពាល់ធំដុំទេ ព្រោះថាប៉ុន្មានឆ្នាំក្រោយ ភាពញឹកញាប់នេះអាចថមថយហើយ។ ប៉ុន្ដែសូមប្រយ័ត្នប្រយែង ចំពោះការប្រើកម្លាំងកាយហួសហេតុពេក ក៏អាចប៉ះពាល់ដល់សុខភាពខ្លះដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply